វាយតម្លៃមកពីខាងក្រៅតាមកាលកំណត់នៃប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដារ ISO 9001:2015 ឆ្នាំ ២០២៣

(TVU) – នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ គណៈកម្មការ​វាយតម្លៃមកពីខាងក្រៅរបស់អង្គការ Bureau Veritas Certifications Vietnam (BVC) បានវាយតម្លៃតាមកាលកំណត់នូវប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដារ ISO 9001:2015 ឆ្នាំ២០២៣ របស់សាកលវិទ្យាល័យត្រាវិញ។

គណៈកម្មការ​វាយតម្លៃមកពីខាងក្រៅ ដឹកនាំដោយលោក Pham Phi Long ធ្វើ​ជា​ប្រ​ធាន លោក Tran Vu Quynh និងលោក Le Truc Phuong ជាសមាជិកក្រុម​ត្រួតពិនិត្យ។

ទទួលស្វាគមន៍ និងធ្វើការជាមួយគណៈកម្មការ​វាយ​តម្លៃ មាន​បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង និងសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង ព្រមជាមួយនឹងតំណាងថ្នាក់ដឹកនាំ អង្គភាពនានាចំណុះសាលាផងដែរ។

5-1

សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង បានគូសបញ្ជាក់ពីតួនាទីនៃសកម្មភាព វាយតម្លៃតាមកាលកំណត់នៃប្រព័ន្ធគ្រប់គ្រង គុណភាពតាមស្តង់ដារ ISO 9001:2015 ក្នុងការឧបត្ថម្ភការធានា កែលម្អគុណភាពជាប្រចាំ និងបន្តបន្ទាប់របស់សាលា ព្រមទាំងសន្យាសហការអនុវត្តម៉ឺងម៉ាត់ និងរក្សាប្រសិទ្ធភាពស្តង់ដារ ISO 9001:2015

គណៈកម្មការ​វាយតម្លៃមកពីខាងក្រៅ បានអនុវត្តវាយតម្លៃនូវខ្លឹមសារឆ្លងតាមរយៈការពិនិត្យ​ឯកសារ សំណុំលិខិត និងភស្តុតាង; ទស្សនានិងត្រួតពិនិត្យមូលដ្ឋានសម្ភារៈ; ពិនិត្យមើលលក្ខណៈធ្វើការ ការបង្ហាត់បង្រៀន ការស្រាវជ្រាវ រៀនសូត្រ និងការរស់នៅរបស់កម្មាភិបាល គ្រូឧទ្ទេស និងនិស្សិតសាលា; ពិនិត្យសម្ភារៈ ឧបករណ៍បម្រើការអនុវត្ត និងពិសោធន៍; ពិនិត្យពិច័យនូវផ្នែកទន់បម្រើការគ្រប់គ្រង បង្ហាត់បង្រៀន; ធ្វើការជាមួយអ្នកដឹកនាំសាលា; សម្ភាស និងប្រមូលមតិពីអង្គភាពនានាចំណុះសាលា។

5-2

ក្នុងពិធីបិទកិច្ចប្រជុំ តំណាងគណៈកម្មការ​វាយតម្លៃមកពីខាងក្រៅ លោក Pham Phi Long បានកត់សម្គាល់ នូវលទ្ធផល ដែលសាកលវិទ្យាល័យ សម្រេចបានក្នុងការចាត់តាំងបណ្តុះបណ្តាល ការងារគ្រប់​គ្រង និងផ្គត់ផ្គង់សេវាកម្មរបស់សាលានាពេលកន្លង និងដាក់ចេញនូវសំណើសំខាន់ៗ ដើម្បីសាលា ជម្នះនូវចំណុចកង្វះខាតដែលកំពុងនៅមាន។ លោកសង្ឃឹមថា បន្ទាប់ពីដំណើរការវាយតម្លៃ សាសា​នឹងកាន់តែរក្សាមានប្រសិទ្ធភាពជាងទៀត​នៃប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដារ ISO 9001:2015 នាពេលខាងមុខ។

5-3

បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង បានថ្លែងអំណរគុណចំពោះគណៈកម្មការ​វាយតម្លៃមកពីខាងក្រៅ ដែលបានរួមដំណើរ ជាមួយនឹងសាលា ក្នុងសកម្មភាពវាយតម្លៃគុណភាពគ្រឹះស្ថានអប់រំ និងកម្មវិធី បណ្តុះបណ្តាល នៅសាលា។ សាកលវិទ្យាល័យត្រាវិញបន្តខិតខំអភិវឌ្ឍ និងកែលម្អការផ្តល់ មតិយោបល់របស់គណៈកម្មការ​ និងកាន់តែលើក កម្ពស់គុណភាពបណ្តុះបណ្តាល ជាងទៀតនៅសាលា ដើម្បីបម្រើដល់សហគមន៍។

5-4

5-5

អត្ថបទដោយ៖ Hanh Nguyen

ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វាយតម្លៃមកពីខាងក្រៅតាមកាលកំណត់នៃប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដារ ISO 9001:2015 ឆ្នាំ ២០២៣