សាកលវិទ្យាល័យត្រាវិញ ធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។

នាថ្ងៃទី​២៧ ខែធ្នូ ​គណៈប្រ​តិ​ភូនៃ​សាកលវិទ្យាល័យ​ត្រា​វិញ ​ដឹក​នាំ​ដោយ បណ្ឌិត Thach Thi Dan​ សាកលវិទ្យា​ធិការ​រង​ បាន​ទៅ​ធ្វើ​ការ​ជា​មួយ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

13-1

ទទួល​ស្វាគមន៍​គណៈ​ប្រ​តិភូ​​មានឯកឧត្តម​ ទូច វិសាលសុខ ​រដ្ឋលេ​ខា​ធិ​ការ​​ក្រសួង​​អប់រំ ​យុវជន និង​​កីឡា ​ព្រមទាំង​​តំ​ណាង​​ថ្នាក់​ដឹក​នាំ​​ផ្នែក​​ជំនាញ​​ចូល​រួមផង​ដែរ។

គណៈ​ប្រ​តិភូ​សាកល​វិទ្យាល័យ​ត្រា​វិញ​ រួម​មានបណ្ឌិត​ Thach Thi Dan​ សាកលវិទ្យាធិការ​រង; សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Nguyen ​នាយកមហាវិទ្យាល័យ​សេដ្ឋកិច្ច​ និងនីតិសាស្ត្រ; បណ្ឌិត Ngo So Phe នាយកមហាវិទ្យាល័យ​ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរណាម​បូ​ និងមនុស្សសាស្ត្រ; បណ្ឌិត​ Huynh My Phuong ព្រឹទ្ធបុរស​មហាវិទ្យាល័យត្រៀម​បរិញ្ញាបត្រ​; ​បណ្ឌិត Tran Kim Khanh ​អនុប្រធាន​ករិយាល័យ​គ្រប់​គ្រង​ការ​ប្រ​ឡង​និង​ពិន្ទុ; វេជ្ជបណ្ឌិត Truong Thi Thu Hien នាយករង​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​ត្រា​វិញ; អនុបណ្ឌិត ​Chau Thi Truc Ly ​ប្រធាន​ការិយាល័យ​ក្រុម​ប្រឹក្សាភិបាល​សាលា; ព្រម​ទាំង​ករិយាល័យ​សហប្រតិបត្តិការអន្តរជាតិ និង​គណៈកម្មាធិការ​ជម្រើស​និស្សិត​អន្តរជាតិ​បាន​ចូល​រួម​ផង​ដែរ។

13-2

ក្នុងអង្គ​ជំនួបនេះ ឯកឧត្តម​ ទូច វិសាលសុខ​ រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បាន​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំ​ពោះ​គណៈប្រ​តិ​ភូ​ ដែល​បាន​មក​ទស្សនកិច្ច​នៅ​ក្រ​សួង​ ហើយ​បាន​ថ្លែង​អំណរ​គុណ​ចំ​ពោះ​សាកល​វិទ្យាល័យ​ត្រា​វិញ​ បាន​ផ្តល់​​ជូន​អាហារូបករណ៍​ជា​ច្រើន​កន្លែង​សម្រាប់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅសាលា ​ជាពិសេស​លើ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​។ ​ក្រសួង​អប់រំ​ យុវជន និងកីឡា ​តែងតែ​គាំទ្រ​សាកល​វិទ្យាល័យ​ត្រា​វិញ​ ពង្រីក​កិច្ចសហប្រតិបត្តិ​ការ​ជា​មួយ​វិទ្យាស្ថាន សាកលវិទ្យាល័យ​នា​នា​ក្នុង​ប្រទេស​កម្ពុជា​លើ​ការ​បណ្តុះ​បណ្តាល​ ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ​ជម្រើស​និស្សិត​ និង​ការ​បង្រៀន​ភា​សាវៀត​ណាម ...

13-3 បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ត្រា​វិញ​ ជូន​វត្ថុ​អនុស្សាវរីយ៍​ ដល់ឯកឧត្តម​ ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ក្នុងឱកាសនេះដែរ​ បណ្ឌិត  Thach Thi Dan សាកលវិទ្យាធិការរងបានថ្លែងអំណរគុណចំពោះឯកឧត្តម​ ទូច ​វិសាលសុខ​ រដ្ឋលេខា​ធិការ​ក្រ​សួង​អប់រំ យុវជន និង​កីឡា ​ដែល​បាន​ចំណាយ​ពេល​វេលា​ទទួល​គណៈប្រតិភូ​ ​និង​តែង​តែ​គាំទ្រ​សាកលវិទ្យាល័យ​ត្រា​វិញ​នា​ពេលកន្លង​មក​។ សាកលវិទ្យា​ធិការ​រង​សង្ឃឹម​ថា​ ក្រ​សួង​អប់រំ យុវជន​ និង​កីឡា​ នឹង​បន្ត​ការគាំទ្រ​សា​លា​ក្នុង​ការ​ប្រឹក្សាពិគ្រោះ​តម្រែ​តម្រង់​វិជ្ជា​ជីវៈ​ និង​ជម្រើស​និស្សិត​ ​ក៏​ដូចជា​ជួយ​សាលា​ក្នុង​ការ​តភ្ជាប់​ជា​មួយ​មន្ទីរ​អប់រំ ​យុវជន ​និងកីឡា​នៅ​​បណ្តា​ខេត្ត​ ក្នុង​ការ​ប្រឹក្សា​ពិគ្រោះ​តម្រែ​តម្រង់​ទិស ជម្រើសនិស្សិត​។ ​នា​ពេល​ខាង​មុខ​ សាលា​មាន​បំណង​នឹង​បង្កើត​ការិយាល័យ​តំ​ណាង​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​នៅ​ទី​ក្រុង​ភ្នំពេញ​ ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ និង​បើក​ថ្នាក់​បណ្ដុះ​បណ្ដាល​ភាសា​វៀត​ណាម​នៅ​កម្ពុជា។​

​បច្ចុប្បន្ន​នេះ​ សាលា​មាន​និស្សិត​កម្ពុជា​ជិត​១០០​នាក់​ កំពុង​​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រា​វិញ ​នៅ​លើមុខជំនាញ​​សុខាភិបាល ​វិស្វកម្ម ​កសិកម្មនិង​វារីវប្បកម្ម​ សេដ្ឋកិច្ច ។ល។ ​ឆ្លង​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ សា​លា​សង្ឃឹម​ថា​នឹង​ពង្រីក​ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិ​ការ​ជា​មួយ​ដៃ​គូ​នា​នា​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​លើ​វិស័យ​បណ្តុះ​បណ្តាល​ ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ ​ការផ្ទេរ​បច្ចេកវិទ្យា​... ​ដើម្បី​អោយ​និស្សិត​កម្ពុជា​មាន​ចំណាប់​អារម្មណ៍​ទៅ​សិក្សាស្រាវ​ជ្រាវ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ រួម​ចំណែក​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​សម្រាប់​កម្ពុជា។​

ក្នុងឱកាសនេះ បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង ​បាន​អញ្ជើញ ឯកឧត្តម​ ទូច វិសាលសុខ រដ្ឋ​លេខា​ធិការ​ក្រ​សួង​អប់រំ ​យុវជន ​និង​កីឡា មក​ទស្សនកិច្ច​នៅសាកលវិទ្យាល័យត្រាវិញ ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 អត្ថបទ​ដោយ៖ Dong Lam

 ប្រែ​សម្រួល​ដោយ៖ Sa Phone

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ ធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។