គណៈប្រតិភូនៃសាកលវិទ្យាល័យត្រាវិញធ្វើការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី - AIT ថៃឡង់

(TVU)-ថ្ងៃទី​៣១​ខែ​សីហា​ឆ្នាំ​២០២៣​ សាស្រ្តាចារ្យ​រង បណ្ឌិត Nguyen Minh Hoa សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​និង​​ក្រុម​ការ​ងារ​​បាន​ធ្វើ​ការជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​អាស៊ី(AIT) ថៃឡង់, ភាគី​ទាំងពីរ​បាន​ពិភាក្សា​ផ្តោត​លើការ​​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សិក្សា​ស្រាវ​ជ្រាវ​ បណ្ដុះ​បណ្ដាល​និង​អភិវឌ្ឃន៍​​ការ​អប់រំ។

9-1

សាស្រ្តាចារ្យ Shobhakar Dhakal អនុប្រធាន​វិទ្យាស្ថាន​បច្ចេកវិទ្យា​អាស៊ី(ទី៣​រាប់ពីឆ្វេង)ថត​រូប​អនុស្សាវរីយ៍ជា​មួយ​​សាស្រ្តាចារ្យ​រង បណ្ឌិត Nguyen Minh Hoa សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​(ទី៣​រាប់ពីស្ដាំ)ជាមួយ​ក្រុមការ​ងារ

ទទួលស្វាគមន៍​គណៈ​ប្រតិភូនៃ​សាកល​វិទ្យាល័យ​ត្រាវិញ​មាន​សាស្រ្តាចារ្យ Shobhakar Dhakal អនុប្រធាន​វិទ្យាស្ថាន​បច្ចេកវិទ្យា​អាស៊ី(AIT) ​សាស្រ្តាចារ្យ Sangam Shrestha ព្រឹទ្ធបុរស​មហាវិទ្យាល័យវិស្វកម្ម​​និង​បច្ចេកវិទ្យា ​បណ្ឌិត P. Abdul Salam ព្រឹទ្ធបុរស​មហាវិទ្យាល័យ​បរិស្ថាន ធនធានធម្មជាតិ​​និង​អភិវឌ្ឍន៍ ​បណ្ឌិត Sumana Shrestha ប្រធាន​នាយកដ្ឋាន​កិច្ច​ការ​​បរទេសជា​មួយ​នឹង​តំណាង​គ្រូឧទ្ទេស AIT

ភាគីទាំងពីរ​បាន​​ពិភាក្សា​លើ​​ការ​​បង្កើន​កិច្ច​សហប្រតិបត្តិការ​​រវាង​ AIT - ថៃឡង់, AIT - វៀត​ណាម​ និងសាកលវិទ្យាល័យ​ត្រា​វិញ ក្នុង​ការ​បណ្ដុះ​បណ្ដាល​ និង​សិក្សា​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត ​អភិវឌ្ឍ​ធន​ធាន​មនុស្សសម្រាប់​​ខេត្ត​ត្រាវិញ​និង​វាលទំនាប​ទន្លេគឺវ​ឡុង លើ​វិស័យ​​បច្ចកទេស បច្ចេកវិទ្យានិង​គ្រប់​គ្រង​បរិស្ថាន កសិកម្ម នេសាទកម្ម ការ​បន្សំ​ខ្លួន​ទៅ​នឹង​បម្រែ​បម្រួល​អាកាសធាតុ និងធ្វើ​អាជីវកម្ម។

AIT វៀតណាម (AIT-VN, AITCV ចាស់) បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៣ តាម​កិច្ច​ព្រម​ព្រៀងរវាង​រដ្ឋាភិបាលវៀតណាម​ដោយ​អាស្រ័យ​ក្រសួង​អប់រំ​និង​បណ្ដុះ​បណ្ដាលជាមួយ​នឹង​វិទ្យាស្ថាន​បច្ចេកវិទ្យា​អាស៊ី(AIT), Bangkok ប្រទេសថៃ ។  AIT-VN មាន​​មោទនភាព​ជា​អង្គការ​អប់រំ​អន្តរជាតិដំបូង​បង្អស់​នៅ​វៀតណាម ហើយ​ជា​មជ្ឃមណ្ឌល​ដំបូង​បង្អស់​របស់​ AIT ស្ថិត​នៅ​ក្រៅ​ទីស្នាក់​ការ​ធំនៅ​ថៃឡង់។ វិទ្យាស្ថាន​បច្ចេកវិទ្យា​អាស៊ី(AIT)គឺជា​វិទ្យាស្ថាន​អន្តរជាតិ​ជំនាញ​ខាង​អប់រំ​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់។ វិទ្យាស្ថាន​នេះបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥៩ និង​ជា​អង្គការ​ឈាន​មុខ​របស់​អាស៊ី​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​សិក្សា​បង្កើន​ចំណេះ​ដឹង​អំពី​បច្ចេកទេស​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​គ្រប់​គ្រង សិក្សាស្រាវ​ជ្រាវ និង​លើក​កម្ពស់​សមត្ថភាព​ របស់​តំបន់​ដែល​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង។ ភារកិច្ច​របស់​ AIT-VN គឺ​អភិវឌ្ឍអ្នក​ជំនាញ​ការ​មាន​កម្រិត​​វិជ្ជា​ខ្ពស់និង​ធ្វើ​ការ​អស់​ពី​ចិត្ត​ដើម្បី​ដើរ​តួនាទីចម្បង​ក្នុង​ការ​អភិវឌ្ឍស្ថិរភាព​របស់​តំបន់និង​ធ្វើ​សមាហរណកម្មសេដ្ឋកិច្ចទូទាំង​ពិភព​លោក។ AIT-VN ជំនាញ​ខាង​ការ​ផ្គត់​ផ្គង់​វិស័យ​​អប់រំប្រកប​ដោយ​គុណភាព​ខ្ពស់​បំផុត​សម្រាប់​​អ្នក​ដឹក​នាំនិង​អ្នក​ជំនាញ​ការ​នាអនាគតនៅ​វៀត​ណាម។​ AIT-VN ផ្ដល់​បរិស្ថាន​មួយ​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​និងមាន​ឧត្តមគតិ​ ពហុវប្បធម៌មាំមួន។

រូបភាព​មួយ​ចំនួន​របស់​គណៈ​ប្រតិភូធ្វើ​ការ​នៅ​ AIT

9-2

9-3

9-4

9-5

9-6

9-7

9-8

9-9

9-10

អត្ថបទ​ដោយ៖ Dong Lam

ប្រែ​សម្រួល​ដោយ៖ Son Van Dong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈប្រតិភូនៃសាកលវិទ្យាល័យត្រាវិញធ្វើការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី - AIT ថៃឡង់