មហាវិទ្យាល័យសេដ្ឋកិច្ចនីតិសាស្រ្ត៖ សន្និសីទបង្កើនគុណភាពបណ្ដុះបណ្ដាលថ្នាក់ក្រោយបរិញ្ញាបត្រ

TVU - ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា មហាវិទ្យាល័យ​​សេដ្ឋកិច្ច នីតិសាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ត្រា​វិញ​បាន​ចាត់​តាំង​សន្និសីទ​​បង្កើន​គុណ​ភាព​បណ្ដុះ​បណ្ដាល​ថ្នាក់​​ក្រោយ​បរិញ្ញាប័ត្រ អាស្រ័យ​​ដោយ​​លោក​​សាស្រ្តាចារ្យ​រង បណ្ឌិត Nguyen Van Nguyen នាយកសាលា​ធ្វើ​ជា​អធិបតីនៃ​អង្គ​សន្និសីទ។

សន្និសីទ​​បាន​ប្រ​មូល​ផ្ដុំ​​បណ្ឌិត​ជាង​៥០​រូប​ សុទ្ធ​តែ​​ជា​អ្នក​ជំនាញ​ការ​​​ផ្នែក​សេដ្ឋកិច្ច គ្រប់​គ្រងធុរកិច្ច​ នីតិសាស្រ្ត និង​អតីត​បេក្ខជន​បណ្ឌិត បេក្ខជន​បណ្ឌិត​ដែល​កំពុង​សិក្សា​ក្នុង​សាលា។

17-1

លោក​សាស្រ្តាចារ្យ​រង បណ្ឌិត Nguyen Van Nguyen នាយកមហាវិទ្យាល័យ​​សេដ្ឋកិច្ច នីតិសាស្រ្ត​ថ្លែង​សុន្ទរកថា​បើក​អង្គ​សន្និសីទ

​ថ្លែង​សុន្ទរកថា​បើក​អង្គ​សន្និសីទ​ លោក​សាស្រ្តាចារ្យ​រង បណ្ឌិត Nguyen Van Nguyen នាយកមហាវិទ្យាល័យ​សេដ្ឋកិច្ច នីតិសាស្រ្ត​មាន​ប្រសាសន៍​ថា៖​​ សន្និសីទ​​គឺ​ជា​ឱកាស​ដើម្បី​អស់​លោក​អ្នក​តំណាង​ពិភាក្សាវិធានការ​បង្កើន​គុណភាព​បណ្ដុះ​បណ្ដាល​​ថ្នា្កក់​ក្រោយ​​បរិញ្ញាប័ត្រ​​មុខ​ជំនាញ​​ផ្នែក​សេដ្ឋកិច្ច គ្រប់​គ្រងធុរកិច្ច​ នីតិសាស្រ្ត​​នៃ​មហាវិទ្យាល័យ​​សេដ្ឋកិច្ច នីតិសាស្រ្ត​ក្នុង​ស្ថានភាព​ថ្មី បង្កើត​សម្ព័ន្ធភាពរ​វាង​​អ្នក​ជំនាញ​ការប្រមុខ​ឯកទេស​ ពលករ ជាមួយ​នឹង​បុគ្គលិក​មហាវិទ្យាល័យ​សេដ្ឋកិច្ច នីតិសាស្រ្ត។ នេះ​ជា​ឱកាស​ដ៏​ពិសេស​សម្រាប់​ជួប​ជុំ ដោះ​ដូរ​យោបល់ ចែក​រំលែក​ព័ត៌មាន​​និង​បង្កើត​បរិយាកាស​មួយ​ជម្រុញ​ការ​អភិវឌ្ឍនៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ដល់​បុគ្គល​ម្នាក់ៗ ផ្សារភ្ជាប់ជាមួយ​​សហគមន៍​សិក្សា​ស្រាវជ្រាវ។

ក្នុង​អង្គ​សន្និបាត បណ្ដា​អ្នក​ជំនាញ​ការប្រ​មុខ​ឯកទេស​បាន​គប់វាល់​យោបល់​សំខាន់ៗ​ជា​ច្រើន​ទាក់​ទង​ដល់​កិច្ច​ការ​ចាត់​តាំង​ គ្រប់​គ្រង​បណ្ដុះ​បណ្ដាល និង​ជំនួយ​​សិក្ខាកាម​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ ក៏​ដូច​ជា​ជំហាន​វាយ​​តម្លៃ​គុណភាព​​អត្ថបទ​​ស្រាវ​ជ្រាវ​ ប្រ​ធានបទស្រាវ​ជ្រាវ និក្ខេបបទ​របស់​សិក្ខាកាម។ ទន្ទឹម​នោះ លើក​ឡើង​នូវ​កំណត់​ចំណាំ បទពិសោធន៍​មួយ​ចំនួន​ជំនួយ​បេក្ខជនបណ្ឌិត​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ។

បណ្ឌិត Le Huynh Ngoc បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណាក់​កាល​​សរសេរនិក្ខេបបទ​ គ្រូណែ​នាំគ្រាន់​តែ​កំណត់​ទិស​ដៅ វិធីសាស្រ្តស្រាវ​ជ្រាវ​ ក្រៅ​ពី​នោះ​គឺ​បេក្ខជន​បណ្ឌិត​​ត្រូវ​តែ​អនុវត្ត​ដោយ​ខ្លួន​ឯង។ យោង​តាម​​​បណ្ឌិត Ngoc អ្នក​សិក្សា​ត្រូវ​តែ​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​និង​រៀន​សូត្រ​ ត្រូវ​ប្ដេជ្ញាចិត្ត​​នឹង​ប្រធាន​បទ​ស្រាវជ្រាវ បែង​ពេល​វេលាអោយ​បាន​​សម​ស្រប ត​ភ្ជាប់​នឹង​អ្នក​ទទួល​បន្ទុក​បណ្ដុះ​បណ្ដាល​ថ្នាក់​​ក្រោយ​បរិញ្ញា​ប័ត្រ​ ដើម្បី​ទទួល​បាន​ការ​ជំនួយ​ជា​ចាំ​បាច់។

បណ្ឌិត Le Thanh Tan បាន​ស្នើ​ដល់​បេក្ខជន​បណ្ឌិត​ទាំង​ឡាយ​ត្រូវ​តែបង្កើនសមត្ថភាព​​ភាសា​បរទេស ចូល​រួម​ក្នុង​កិច្ច​សិក្សា​ស្រាវ​ជ្រាវ​ថ្នាក់​អន្តរជាតិដើម្បី​បង្កើន​ចំណេះ​សាកលលោក។ល។

យោបល់​ជា​ច្រើន​របស់​បេក្ខជន​បណ្ឌិតពិភាក្សា​​ក្នុង​អង្គ​សន្និបាត​បាន​លើក​ឡើង​នូវ​ចម្ងល់ ធ្វើ​សំណើ​ដល់​ថ្នាក់​ដឹក​នាំ​​មហាវិទ្យាល័យ​​សេដ្ឋកិច្ចនីតិសាស្រ្ត​ បាន​​សាស្រ្តាចារ្យ​រង បណ្ឌិត Nguyen Van Nguyen និង​អង្គភាព​​ទាក់ទិន​ដោះ​ស្រាយ​ដោយ​ផ្ទាល់​ យ៉ាង​ច្បាស់​លាស់។

ឱកាស​នេះ មហាវិទ្យាល័យ​​សេដ្ឋកិច្ច នីតិសាស្រ្ត​បាន​ចាត់​តាំង​ពិធី​​ជួប​ជុំ​អំណរ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា សមូហភាព បុគ្គលោក គ្រូ​ឧទ្ទេស​របស់​សាលា​ទទួល​ប័ណ្ណ​សរសើរ​ជា​ច្រើន​របស់​ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត​ កិត្តិនាម​យុទ្ធជន​ប្រឡង​ប្រណាំង​​ខេត្ត ប័ណ្ណសរសើរ​របស់​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ។

រូបភាព​មួយ​ចំនួន​ក្នុង​អង្គ​សន្និសីទ

17-2

មហាវិទ្យាល័យ​សេដ្ឋកិច្ច នីតិសាស្រ្ត​ទទួល​ប័ណ្ណ​សរសើរ​របស់ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្តត្រាវិញ​ទទួលបាន​កិត្តិនាម​សមូហភាព​បំពេញ​ការងារ​ឆ្នើម​និង​ប័ណ្ណ​សរសើរ​សម្រេច​ភារកិច្ច​ឆ្នើម​ក្នុង​០២ឆ្នាំបន្ត​បន្ទាប់(ឆ្នាំ​សិក្សា ២០២១ - ២០២២ និង ២០២២ - ​២០២៣)

17-3

បុគ្កលិក និង​គ្រូ​ឧទ្ទេស​មហាវិទ្យាល័យ​សេដ្ឋកិច្ច នីតិសាស្រ្ត​ទទួល​ប័ណ្ណ​សរសើរ​យុទ្ធជន​ប្រឡង​ប្រណាំង​របស់ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្តត្រាវិញ

17-4

បុគ្កលិក និង​គ្រូ​ឧទ្ទេសនៃមហាវិទ្យាល័យ​សេដ្ឋកិច្ច នីតិសាស្រ្ត​ទទួល​ប័ណ្ណ​សរសើររបស់ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្តត្រាវិញ

17-5

បេក្ខជន​បណ្ឌិត​ចូល​រួម​ពិភាក្សា

17-6

ទិដ្ឋភាព​អង្គ​សន្និសីទ

17-7

អ្នក​តំណាង​ថត​រូប​អនុស្សាវរីយ៍

អត្ថបទ​ដោយ៖ Duong Vu

 ប្រែ​សម្រួល​ដោយ៖ Son Van Dong

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មហាវិទ្យាល័យសេដ្ឋកិច្ចនីតិសាស្រ្ត៖ សន្និសីទបង្កើនគុណភាពបណ្ដុះបណ្ដាលថ្នាក់ក្រោយបរិញ្ញាបត្រ