ភាពអល់អែកក្នុងការជ្រើសអាជីពមុនពេលបញ្ចប់ការសិក្សា

(TVU) – បញ្ចប់​ការ​សិក្សាចេញទៅ​​ធ្វើ​ការ​ឱ្យ​អាជីវកម្ម ស្ថាប័ន​រដ្ឋ ឬ​ធ្វើអាជីវកម្ម​ខ្លួនឯង? តើទិសដៅណាសម្រាប់អ្នក? - នោះគឺជាប្រធានបទដោះដូររួមជាមួយនឹងអតីតនិស្សិតសម្រេចជោគជ័យ បានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នៅសាកលវិទ្យាល័យត្រាវិញ ដោយមាននិស្សិតចូលរួមយ៉ាងច្រើនកុះករ។

ក្នុងដំណើរមិនទាន់រឹងប៉ឹងចាប់ពីអន្តេវាសិកដ្ឋានដល់ទីលានពិធីបញ្ចប់ការសិក្សា និស្សិតប្រឈមមុខនឹងការសម្រេចចិត្តមួយដ៏ធំ និងពោរពេញដោយភាពតានតឹង នោះគឺជ្រើសអាជីពសម្រាប់អនាគត។ ភាពអល់អែកនេះ មិនត្រឹមតែប៉ះពាល់ដល់ជីវភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ នៅទាំងគោលកំណត់ការងារធ្វើ កម្រិតប្រាក់ចំណូល និងការពេញចិត្តក្នុងការងារផងដែរ។ ក្នុងដំណាក់កាលនេះ និស្សិតតែងប្រឈមមុខនឹងការសម្រេចចិត្តរវាងការធ្វើការនៅអាជីវកម្ម ធ្វើអាជីវកម្មខ្លួនឯង ឬជ្រើសវិជ្ជាជីវៈនៅក្នុងស្ថាប័នរដ្ឋ។

និស្សិតមួយចំនួនជ្រើសចូលពិភពអាជីវកម្ម កន្លែងពួកគាត់មានឱកាសធ្វើការក្នុងបរិស្ថានជំនាញ រៀនសូត្រពីអ្នកជំនាញលើវិស័យ និងជឿនលឿនក្នុងបុព្វហេតុតាមរូបភាពដំឡើងឋានៈ។

2-1

បង Ngo Hong Khanh អតីតនិស្សិតសាកលវិទ្យាល័យត្រាវិញ កំពុងធ្វើការនៅក្រុមហ៊ុន Viettel ឱ្យដឹង៖ មនុស្សម្នាក់ៗមានតម្រង់ទិសដៅជ្រើសមុខជំនាញ និងអាជីពរៀងៗខ្លួន។ ពេលបញ្ចប់ការសិក្សា ចិត្តសាស្រ្តរួមរបស់និស្សិតសុទ្ធតែចង់ជ្រើសកន្លែងមានការងារធ្វើលំនឹង ប្រាក់ចំណូលបង្គួរ មានឱកាសដំឡើងតំណែងល្អ ប្រការសំខាន់គឺសមស្របជាមួយវិស័យវិជ្ជាជីវៈរបស់ខ្លួន។ ផ្តើមពីនោះ អាចរួមចំណែកបានល្អប្រសើរជាង នាំមកនូវតម្លៃដល់អាជីវកម្ម និងកាត់បន្ថយពេលវេលាកៀកជិតការងារ។ បងបាន​ជ្រើស​អាជីវកម្ម ពីព្រោះ​នេះ​ជា​កន្លែង​សមស្រប​ដើម្បី​ខិតខំ​ អភិវឌ្ឍ​ខ្លួន​ឯង និង​មាន​ឱកាស​ជឿនលឿន។

អាស្រ័យហេតុនោះ ក្រុមហ៊ុនឯកជន ឬសាជីវកម្មធំៗក្លាយជាទិសដៅអមដោយផលប្រយោជន៍ខាងប្រាក់ចំណូលខ្ពស់ គោលនយោបាយសុខុមាលភាពក៏ទាក់ទាញ និងឱកាសដំឡើងតំណែងច្បាស់លាស់។ ប៉ុន្តែបញ្ហាសាកល្បងដូចជាសម្ពាធការងារ ពេលវេលាអាចបត់បែន និងការប្រកួតប្រជែងដ៏ខ្លាំងក្លាក៏ជាប្រការដែលនិស្សិតត្រូវប្រឈមមុខពេលចូលប្រលូកក្នុងវិស័យនេះផងដែរ។

2-2

ផ្ទុយ​មក​វិញ មាន​និស្សិត​​មួយចំនួនមាន​ចំណង់​ចំណូល​ចិត្ត​លើ​គំនិតធ្វើ​អាជីវកម្ម​របស់​ខ្លួន។ ពួកគាត់ជ្រើសធ្វើអាជីវកម្មដោយខ្លួនឯង ដើម្បីអនុវត្តនូវគំនិតច្នៃប្រឌិត និងឯករាជ្យភាព។ ប្រការនេះនាំមកជូនពួកគាត់សិទ្ធិម្ចាស់ការខ្ពស់ កំណត់សម្រេចគ្រប់យ៉ាងតាំងពីផលិតផល សេវាកម្ម រហូតដល់យុទ្ធសាស្ត្រធ្វើអាជីវកម្ម។ ប៉ុន្តែជាមួយនឹងសេរីភាពនេះ គឺអមដោយ​ហានិភ័យក៏ធំ ដោយសម្ពាធផ្នែកហិរញ្ញវត្ថុ គ្រប់គ្រងអាជីវកម្ម និងសមត្ថភាពអត់ធ្មត់ការបរាជ័យគឺជាបញ្ហាសាកល្បងដែលពួកគាត់ត្រូវប្រឈមមុខផងដែរ។

តួយ៉ាងដូច បង Tran Minh Thuan បោះបង់ទីក្រុងឆើយឆាយ វិលត្រឡប់ទៅភូមិវិញ ដោយយកវាលស្រែជំនួសការិយាល័យ បង្កើតសហករណ៍កសិកម្ម។ ក្រឡេកមើលរយៈពេល១០ឆ្នាំរបស់ខ្លួន បងជឿជាក់ឆ្លើយសំណួរវិញ្ញាសាប្រឡងអក្សរសាស្រ្តកាលនៅនិស្សិតសាលា៖ តើអ្វីជាការរស់នៅស្អាតស្អំ?

ឬបង Luong Manh Duong, បង Nguyen Van De ....គឺជាគំរូលេចធ្លោនៃអតីតនិស្សិតសម្រេចជោគជ័យរបស់សាកលវិទ្យាល័យត្រាវិញ ក្រោយពីបញ្ចប់ការសិក្សា បានសម្រេចចិត្តធ្វើអាជីវកម្មដោយខ្លួនឯង ធ្វើម្ចាស់ និងបង្កើតឱកាសការងារដល់មនុស្សជាច្រើនទៀត។

និស្សិតមួយចំនួនសម្រេចចិត្តជ្រើសវិជ្ជាជីវៈនៅក្នុងប្រព័ន្ធរដ្ឋ ការងារនេះតែងដើរទន្ទឹមនឹងស្ថិរភាពអំពីប្រាក់ចំណូល គោលនយោបាយសុខុមាលភាពសង្គម និងឱកាសអភិវឌ្ឍវិជ្ជាជីវៈនៅក្នុងប្រព័ន្ធ។ ប៉ុន្តែប្រការនេះក៏អាចនាំមកនូវអារម្មណ៍ជាប់ជំពាក់ដោយសេចក្តីកំណត់ បែបបទការងារជាដើម។

2-3

តាមប្រសាសន៍ អនុបណ្ឌិត Nguyen Van Vu An ប្រធាន​មជ្ឈមណ្ឌលថ្នាល​បណ្ដុះ​អាជីវកម្មខេត្តត្រាវិញ និងជាប្រធាន​មជ្ឈមណ្ឌលនវានុវត្តន៍​និង​បណ្ដុះ​ធុរកិច្ច​​ឱ្យដឹង និស្សិតក្រោយពីបញ្ចប់ការសិក្សាត្រូវប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់ក្នុងដំណើរអនាគតរបស់ខ្លួនក្នុងការជ្រើសធ្វើការនៅអាជីវកម្មមួយ សូមចូលស្ថាប័នរដ្ឋ ឬធ្វើអាជីវកម្មដោយខ្លួនឯង។ តាមប្រសាសន៍របស់លោក គ្មានជម្រើសត្រូវ ឬខុសនោះទេ ប៉ុន្តែទិសដៅនីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិដោយឡែក។

នោះជាមូលហេតុសកម្មភាពនវានុវត្តន៍ និងបណ្ដុះ​ធុរកិច្ច​ ត្រូវបានសាកលវិទ្យាល័យត្រាវិញយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំងក្នុងពេលកន្លង។ ឆ្លងតាមរយៈសកម្មភាពឧបត្ថម្ភ និងរីកសាយភាយនូវស្មារតីផ្តើមអាជីពដល់និស្សិត ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង បំណិន ជួយបង្កើតបរិស្ថានងាយស្រួលសម្រាប់និស្សិតពេលបញ្ចប់ការសិក្សាមានការជ្រើសរើស និងតម្រង់ទិសបានត្រឹមត្រូវ។

2-4

រួម​ផ្តល់ដំបូន្មានដល់និស្សិតអំពីការជ្រើសវិជ្ជាជីវៈក្រោយពីបញ្ចប់ការសិក្សា បងៗអតីតនិស្សិត ដូចជាបងស្រី Nguyen Thi Ngoc Thao - ប្រធានការិយាល័យ Marketing នៃក្រុមហ៊ុនចំកាត់ច្នៃដូងខ្ទិះកូវកែ (VICOSAP); បង Huynh Hoang Khang - នាយកផ្លាស់ប្តូរឌីជីថល MobiFone ខេត្តត្រាវិញ សមាជិកក្រុមទីប្រឹក្សាបណ្ដុះ​ធុរកិច្ច​ខេត្តត្រាវិញ បង Nguyen Thanh Gia នាយកក្រុមហ៊ុនចំកាត់អាជីវកម្មសង្គមពិគ្រោះនិងបណ្តុះបណ្តាល Song Yen សមាជិកក្រុមទីប្រឹក្សាបណ្ដុះ​ធុរកិច្ច​ខេត្តត្រាវិញ​យល់ថា៖ ក្នុង​ដំណើរ​ការដាក់ចេញការ​សម្រេច​ចិត្ត​នេះ និស្សិតសាលា​គប្បីថ្លឹងថ្លែងរវាង​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន ទិសដៅបុព្វហេតុ និង​ស្ថានភាពរបស់​គ្រួសារ ស្វែងយល់​ពី​ខ្លួនឯង ​ស្វែងយល់​ពី​ទីផ្សារ​ការងារ និង​ដាក់ចេញនូវ​សំណួរ​ស៊ីជម្រៅ​អំពី​ការពេញចិត្ត​ផ្ទាល់ខ្លួន​ជា​ជំហាន​សំខាន់។ គ្មានវិជ្ជាជីវៈណាដែលត្រឹមត្រូវ ឬខុសទាំងស្រុងនោះទេ ប៉ុន្តែវាសមស្របសម្រាប់បុគ្គលម្នាក់ៗ៕

2-5

អត្ថបទដោយ៖ Minh Phuong – Quang Vinh
ប្រែ​សម្រួល​ដោយ៖​ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ភាពអល់អែកក្នុងការជ្រើសអាជីពមុនពេលបញ្ចប់ការសិក្សា