ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវិនិយោគពាណិជ្ជកម្ម និងសាងសង់ហាយផុង

(TVU) - នាថ្ងៃទី​២៣ខែវិច្ឆិកាសាកលវិទ្យាល័យត្រាវិញ និងក្រុមហ៊ុន​ទទួលខុសត្រូវ មាន​កម្រិត​​វិនិយោគ ពាណិជ្ជកម្ម និងសាងសង់ហាយ​ផុង​ (ហាណូយ) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ លើវិស័យបណ្តុះបណ្តាលភាសាជប៉ុន និងជ្រើសរើសពលករ​​​​ ដែលជានិស្សិតទៅ​ធ្វើការនៅប្រទេសជប៉ុន។

18-1

សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញនិងលោកស្រី Tran Hien នាយិកាក្រុមហ៊ុនទទួលខុសត្រូវ​មាន​កម្រិត​វិនិយោគពាណិជ្ជកម្ម និងសាងសង់ហាយផុង​ (ហាណូយ) ​បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងការបង្រៀនភាសាជប៉ុន និងជ្រើសរើសនិស្សិតសាកលវិទ្យាល័យត្រាវិញ ទៅសិក្សា ធ្វើកម្មសិក្សា និង​ធ្វើការនៅ​ក្រុមហ៊ុន សហគ្រាសនៅប្រ​ទេស​ជប៉ុន។

តាមរយៈអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ បង្កើតឱកាសសម្រាប់និស្សិតកៀត​ជិត​បរិយាកាស​ធ្វើកម្មសិក្សា និងធ្វើការ​សមស្របនឹងជំនាញរបស់ខ្លួននៅក្រុមហ៊ុន និងគ្រុប​ឈានមុខ មកពីប្រទេសជប៉ុន។ ជួយ​ឱ្យនិស្សិត​អភិវឌ្ឍជំនាញវិជ្ជាជីវៈ​ និងចំណេះដឹង​ ជាក់ស្តែង ព្រមទាំងបង្កើន ឱកាសការងារសម្រាប់និស្សិតទៀត​ផង។

សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ មានប្រ សាសន៍ថា នេះជាឱកាសដ៏ល្អសម្រាប់និស្សិតនៃសាកលវិទ្យាល័យត្រាវិញទទួលបានបរិយាកាសសិក្សា និងធ្វើការ​ប្រកបដោយវិជ្ជាជីវៈ​ទំនើបនៅក្នុងសហគ្រាសនៃប្រទេសជប៉ុន។ កិច្ចសហប្រតិបត្តិការនេះរួមចំណែកលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងបង្កើតឱកាសការងារ សម្រាប់និស្សិត ទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍនសេដ្ឋកិច្ច-សង្គមរបស់ខេត្តត្រាវិញផងដែរ។

តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ លោកស្រី Tran Hien នាយិកាអាជីវកម្ម​នៃក្រុមហ៊ុន ទទួល ខុសត្រូវ​មាន​កម្រិត វិនិយោគពាណិជ្ជកម្ម និងសាងសង់ហាយ​ផុង​ (ហាណូយ)សង្ឃឹម​ថា​នឹង​នាំមកនូវ ផល ប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់​ភាគីទាំងពីរ ជាពិសេសសម្រាប់​និស្សិតនៃសាកលវិទ្យាល័យ ត្រាវិញ ។

18-2

អត្ថបទ​ដោយ៖ Thanh Hong – Quoc Vinh

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវិនិយោគពាណិជ្ជកម្ម និងសាងសង់ហាយផុង