សន្និសីទបក្ខជន បូកសរុបការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ២០២៤

(TVU) - នៅរសៀលថ្ងៃទី២១ ខែធ្នូ នៅសាលប្រជុំ D5 គណៈកម្មាធិការបក្សសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងសន្និសីទបក្ខជន បូកសរុបការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២៤។

សមមិត្ត Nguyen Van Tam សមាជិកគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សប្លុកស្ថាប័ននិងសហគ្រាសខេត្ត បានអញ្ជើញចូលរួម និងចង្អុលការអង្គសន្និសីទ; សមមិត្ត Tran Hoan Kim អតីតអនុលេខាគណៈកម្មាធិការបក្សខេត្ត អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ប្រធានក្រុមប្រឹក្សាពិគ្រោះនៃសាកលវិទ្យាល័យត្រាវិញ អញ្ជើញចូលរួមនិងដឹកនាំអង្គសន្និសីទ មានលោកសាស្រ្តាចារ្យ បណ្ឌិត Pham Tiet Khanh លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាភិបាលសាលា; លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការបក្ស សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ; សមមិត្ត Huynh Van Muoi Mot អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ព្រមជាមួយនឹងលោកគ្រូអ្នកគ្រូដែលជាថ្នាក់ដឹកនាំក្រុមប្រឹក្សាពិគ្រោះសាលា លោកគ្រូអ្នកគ្រូជាអតីតវិទ្យាធិការរង សមមិត្តទាំងឡាយដែលជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស គណៈប្រតិបត្តិការបក្ខភាគ មួយអន្លើដោយលោកគ្រូ អ្នកគ្រូជាសាកលវិទ្យាធិការរង និងបក្ខជនទាំងអស់ក្នុងទូទាំងបក្ខភាគផងដែរ។

12-1

ថ្លែងសុន្ទរកថាក្នុងពិធីបើកអង្គសន្និសីទ លោកសាស្ត្រាចារ្យ បណ្ឌិត Pham Tiet Khanh លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាភិបាលសាលា មានប្រសាសន៍៖ សមូហភាពគណៈកម្មាធិការបក្សសាកលវិទ្យាល័យត្រាវិញ មួយអន្លើដោយគណៈកម្មាធិការសាខាបក្ស បក្ខភាគក្រោមចំណុះ និងគណៈគ្រប់​គ្រង​សាលាសាមគ្គី ឯកភាពក្នុងការដឹកនាំ ចង្អុលការ ផ្តុំកម្លាំងទៅលើភារកិច្ចសំខាន់ៗ និងអនុវត្តជ័យជម្នះនូវផែនការ និងសេចក្តីសម្រេចចិត្តដែលបានដាក់ចេញក្នុងឆ្នាំ២០២៣។

សកម្មភាពសំខាន់ៗរួមមាន ដឹកនាំអនុវត្តភារកិច្ចនយោបាយ ការងារប្រជាចលនា លក្ខន្តិកៈប្រជាធិបតេយ្យ បង្ការប្រឆាំងអំពើពុករលួយ កែទម្រង់រដ្ឋបាល អប់រំនយោបាយ សតិអារម្មណ៍ ដឹកនាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ និងសេចក្តីសម្រេចចិត្តមជ្ឈិមទី៤ នីតិកាល XII ដឹកនាំការកសាងអង្គការបក្ស បក្ខជន និងអង្គការមហាជនរឹងមាំ។

លោកសាស្រ្តាចារ្យ បណ្ឌិត Pham Tiet Khanh ឱ្យដឹងបន្ថែម៖ ឆ្លងតាមរយៈអង្គសន្និសីទ បក្ខភាគសាលាបានវាយតម្លៃសត្យានុម័តនូវលទ្ធផលដែលសម្រេចបាន ដកចេញនូវមេរៀនបទពិសោធន៍ដ៏មានតម្លៃ និងដាក់ចេញនូវវិធានការអនុវត្តល្អនូវសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី៥ អាណត្តិកាល ២០២០ - ២០២៥ សមស្របជាមួយនឹងស្ថានភាពជាក់ស្តែងក្នុងឆ្នាំ ២០២៤។

តាមរបាយការណ៍លទ្ធផលការងារកសាងបក្សឆ្នាំ២០២៣ លទ្ធផលមួយចំនួនបានសម្រេចជាវិជ្ជមាន គួរឱ្យកត់សម្គាល់ក្នុងការងារ នោះគឺ៖ ដឹកនាំអនុវត្តភារកិច្ចនយោបាយ លទ្ធផលអនុវត្តភារកិច្ចមុខជំនាញរបស់អង្គភាព; ដឹកនាំអនុវត្តការងារប្រជាចលនា លក្ខន្តិកៈប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង "ប្រជាចលនាប៉ិនប្រសប់"; ដឹកនាំការបង្ការប្រឆាំងអំពើពុករលួយ និងខ្ជះខ្ជាយ; ដឹកនាំអនុវត្តកែទម្រង់រដ្ឋបាលក្នុងបក្ស; ដឹក​នាំ​អនុវត្តភារកិច្ចគាំពារដល់អង្គភាព​ឃុំ។ល។ ដឹកនាំការអប់រំនយោបាយ សតិអារម្មណ៍ ការផ្សព្វផ្សាយ បញ្ជ្រាប រៀនសូត្រនូវបទបញ្ជា សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; ដឹកនាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ និងសេចក្តីសម្រេចចិត្តរបស់មជ្ឈិមលើកទី៤ នីតិកាល XII; ដឹកនាំកសាងអង្គការមហាជន សហជីព សម្ព័ន្ធយុវជន និងសមាគមនិស្សិតរឹងមាំ; ដឹកនាំការងារកសាងអង្គការបក្ស និងបក្ខជន ការងារកសាងអង្គការបក្សមូលដ្ឋាន; ការងារបក្ខជន និងកិច្ចការបក្ស; ការងារកម្មាភិបាល និងបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាល ការងារការពារនយោបាយផ្ទៃក្នុង ការងារត្រួតពិនិត្យ ឃ្លាំមើល និងអនុវត្តវិន័យបក្ស និងការស្ងើចសរសើរជូនរង្វាន់ជាដើម។

12-2

កម្មវិធីការងារឆ្នាំ២០២៤ បក្ខភាគសាកលវិទ្យាល័យត្រាវិញបន្តរក្សាលំនឹងនូវលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ ដឹកនាំ ចង្អុលការសាខាបក្ស និងបក្ខភាគក្រោមចំណុះសហការជាមួយថ្នាក់ដឹកនាំអង្គភាពនានាក្រោមចំណុះសាលា ផ្តុំកម្លាំងចង្អុលការអនុវត្តសម្រេចនិងសម្រេចលើសភាគកម្រិត ភារកិច្ចនយោបាយរបស់សាលាតាមសេចក្តីសម្រេចចិត្ត ផែនការបានប្រគល់ក្នុងឆ្នាំ២០២៤; ផ្តុំកម្លាំងផ្សព្វផ្សាយ បញ្ជ្រាប និងអនុវត្តឱ្យបានល្អនូវការអប់រំនយោបាយ សតិអារម្មណ៍ សីលធម៌ និងរបៀបរស់នៅ តាមរយៈបទបញ្ជា សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។

បន្តអនុវត្តបទបញ្ជាលេខ​០៥-CT/TW ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ របស់ការិយាល័យនយោបាយ (នីតិកាល XII) ស្តីពី “ជំរុញការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ”; អនុវត្តនូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តមជ្ឈិម៤ (នីតិកាល XII, XIII) “អំពីបង្កើនការកសាង រៀបចំបក្សឡើងវិញ ទប់ស្កាត់ ច្រានថយភាពទន់ខ្សោយអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ និងអាការៈ” "ការប្រែប្រួលដោយខ្លួនឯង" "ការផ្លាស់ប្តូរដោយខ្លួនឯង" ក្នុងផ្ទៃក្នុង។

ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្សសាកលវិទ្យាល័យត្រាវិញ បានទទួលស្គាល់ដោយស្មោះត្រង់នូវកង្វះខាតក្នុងការអនុវត្តភារកិច្ចក្នុងឆ្នាំកន្លង ទន្ទឹមនោះបានដាក់ចេញនូវវិធានការសមស្របដើម្បីសម្រេច​បាន​ជោគ​ជ័យ​ក្នុងឆ្នាំ២០២៤។

ក្នុងអង្គសន្និសីទ គណៈប្រតិភូបានផ្តោតពិភាក្សានូវបញ្ហាសំខាន់ៗអំពីយុទ្ធសាស្ត្រអភិវឌ្ឍសាលាក្នុងដំណាក់កាលថ្មី។ កត់សម្គាល់នូវមតិពិភាក្សាជាច្រើន ដែលរួមចំណែកជាក់ស្តែងរបស់គណៈប្រតិភូជុំវិញការងារកសាងបក្ស រួមចំណែកកសាងបក្ខភាគសាកលវិទ្យាល័យត្រាវិញស្អាតស្អំ រឹងមាំ និងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍។

12-3

ថ្លែងសុន្ទរកថាចង្អុលការក្នុងអង្គសន្និសីទ សមមិត្ត Nguyen Van Tam សមាជិកគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សប្លុកស្ថាប័ននិងសហគ្រាសខេត្តត្រាវិញ បានកត់សម្គាល់ និងស្ងើចសរសើរចំពោះលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២៣។

ទន្ទឹមនឹងនោះ សំណូមពរក្នុងពេលខាងមុខ បក្ខភាគសាកលវិទ្យាល័យត្រាវិញ គប្បីពង្រីកនូវលទ្ធផលដែលសម្រេចបាន បន្តលើកកម្ពស់ការទទួលខុសត្រូវក្នុងការអនុវត្តសមត្ថកិច្ច ភារកិច្ចដែលបានប្រគល់ជូន ពង្រីកស្មារតីឈានមុខ គំរូរបស់បក្ខជនក្នុងការអនុវត្តល្អនូវភារកិច្ចការងារឆ្នាំ២០២៤ ផ្សារភ្ជាប់ជាមួយនឹងការអនុវត្ត និងសម្រេចបានល្អនូវភារកិច្ចនៃសេចក្តីសម្រេចចិត្តដែលមហាសន្និបាតបក្ខភាគសាលាបានដាក់ចេញ ឆ្លងតាមរយៈនោះលើកកម្ពស់គុណភាពសកម្មភាព រួមចំណែកកសាងបក្ខភាគបានស្អាតស្អំរឹងមាំ។

ថ្លែងសុទ្ទរកថា​បិទ​អង្គសន្និសីទ លោក​សាស្ត្រាចារ្យ​ បណ្ឌិត Pham Tiet Khanh លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាភិបាលសាលា បានកត់សម្គល់នូវមតិយោបល់ចង្អុលការរបស់សមមិត្ត Nguyen Van Tam លេខាគណៈកម្មាធិការបក្សប្លុកស្ថាប័ន និងសហគ្រាសខេត្តត្រាវិញ។

លេខាគណៈកម្មាធិការបក្ស បានអំពាវនាវដល់បក្ខជនទាំងអស់ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រីកនូវសមិទ្ធិផលដែលសម្រេចបាន សាមគ្គី ខិតខំកសាងបក្ខភាគពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែរឹងមាំ បង្កបុព្វបទសំខាន់ខិតខំសម្រេចឆ្នើមនូវភារកិច្ច និងភាគកម្រិតដែលសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគសាកលវិទ្យាល័យត្រាវិញ អាណត្តិកាល ២០២០ - ២០២៥ និងកម្មវិធីការងារបក្សក្នុងឆ្នាំ ២០២៤បានដាក់ចេញ។

12-4

ក្នុងឱកាសនេះ គណៈកម្មាធិការបក្សសាលា បានស្ងើចសរសើរសមូហភាព និងបុគ្គលដែលសម្រេចបានស្នាដៃឆ្នើមក្នុងការអនុវត្តបទបញ្ជាលេខ០៥ ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ; អនុវត្តលក្ខន្តិកៈប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនា "ប្រជាចលនាប៉ិនប្រសប់" ក្នុងឆ្នាំ ២០២៣; ការប្រឡងសរសេរ "អ៊ំហូជាមួយហឹងអៀង ហឹងអៀងជាមួយអ៊ំហូ"។

លទ្ធផលលេចធ្លោមួយចំនួនសម្រេចបានពីការអនុវត្តមុខជំនាញរបស់អង្គភាព៖ សាកលវិទ្យាល័យត្រាវិញ បន្តសម្រេចបាននូវសមិទ្ធិផលជាច្រើនដូចជាបើកថ្មីលេខកូដមុខជំនាញ​បណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងមុខជំនាញនៅកម្រិតបណ្តុះបណ្តាលឯកទេសកម្រិត១ កម្រិតទី២; លើកកម្ពស់គុណភាពបណ្តុះបណ្តាល ជំរុញការពិនិត្យវាយតម្លៃគុណភាពអប់រំស្រប​តាមស្តង់ដារអន្តរជាតិ និងមានកម្មវិធីបណ្តុះបណ្តាលបន្ថែមចំនួន០៣ទៀត ពិនិត្យវាយតម្លៃគុណភាពអប់រំស្រាប​តាមស្តង់ដារនៅក្នុងប្រទេស និងអន្តរជាតិ បង្កើនចំនួនកម្មវិធីសរុបស្រប​តាមស្តង់ដារអប់រំអន្តរជាតិ AUN, ABT, FIBAA ជាមួយកម្មវិធីចំនួន១៥ សាកលវិទ្យាល័យត្រាវិញបានក្លាយជាសាលារៀនមួយក្នុងចំណោមសាលារៀននៅតំបន់វាលរាបទន្លេគឺវឡុង មានកម្មវិធីជាច្រើនសម្រេចការពិនិត្យវាយតម្លៃគុណភាពអប់រំស្រប​តាម​ស្តង់​ដារ​អន្តរជាតិ; ការជ្រើសរើសនិស្សិតអន្តរជាតិ ស្រាវជ្រាវវិទ្យាសាស្ត្រ អត្ថបទចុះផ្សាយលើទស្សនាវដ្ដីទាំងក្នុងនិងក្រៅទេស និងស្នាដៃជាច្រើនរបស់និស្សិតសាលាដែលទទួលបានរង្វាន់ខ្ពស់ជាច្រើនក្នុងការស្រាវជ្រាវ និងបណ្ដុះ​ធុរកិច្ច​ថ្មី​គួរឱ្យកោត​សរសើរ។

ឆ្នាំ២០២៣ គឺជាឆ្នាំទី៤បន្តបន្ទាប់ ដែលសាកលវិទ្យាល័យត្រាវិញ បានស្ថិតក្នុងចំណោមសាកលវិទ្យាល័យបៃតងកំពូលទាំង២០០ អភិវឌ្ឍប្រកបដោយនិរន្តរភាព និងមានការរួមចំណែកយ៉ាងច្រើនដល់សង្គម - UI Greenmetric World University Rankings រៀបចំណាត់ថ្នាក់។ ពីរឆ្នាំជាប់ៗគ្នា សាកលវិទ្យាល័យត្រាវិញ មានកិត្តិយសបានទទួលរង្វាន់ផ្លាស់ប្តូរឌីជីថលឆ្នើម (VietNam Digital Awards-VDA) ក្នុងផ្នែកអង្គភាពបុព្វហេតុផ្លាស់ប្តូរឌីជីថលឆ្នើម។ ច្រើនឆ្នាំបន្តបន្ទាប់ បានស្ថិតក្នុងចំណោមសាលាកំពូលទាំង១០០ មានឥទ្ធិពល និងរួមចំណែកជាវិជ្ជមានដល់សង្គម តម្លៃបណ្ដុះ​ធុរកិច្ច​ថ្មី​និងនវានុវត្តន៍ ផ្លាស់ប្តូរឌីជីថល និងបើកទូលាយកិច្ចសហប្រតិបត្តិការ ដោះដូរនិស្សិតអន្តរជាតិ នៅលើតារាងរៀបចំណាត់ថ្នាក់ WURI Ranking

តែងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយវិទ្យាស្ថាន សាលា អង្គការ និងបុគ្គលនានា ដើម្បីដោះដូរ សិក្សាបទពិសោធន៍លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បង្ហាត់បង្រៀន សហប្រតិបត្តិការបណ្តុះបណ្តាល។ល។ និងសកម្មប្រកាសលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រលើទស្សនាវដ្តីទាំងក្នុងនិងក្រៅប្រទេស ខិតខំអភិវឌ្ឍន៍ជាបណ្ដើរៗបរិស្ថានបណ្តុះបណ្តាលពហុភាសា ពហុវប្បធម៌ និងសមាហរណកម្មអន្តរជាតិ៕

អត្ថបទដោយ៖ Hoang Nam
ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សន្និសីទបក្ខជន បូកសរុបការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ២០២៤