និស្សិតបរិញ្ញាបត្រគរុកោសល្យទទួលអាហារូបករណ៍ Nguyen Thanh Chim

       ថ្ងៃទី២៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​អនុបណ្ឌិត​ Nguyen Thanh Chim បាន​ជូន​អាហារូបករណ៍​​ដល់​និស្សិតបរិញ្ញាបត្រគរុកោសល្យដែល​មាន​ជីវភាពខ្វះខាតតែព្យាយាមក្នុងការសិក្សា​ចំនួន​១៣​ចំណែក ក្នុងមួយ​ចំណែក​មាន​តម្លៃ​ទឹក​ប្រាក់​២​លាន​ដុង។ អញ្ជើញចូល​រួម​ក្នុង​ពិធីនេះ​មាន​បណ្ឌិត Thach Thi Dan ជាសាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ ព្រមទាំងថ្នាក់ដឹក​នាំនិងនិស្សិត​​ចំណុះ​​មហាវិទ្យាល័យ​ករុកោសល្យ។

        ថ្លែង​​​ចំណាប់អារម្មណ៍នា​​ពេលទទួលបាន​អាហារូបករណ៍ប្អូន Dinh Thi Dung ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រDA22THA មានទឹកចិត្តអរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់អនុបណ្ឌិត​​Nguyen Thanh Chimប្អូនថ្លែងថាប្រាក់​​ឧបត្ថម្ភរបស់អ៊ំបានផ្តល់កម្លាំងកាយចិត្តដល់​​ក្មួយៗ​ សម្រាប់សិក្សារៀន​សូត្រ​​ដើម្បី​អនុវត្ត​នូវ​ក្ដី​ប្រាថ្នា​របស់​ខ្លួន។ ​ក្មួយៗ​សូម​សន្យា​ខិតខំ​​សិក្សាព្យាយាមក្នុងកិច្ចការស្រាវជ្រាវ និង​បន្ត​ជំនះ​ឧបស័គ្គក្នុងការ​សិក្សា​ឲ្យ​បាន​ល្អ​ សម​នឹង​ក្ដី​សង្ឃឹម​របស់​អ៊ំ​ និង​លោក​គ្រូ អ្នក​គ្រូ​ដែលមានជំនឿទុក​ចិត្ត ស្រឡាញ់​រាប់​អាន

3-1

និស្សិត Dinh Thi Dung មានចំណាប់​​អារម្មណ៍រ​ក្នុង​ពិធី​ជូន​អាហារូបករណ៍

មាន​មេត្រីភាព​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​ជា​១៥​ឆ្នាំ​ប្លាយ អនុបណ្ឌិត Nguyen Thanh Chim តែង​តែយក​ចិត្ត​ទុក​ដាក់ អាណិត​ស្រឡាញ់​និង​លើក​ស្ទួយ​និស្សិត​របស់​សាលាជា​ច្រើន​រូប​ក្នុង​ការ​សិក្សារៀន​សូត្រ។

3-2

អនុបណ្ឌិត​ Nguyen Thanh Chim (ទី៧​រាប់​ពីខាង​ឆ្វេង)​ ជា​មួយថ្នាក់​ដឹក​នាំសាលានិង​​ថ្នាក់ដឹកនាំមហាវិទ្យាល័យ​​គរុកោសល្យព្រមទាំង​និស្សិត​ដែល​ទទួល​អាហារូបករណ៍

          តំណាងថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ត្រាវិញ ​បណ្ឌិត Thach Thi Dan បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​អនុបណ្ឌិត​ Nguyen Thanh Chim តែង​មាន​ទឹក​ចិត្ត​ស្រឡាញ់ ​គាំពារ​ដល់​និស្សិត​មហាវិទ្យាល័យ​គរុកោសល្យ​និង​និស្សិតផ្សេងទៀតនៃ​សាកលវិទ្យាល័យ​ត្រា​វិញ​។ អ្នក​គ្រូ​បណ្ឌិតបាន​ផ្ដែ​ផ្ដាំដល់​និស្សិត​ទាំងឡាយ​ត្រូវ​ចេះរៀន​សូត្រ​តាមលំអានរបស់​អនុបណ្ឌិត​ Nguyen Thanh Chim នូវ​មនសិការ​ស្នេហាជាតិ ឆន្ទៈនិង​ទឹក​ចិត្ត​បណ្តុះធនធានមនុស្សសម្រាប់អ្នក​​បន្តវេន

អត្ថបទដោយ៖ Huynh Thi Ngoc Lan

ប្រែ​សម្រួល​ដោយ៖ Son Van Dong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតបរិញ្ញាបត្រគរុកោសល្យទទួលអាហារូបករណ៍ Nguyen Thanh Chim