និស្សិតថ្មីចូលរួមសប្ដាហ៍ប្រជុំជីវភាពពលរដ្ឋដើមវគ្គសិក្សា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 18 កញ្ញា 2023
- ចុចដង៖ 37
(TVU) - ពីថ្ងៃទី០៨ខែកញ្ញាដល់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣ និស្សិតថ្មីវគ្គសិក្សា២០២៣នៃសាកលវិទ្យាល័យត្រាវិញឈានចូល “សប្ដាហ៍ប្រជុំជីវភាពពលរដ្ឋ - និស្សិត” ឆ្នាំសិក្សា២០២៣ - ២០២៤។ នេះជាសប្ដាហ៍សិក្សាជាចាំបាច់ និងមានសារៈសំខាន់សម្រាប់និស្សិតថ្មីពេលដែលប្អូនៗឈានចូលរៀនជាផ្លូវការ។
ចូលរួមសប្ដាហ៍ប្រជុំជីវភាពពលរដ្ឋដើមវគ្គសិក្សានិស្សិតថ្មីគ្រប់រូបនៃសាកលវិទ្យាល័យត្រាវិញបានសាលាផ្ដល់នូវព័ត៌មានខ្លឹមសារសំខាន់ៗ ជាចាំបាច់និងមានប្រយោជន៍អំពីលក្ខន្តិកៈ ច្បាប់កំណត់ សិទ្ធិ កាតព្វកិច្ច បណ្ដាគោលនយោបាយសម្រាប់សិស្សនិស្សិតដូចជា លក្ខន្តិកៈកិច្ចការសិស្សនិស្សិតចំពោះកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្របែបពេញម៉ោង; ច្បាប់កំណត់នៃការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រ; ច្បាប់នៃការស្នាក់នៅក្រៅអន្តេវាសិករបស់សិស្សនិស្សិតនៃបណ្ដាសាកលវិទ្យាល័យ សាលាឧត្តមវិជ្ជា សាលាមធ្យមសិក្សាជំនាញបែបពេញម៉ោង; ច្បាប់កំណត់អំពីយន្តការទទួល និងគ្រប់គ្រងថ្លៃសិក្សាសម្រាប់គ្រឹះស្ថានអប់រំតាមប្រព័ន្ធអប់រំសាលាសាធារណៈ និងគោលនយោបាយឥតបង់ថ្លៃសិក្សា និងបញ្ចុះថ្លៃសិក្សា ជំនួយថវិកាសិក្សា តម្លៃសេវាកម្មក្នុងវិស័យសិក្សាអប់រំនិងបណ្ដុះបណ្ដាល។
ច្បាប់កំណត់នៃគោលនយោបាយជំនួយថវិកាសិក្សាដល់និស្សិតជាជនជាតិភាគតិចក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាល; ច្បាប់កំណត់ស្ដីពីគោលនយោបាយសិក្សាអប់រំសម្រាប់ជនពិការ; សេចក្ដីណែនាំអនុវត្តរបបអាហារូបករណ៍និងឧបត្ថម្ភសង្គមសម្រាប់សិស្សនិស្សិតនៃសាលាសាធារណៈ; វិធីសាស្រ្តសិក្សាមហាវិទ្យាល័យដោយប្រសិទ្ធភាព; បំណិនបណ្ដុះធុរកិច្ចថ្មីនិងនវានុវត្តន៍។
ផ្សព្វផ្សាយអំពីខ្លឹមសារសំខាន់ៗមួយចំនួនផ្សេងៗទៀតដែលកំពុងអនុវត្តនៅសាកលវិទ្យាល័យត្រាវិញដូចជា៖ លក្ខន្តិកៈនៃការបណ្ដុះបណ្ដាល; ច្បាប់កំណត់កិច្ចការសិស្សនិស្សិតកម្រិតបរិញ្ញាបត្រនិងបរិញ្ញាបត្ររង; ច្បាប់កំណត់អំពីសម្លៀកបំពាក់ ឥរិយាបទសម្រាប់និស្សិត; ច្បាប់កំណត់ការវាយតម្លៃលទ្ធផលនៃការលត់ដំ; ច្បាប់កំណត់នៃហិរញ្ញវត្ថុសាលា; ច្បាប់កំណត់អំពីការផ្ដល់អាហារូបករណ៍លើកទឹកចិត្តសិក្សា។
ទន្ទឹមនោះ និស្សិតថ្មីនូវទាំងបានផ្សព្វផ្សាយពីក្រឹត្យច្បាប់នៃរដ្ឋធម្មនុញ្ញ; ច្បាប់សិក្សាអប់រំថ្នាក់បរិញ្ញាប័ត្រ; ច្បាប់ព្រហ្មទណ្ឌ; ច្បាប់ចរាចរណ៍ផ្លូវគោក ផ្លូវដែក ផ្លូវទឹក; ច្បាប់សន្តិសុខលើបណ្ដាញអ៊ិនធឺណែត; ច្បាប់យុវជន; ច្បាប់ប្រឆាំងគ្រឿងញៀន។ល។
សប្ដាហ៍ប្រជុំជីវភាពពលរដ្ឋសម្រាប់និស្សិតក៏ជាឱកាសដើម្បីនិស្សិតថ្មីស្វែងយល់ពីបណ្ដាក្លឹបនិស្សិត បណ្ដាសកម្មភាពប្រចាំឆ្នាំរបស់សម្ព័ន្ធយុវជនសមាគមនិស្សិត និងទំនាក់ទំនង ធ្វើការស្គាល់គ្នា និងឆ្លើយបំភ្លឺជុំវិញអំពីបញ្ហាដែលប្អូនៗយកចិត្តទុកដាក់។
លោក Pham Quoc Khanh អនុប្រធានការិយាល័យកិច្ចការសិស្សនិស្សិតឲ្យដឹងថា៖ ឆ្នាំសិក្សា ២០២៣ - ២០២៤សាកលវិទ្យាល័យត្រាវិញផ្លាស់ថ្មីនូវខ្លឹមសារកម្មវិធីសប្ដាហ៍ប្រជុំជីវភាពពលរដ្ឋ ជួយឲ្យនិស្សិតស្វែងយល់និងកៀតជិតបំណិនជីវិត បំណិនការងារនិងគំនិតបណ្ដុះធុរកិច្ចថ្មី។
គោលបំណងនៃសប្ដាហ៍ប្រជុំជីវភាពពលរដ្ឋសម្រប់សិស្សនិស្សិតគឺលើកកម្ពស់ការយល់ដឹងនិងភារកិច្ចរបស់និស្សិតក្នុងការអនុវត្តន៍មាគ៌ារបស់បក្ស គោលនយោបាយនិងក្រឹត្យច្បាប់របស់រដ្ឋ ច្បាប់កំណត់នៃសិក្សាអប់រំ; ផ្ដល់ដំណឹងគ្រប់គ្រាន់ ទាន់ពេលនៃស្ថានភាពសេដ្ឋកិច្ច នយោបាយ សង្គមកិច្ចក្នុងប្រទេសនិងអន្តរជាតិ; ជួយអោយប្អូនៗនិស្សិតកាន់តែយល់ច្បាស់អំពីផលប្រយោជន៍ កាតព្វកិច្ច និងការទំនួលខុសត្រូវរបស់ខ្លួន ដើម្បីឆ្លើយតបនៃទិសដៅក្នុងការសិក្សារៀនសូត្រនិងលត់ដំនៅសាលា។
លោក Pham Quoc Khanh បានឲ្យដឹងបន្ថែមទៀតថា៖ ក្នុងគម្រោងសកម្មភាពនៃសប្ដាហ៍ប្រជុំជីវភាពពលរដ្ឋដើមវគ្គសិក្សា សាលាចាត់តាំងទិវាទទួលនិស្សិតថ្មីដើម្បីនិស្សិតថ្មីយល់ច្បាស់ពីសកម្មភាពរបស់សាលា។ ចែករំលែកទាន់ពេលនូវពត៌មានចាំបាច់ និងមានការទំនាក់ទំនងរវាងនិស្សិតវគ្គថ្មីនឹងនិស្សិតដែលកំពុងតែសិក្សា និងកងជួរគ្រូឧទ្ទេសរបស់សាលា។
នៅក្នុងថ្ងៃនេះដែរ និស្សិតបានចួលរួមលេងល្បែងកម្សាន្ត តាំងពិព័រណ៍ចំណីអាហារ កម្មវិធីសិល្បៈ។ល។
ទន្ទឹមនឹងនោះ សាកលវិទ្យាល័យត្រាវិញបានជូនអាហារូបករណ៍ចំនួន៦១ចំណែកសរុបទឹកប្រាក់ជាង១៧៦,៨លានដុង។ ក្នុងនោះសហគ្រិនបានជូនទឹកប្រាក់ជាង១២០លានដុងនិងអំណោយដល់និស្សិតមានជីវភាពលំបាកលំបិននិងនិស្សិតថ្មី។
និស្សិតថ្មី Nguyen Gia Nghi ថ្នាក់បរិញ្ញារងអប់រំកុមារតូចវគ្គសិក្សា២០២៣បានចែករំលែក៖ ឆ្លងតាមខ្លឹមសារដែលបានផ្សព្វផ្សាយក្នុងថ្នាក់សប្ដាហ៍ប្រជុំជីវភាពពលរដ្ឋសម្រាប់និស្សិតថ្មី ប្អូនបានត្រៀមស្មារតីដើម្បីសម្របខ្លួននឹងបរិយាកាសសិក្សាថ្មី ការសិក្សានៅមហាវិទ្យាល័យខុសស្រឡះបើប្រៀបនឹងការរៀននៅវិទ្យាល័យ។ តាមរយៈនោះ ជួយប្អូនមានទស្សនៈត្រឹមត្រូវ សត្យានុម័តក្នុងបរិស្ថានសិក្សាមហាវិទ្យាល័យ។
អត្ថបទដោយ៖ Hoang Nam – Quoc Vinh
ប្រែសម្រួលដោយ៖ Son Van Dong