និស្សិតថ្មីចូលរួមសប្ដាហ៍ប្រជុំជីវភាពពលរដ្ឋដើមវគ្គសិក្សា

(TVU) - ពី​ថ្ងៃទី០៨​ខែ​កញ្ញា​ដល់​ថ្ងៃ​ទី១០​ខែ​កញ្ញា​ឆ្នាំ​២០២៣ និស្សិត​ថ្មី​វគ្គ​សិក្សា​២០២៣​នៃ​សាកលវិទ្យាល័យ​ត្រា​វិញឈាន​ចូល សប្ដាហ៍​ប្រជុំ​ជីវភាពពលរដ្ឋ​ - និស្សិតឆ្នាំ​សិក្សា​២០២៣ - ២០២៤។ នេះ​ជា​សប្ដាហ៍​សិក្សា​ជា​ចាំ​បាច់ និងមាន​សារៈសំខាន់សម្រាប់​និស្សិត​ថ្មីពេល​ដែល​ប្អូន​ៗឈាន​​ចូល​រៀន​ជា​ផ្លូវ​ការ។

10-1

10-2

10-3

10-4

10-5

ចូល​រួម​សប្ដាហ៍​ប្រជុំ​ជីវភាពពលរដ្ឋដើម​វគ្គ​សិក្សានិស្សិត​ថ្មី​គ្រប់​រូប​នៃ​សាកលវិទ្យាល័យ​ត្រា​វិញបានសាលា​ផ្ដល់​​នូវព័ត៌មានខ្លឹម​សារ​សំខាន់ៗ ជា​​ចាំ​បាច់​និង​មាន​ប្រយោជន៍​អំពី​លក្ខន្តិកៈ ច្បាប់​កំណត់ សិទ្ធិ កាតព្វកិច្ច បណ្ដា​គោល​នយោបាយ​សម្រាប់​សិស្សនិស្សិត​ដូច​ជា លក្ខន្តិកៈកិច្ចការ​សិស្ស​និស្សិត​ចំពោះ​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញាបត្របែប​ពេញ​ម៉ោង; ច្បាប់​កំណត់​នៃ​ការ​​បណ្ដុះ​បណ្ដាល​កម្រិតបរិញ្ញាបត្រ; ច្បាប់​នៃ​ការ​ស្នាក់​នៅ​ក្រៅ​​អន្តេវាសិក​របស់​សិស្ស​និស្សិត​​នៃបណ្ដា​សាកលវិទ្យាល័យ សាលា​ឧត្តម​វិជ្ជា សាលា​មធ្យម​សិក្សា​ជំនាញ​បែប​ពេញ​ម៉ោង; ច្បាប់​កំណត់អំពីយន្តការ​ទទួល និង​គ្រប់គ្រង​ថ្លៃ​សិក្សា​​សម្រាប់​គ្រឹះស្ថាន​​អប់រំតាម​​ប្រព័ន្ធ​អប់រំសាលាសាធារណៈ ​និង​គោល​នយោបាយ​ឥតបង់​ថ្លៃ​សិក្សា​ និង​បញ្ចុះ​ថ្លៃសិក្សា ជំនួយថវិកា​​សិក្សា តម្លៃ​សេវាកម្ម​ក្នុង​វិស័យ​សិក្សា​អប់រំនិង​​បណ្ដុះ​បណ្ដាល។

ច្បាប់កំណត់នៃ​គោល​នយោបាយ​ជំនួយថវិកា​​សិក្សាដល់​និស្សិត​ជា​ជន​ជាតិ​ភាគ​តិចក្នុង​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​; ច្បាប់​កំណត់ស្ដី​ពីគោល​​នយោបាយ​សិក្សា​អប់រំសម្រាប់​ជន​ពិការ; សេចក្ដី​ណែនាំ​អនុវត្តរបប​អាហារូបករណ៍​និង​ឧបត្ថម្ភ​សង្គម​សម្រាប់​​សិស្សនិស្សិត​នៃ​​សាលា​សាធារណៈ; វិធីសាស្រ្ត​សិក្សា​មហាវិទ្យាល័យ​​ដោយ​ប្រសិទ្ធភាព; បំណិន​បណ្ដុះ​ធុរកិច្ច​ថ្មីនិង​នវានុវត្តន៍។

10-7

10-8

ផ្សព្វ​ផ្សាយអំពី​​ខ្លឹម​សារ​សំខាន់ៗមួយ​ចំនួន​ផ្សេងៗ​ទៀត​​ដែលកំពុង​​អនុវត្ត​នៅ​សា​កល​វិទ្យាល័យ​​ត្រា​វិញ​ដូច​ជា៖ លក្ខន្តិកៈ​នៃ​ការ​បណ្ដុះ​បណ្ដាល; ច្បាប់​កំណត់កិច្ច​ការ​សិស្ស​និស្សិត​កម្រិត​​បរិញ្ញា​បត្រនិងបរិញ្ញាបត្រ​រង​; ​​ច្បាប់កំណត់អំពី​សម្លៀក​បំពាក់ ឥរិយាបទ​សម្រាប់​​និស្សិត; ច្បាប់​កំណត់ការ​វាយ​តម្លៃ​លទ្ធផល​នៃ​ការលត់​ដំ​; ច្បាប់​កំណត់​នៃ​ហិរញ្ញវត្ថុ​​​​សាលា; ច្បាប់កំណត់​អំពី​ការ​​ផ្ដល់​អាហារូបករណ៍លើកទឹក​ចិត្ត​សិក្សា។

ទន្ទឹម​នោះ និស្សិត​ថ្មី​នូវ​ទាំង​​បាន​ផ្សព្វ​ផ្សាយ​ពី​ក្រឹត្យ​ច្បាប់​នៃ​រដ្ឋ​ធម្មនុញ្ញ; ច្បាប់​សិក្សា​អប់រំ​ថ្នាក់​​បរិញ្ញាប័ត្រ; ច្បាប់​ព្រហ្មទណ្ឌ; ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ផ្លូ​វ​ដែក ផ្លូវ​ទឹក; ច្បាប់​សន្តិសុខ​​លើ​បណ្ដាញ​អ៊ិនធឺណែត; ច្បាប់​យុវជន; ច្បាប់​ប្រឆាំង​គ្រឿង​ញៀន។ល។

សប្ដាហ៍​ប្រជុំជីវភាព​ពលរដ្ឋ​សម្រាប់​និស្សិត​ក៏​ជា​ឱកាស​ដើម្បី​និស្សិត​ថ្មី​ស្វែង​យល់​ពីបណ្ដា​ក្លឹប​និស្សិត បណ្ដា​សកម្មភាព​ប្រចាំ​ឆ្នាំរបស់​​សម្ព័ន្ធ​យុវជនសមាគម​និស្សិត និង​ទំនាក់​ទំនង​ ធ្វើ​ការស្គាល់គ្នា និង​ឆ្លើយ​​បំភ្លឺ​ជុំវិញអំពី​​បញ្ហា​ដែល​ប្អូន​ៗយក​ចិត្ត​ទុក​ដាក់។

លោក Pham Quoc Khanh អនុប្រធាន​ការិយាល័យកិច្ចការ​សិស្ស​និស្សិត​​ឲ្យ​ដឹង​ថា៖ ឆ្នាំ​សិក្សា ២០២៣ - ២០២៤សាកលវិទ្យាល័យ​ត្រាវិញ​ផ្លាស់​ថ្មី​​នូវ​​ខ្លឹម​សារ​​កម្មវិធី​​សប្ដាហ៍​ប្រ​ជុំ​​ជីវភាព​​ពលរដ្ឋ ជួយ​ឲ្យ​និស្សិត​ស្វែង​យល់និងកៀត​​ជិត​បំណិន​ជីវិត បំណិន​​ការ​ងារ​​និង​គំនិត​បណ្ដុះ​ធុរកិច្ច​ថ្មី។

គោល​បំណង​​នៃសប្ដាហ៍ប្រជុំ​ជីវភាព​ពលរដ្ឋសម្រប់​​សិស្សនិស្សិត​គឺលើក​កម្ពស់ការ​យល់​ដឹង​និង​ភារកិច្ច​របស់​និស្សិត​ក្នុង​ការ​អនុវត្តន៍មាគ៌ា​របស់​បក្ស គោល​នយោ​បាយ​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ច្បាប់កំណត់នៃសិក្សា​អប់រំ; ផ្ដល់​ដំណឹង​គ្រប់​គ្រាន់ ទាន់​ពេល​នៃ​ស្ថានភាព​​សេដ្ឋកិច្ច​ នយោបាយ សង្គមកិច្ច​ក្នុង​ប្រទេស​និង​អន្តរជាតិ; ជួយ​អោយ​ប្អូន​ៗ​និស្សិត​កាន់​តែ​​យល់​ច្បាស់​អំពីផល​ប្រយោជន៍ ​កាតព្វកិច្ច និង​ការ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​នៃ​​ទិសដៅ​ក្នុង​ការ​សិក្សារៀន​សូត្រ​​និង​លត់​ដំនៅ​សាលា​។

លោក Pham Quoc Khanh បានឲ្យ​ដឹង​បន្ថែម​ទៀត​ថា៖ ក្នុងគម្រោង​សកម្មភាពនៃសប្ដាហ៍ប្រជុំ​ជីវភាព​ពលរដ្ឋដើម​វគ្គ​សិក្សា សាលា​ចាត់​តាំង​ទិវាទទួល​និស្សិត​ថ្មីដើម្បី​និស្សិត​ថ្មី​យល់​ច្បាស់​ពីសកម្មភាព​របស់​​សាលា​។ ចែក​រំលែក​ទាន់​ពេល​នូវ​ពត៌មាន​ចាំ​បាច់ និង​មាន​ការ​ទំនាក់​ទំនង​រវាង​និស្សិត​វគ្គ​ថ្មីនឹង​និស្សិត​ដែល​កំពុង​តែ​សិក្សា​ និង​កង​ជួរ​គ្រូឧទ្ទេស​របស់​សាលា។

នៅ​ក្នុង​ថ្ងៃនេះ​ដែរ​ ​និស្សិត​បាន​ចួល​រួម​លេង​​ល្បែងកម្សាន្ត តាំង​ពិព័រណ៍​ចំណី​អាហារ កម្មវិធី​​សិល្បៈ។ល។

ទន្ទឹម​នឹង​នោះ សាកលវិទ្យាល័យ​ត្រាវិញ​បាន​ជូន​អាហារូបករណ៍ចំនួន​៦១ចំណែក​សរុប​ទឹក​ប្រាក់​ជាង​១៧៦,៨លាន​ដុង។ ក្នុង​នោះ​សហគ្រិន​បាន​ជូន​ទឹក​ប្រាក់​ជាង​១២០​លាន​ដុង​និង​អំណោយ​ដល់​និស្សិត​មាន​ជីវភាព​លំបាកលំបិន​និង​និស្សិត​ថ្មី។

និស្សិត​ថ្មី Nguyen Gia Nghi ថ្នាក់​បរិញ្ញារង​អប់រំកុមារ​តូច​វគ្គ​សិក្សា២០២៣​បាន​ចែក​រំលែក៖ ឆ្លង​តាមខ្លឹម​សារ​ដែល​បាន​ផ្សព្វ​ផ្សាយ​ក្នុង​ថ្នាក់សប្ដាហ៍​​​ប្រជុំ​ជីវភាពពលរដ្ឋ​សម្រាប់​​និស្សិត​ថ្មី ប្អូន​បាន​ត្រៀម​​ស្មារតី​ដើម្បី​សម្រប​ខ្លួន​នឹង​បរិយាកាសសិក្សា​ថ្មី ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ខុស​ស្រឡះ​បើ​ប្រៀប​នឹងការ​​រៀន​នៅ​វិទ្យាល័យ។ តាម​រយៈ​​នោះ ជួយ​ប្អូន​មាន​ទស្សនៈ​ត្រឹម​ត្រូវ សត្យានុម័តក្នុង​បរិស្ថាន​សិក្សា​មហាវិទ្យាល័យ។

អត្ថបទ​ដោយ៖ Hoang Nam – Quoc Vinh

ប្រែ​សម្រួល​ដោយ៖​ Son Van Dong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតថ្មីចូលរួមសប្ដាហ៍ប្រជុំជីវភាពពលរដ្ឋដើមវគ្គសិក្សា