គណៈប្រតិភូនៃសាកលវិទ្យាល័យត្រាវិញធ្វើការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី - AIT ថៃឡង់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 15 កញ្ញា 2023
- ចុចដង៖ 23
(TVU)-ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៣ សាស្រ្តាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញនិងក្រុមការងារបានធ្វើការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី(AIT) ថៃឡង់, ភាគីទាំងពីរបានពិភាក្សាផ្តោតលើការជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសិក្សាស្រាវជ្រាវ បណ្ដុះបណ្ដាលនិងអភិវឌ្ឃន៍ការអប់រំ។
សាស្រ្តាចារ្យ Shobhakar Dhakal អនុប្រធានវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី(ទី៣រាប់ពីឆ្វេង)ថតរូបអនុស្សាវរីយ៍ជាមួយសាស្រ្តាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ(ទី៣រាប់ពីស្ដាំ)ជាមួយក្រុមការងារ
ទទួលស្វាគមន៍គណៈប្រតិភូនៃសាកលវិទ្យាល័យត្រាវិញមានសាស្រ្តាចារ្យ Shobhakar Dhakal អនុប្រធានវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី(AIT) សាស្រ្តាចារ្យ Sangam Shrestha ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា បណ្ឌិត P. Abdul Salam ព្រឹទ្ធបុរសមហាវិទ្យាល័យបរិស្ថាន ធនធានធម្មជាតិនិងអភិវឌ្ឍន៍ បណ្ឌិត Sumana Shrestha ប្រធាននាយកដ្ឋានកិច្ចការបរទេសជាមួយនឹងតំណាងគ្រូឧទ្ទេស AIT។
ភាគីទាំងពីរបានពិភាក្សាលើការបង្កើនកិច្ចសហប្រតិបត្តិការរវាង AIT - ថៃឡង់, AIT - វៀតណាម និងសាកលវិទ្យាល័យត្រាវិញ ក្នុងការបណ្ដុះបណ្ដាល និងសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត អភិវឌ្ឍធនធានមនុស្សសម្រាប់ខេត្តត្រាវិញនិងវាលទំនាបទន្លេគឺវឡុង លើវិស័យបច្ចកទេស បច្ចេកវិទ្យានិងគ្រប់គ្រងបរិស្ថាន កសិកម្ម នេសាទកម្ម ការបន្សំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងធ្វើអាជីវកម្ម។
AIT វៀតណាម (AIT-VN, AITCV ចាស់) បានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ តាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមដោយអាស្រ័យក្រសួងអប់រំនិងបណ្ដុះបណ្ដាលជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី(AIT), Bangkok ប្រទេសថៃ ។ AIT-VN មានមោទនភាពជាអង្គការអប់រំអន្តរជាតិដំបូងបង្អស់នៅវៀតណាម ហើយជាមជ្ឃមណ្ឌលដំបូងបង្អស់របស់ AIT ស្ថិតនៅក្រៅទីស្នាក់ការធំនៅថៃឡង់។ វិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី(AIT)គឺជាវិទ្យាស្ថានអន្តរជាតិជំនាញខាងអប់រំកម្រិតបរិញ្ញាបត្រជាន់ខ្ពស់។ វិទ្យាស្ថាននេះបានបង្កើតឡើងក្នុងឆ្នាំ១៩៥៩ និងជាអង្គការឈានមុខរបស់អាស៊ីដែលបានបង្កើតឡើងដើម្បីឆ្លើយតបតម្រូវការសិក្សាបង្កើនចំណេះដឹងអំពីបច្ចេកទេស វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងគ្រប់គ្រង សិក្សាស្រាវជ្រាវ និងលើកកម្ពស់សមត្ថភាព របស់តំបន់ដែលមួយថ្ងៃកាន់តែកើនឡើង។ ភារកិច្ចរបស់ AIT-VN គឺអភិវឌ្ឍអ្នកជំនាញការមានកម្រិតវិជ្ជាខ្ពស់និងធ្វើការអស់ពីចិត្តដើម្បីដើរតួនាទីចម្បងក្នុងការអភិវឌ្ឍស្ថិរភាពរបស់តំបន់និងធ្វើសមាហរណកម្មសេដ្ឋកិច្ចទូទាំងពិភពលោក។ AIT-VN ជំនាញខាងការផ្គត់ផ្គង់វិស័យអប់រំប្រកបដោយគុណភាពខ្ពស់បំផុតសម្រាប់អ្នកដឹកនាំនិងអ្នកជំនាញការនាអនាគតនៅវៀតណាម។ AIT-VN ផ្ដល់បរិស្ថានមួយប្រកបដោយភាពស្និទ្ធស្នាលនិងមានឧត្តមគតិ ពហុវប្បធម៌មាំមួន។ |
រូបភាពមួយចំនួនរបស់គណៈប្រតិភូធ្វើការនៅ AIT
អត្ថបទដោយ៖ Dong Lam
ប្រែសម្រួលដោយ៖ Son Van Dong