សាកលវិទ្យាល័យត្រាវិញសហការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា

ត្បូងឃ្មុំ - នាថ្ងៃទី​២៥ ខែធ្នូ គណៈប្រតិភូ​សា​កល​វិទ្យាល័យ​ត្រា​វិញ​ ដឹក​នាំ​ដោយ​បណ្ឌិត​ Thach Thi Dan សាកលវិទ្យាធិការ​រង បាន​ទៅ​ទស្សនកិច្ច​​នៅ​ខេត្ត​ត្បូង​ឃ្មុំ ប្រ​ទេស​កម្ពុជា ​ដើម្បី​ពិភាក្សា​អំ​ពីលទ្ធភាព​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ​តប​តាម​ការ​អញ្ជើញ​របស់​ប្រ​ធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូង​ឃ្មុំ។

01-01

ទទួលស្វាគមន៍គណៈប្រតិភូ ​ខាង​គណៈអភិបាល​ខេត្ត​ត្បូង​ឃ្មុំ មានឯកឧត្តម​ កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល;ឯកឧត្តម​ អ៊ិន ពៅសម្បត្តិ ​ប្រធាន​មន្ទីរអប់រំ ​យុវជន ​និង​កីឡា; ឯកឧត្តម​ ឯក ឃាង ​ប្រ​ធាន​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា - ចិន​ ប្រ​ចាំ​ខេត្ត​ត្បូង​ឃ្មុំ មួយអន្លើ​ដោយ​តំណាងស្ថានប័ន​នានា​ក៏​បានអញ្ជើញចូលរួមផងដែរ។

​ខាង​សាកល​វិទ្យាល័យ​ត្រា​វិញ​ រួម​មានបណ្ឌិត​ Thach Thi Dan​​ សាកល​វិទ្យាធិ​ការ​​រង; ​សាស្ត្រាចារ្យរង​ បណ្ឌិត Nguyen Van Nguyen ​នាយក​មហាវិទ្យាល័យ​សេដ្ឋកិច្ច​ និងនីតិសាស្ត្រ; បណ្ឌិត Ngo So Phe នាយកមហាវិទ្យាល័យ​ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរណាម​បូ​ និងមនុស្សសាស្ត្រ; បណ្ឌិត​ Huynh My Phuong ព្រឹទ្ធបុរស​មហាវិទ្យាល័យត្រៀម​បរិញ្ញាបត្រ​; ​បណ្ឌិត Tran Kim Khanh ​អនុប្រធាន​ករិយាល័យ​គ្រប់​គ្រង​ការ​ប្រ​ឡង​និង​ពិន្ទុ; វេជ្ជបណ្ឌិត Truong Thi Thu Hien នាយករង​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​ត្រា​វិញ; អនុបណ្ឌិត ​Chau Thi Truc Ly ​ប្រធាន​ការិយាល័យ​ក្រុម​ប្រឹក្សាភិបាល​សាលា; ព្រម​ទាំង​ករិយាល័យ​សហប្រតិបត្តិការអន្តរជាតិ និង​គណៈកម្មាធិការ​ជម្រើស​និស្សិត​អន្តរជាតិ​បាន​ចូល​រួម​ផង​ដែរ។

01-2

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម​ កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល បាន​ណែនាំដោយ​សង្ខេប​អំពី​សេដ្ឋកិច្ច - សង្គម នៃខេត្តត្បូងឃ្មុំ។ អភិបាល​ខេត្តត្បូងឃ្មុំ តែង​តែស្វែង​រកឱកាស​សហការ​ក្នុងការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​សម្រាប់​ខេត្ត​ ជាពិ​សេស​លើ​វិស័យសុខាភិបាល។​ បច្ចុប្បន្ន​ខេត្ត​ត្បូង​ឃ្មុំ​កំពុង​សហការ​ជា​មួយ​ខេត្ត​មួយ​ចំនួន​នៅ​វៀត​ណាម​ក្នុង​ការ​បណ្តុះបណ្តាល កម្រិត​បរិញ្ញាបត្រ ​និង​ក្រោយ​បរិញ្ញាបត្រ​ផ្នែក​សុខាភិបាល​។ លើសពីនេះ ​មន្ទីរ​សុខាភិបាល​ក៏​បាន​បញ្ជូន​បុគ្គលិក​ទៅ​បណ្តុះ​បណ្តាល​វគ្គ​ខ្លី ​និង​ក្រោយបរិញ្ញាបត្រ​នៅ​រាជធានីភ្នំពេញ។ ឯកឧត្តម​សង្ឃឹមថា តាម​រយៈ​កិច្ច​ប្រ​ជុំ​នេះ សាកល​វិទ្យាល័យ​ត្រា​វិញ​នឹង​គាំ​ទ្រ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូង​ឃ្មុំ ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ លើក​កម្ពស់​ជំនាញ​​វិជ្ជាជីវៈ ​ដើម្បី​បម្រើ​លើ​វិស័យ​សុខាភិបាល​របស់​ខេត្ត។

ឯកឧត្តម អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានណែនាំពីស្ថានភាព​អប់រំ ​និង​បណ្តុះ​បណ្តាល​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ ឯកឧត្តម​អោយ​ដឹង​ថា ពេល​នេះ សិស្សានុសិស្ស​ទើប​តែ​ប្រ​ឡង​​បញ្ចប់​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយភូមិ​ និង​កំពុង​ពិចារណា​ដាក់​ពាក្យ​ចូល​រៀន​នៅ​កម្រិត​បរិញ្ញាបត្រ​រង និង​កម្រិត​បរិញ្ញាបត្រ​ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តម​បាន​បន្ថែម​​ថា នៅ​​ខេត្ត​​ត្បូង​ឃ្មុំ ​សិស្ស​​មាន​តម្រូវការ​ទៅ​​សិក្សា ​និង​​ស្រាវ​ជ្រាវ​​នៅ​​បរទេស​​លើ​​វិស័យ​ខុស​ៗគ្នា​។ ​អាស្រ័យ​ហេតុ​នេះ ​ឯកឧត្តម​សង្ឃឹម​ថា​ ភាគី​ទាំង​ពីរ​នឹង​ពង្រីក​ទំ​នាក់​ទំ​នង​សហប្រតិបត្តិ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដើម្បី​ឱ្យ​សិស្ស​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ទៅ​សិក្សា​នៅ​ប្រទេស​វៀត​ណាម​និយាយរួម​ និង​សាកលវិទ្យាល័យ​ត្រា​វិញនិយាយដោយឡែក​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង។

01-3

បណ្ឌិត Thach Thi Dan សាកល​វិទ្យាធិការ​រង​ជូន​វត្ថុអនុស្សាវរីយ៍ដល់​ឯកឧត្តម​ កែវ វណ្ណៈ ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ

01-4

បណ្ឌិត Thach Thi Dan សាកល​វិទ្យាធិការ​រង​ជូន​វត្ថុអនុស្សាវរីយ៍ដល់​ឯកឧត្តម​ អ៊ិន ពៅសម្បត្តិ ​ប្រ​ធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ​

ក្នុងឱកាសនេះដែរ​ បណ្ឌិត Thach Thi Dan សាកល​វិទ្យាធិការ​រង បាន​ថ្លែង​អំណរ​គុណ​អភិបាល​ខេត្ត​ត្បូងឃ្មុំ ​ប្រធានមន្ទីរសុខាភិបាល និង​ប្រធាន​មន្ទីរ​អប់រំ យុវជន និងកីឡា ​ប្រធាន​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ ប្រ​ចាំ​នៅ​ខេត្តត្បូងឃ្មុំ ដែល​បាន​អញ្ជើញគណៈប្រតិភូមកបំពេញទស្សនកិច្ច​នៅខេត្ត​។ តាម​រយៈ​ការ​ពិភាក្សា​គ្នា​ សាកល​វិទ្យាធិការ​រងយល់ឃើញថា សាកលវិទ្យាល័យត្រាវិញ​អាច​អនុវត្ត​នូវ​សំណើ​សហប្រតិបត្តិការ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​សម្រាប់​ខេត្ត ជាពិសេស​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ផ្នែកសុខាភិបាល។

បច្ចុប្បន្ន​នេះ​ សាលា​មាន​និស្សិត​កម្ពុជា​ជិត​១០០​នាក់​ កំពុង​​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រា​វិញ ​នៅ​លើមុខជំនាញ​​សុខាភិបាល ​វិស្វកម្ម ​កសិកម្មនិង​វារីវប្បកម្ម​ សេដ្ឋកិច្ច ។ល។ ​ឆ្លង​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ សា​លា​សង្ឃឹម​ថា​នឹង​ពង្រីក​ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដល់​សិស្សានុសិស្សនៅ​កម្ពុជានិយាយ​រួម​ និង​ខេត្តត្បូងឃ្មុំ​និយាយ​ដោយ​ឡែក​។ ជាមួយ​នឹង​សក្តានុពល ​និង​ភាព​លេច​ធ្លោ​ដែល​ភាគីទាំង​ពីរ​កំពុង​មាន​ ​សន្យាថា​នឹងនាំ​មក​ឱកាស​ជា​ច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​មាន​ការ​រីក​ចម្រើន​នាពេលអនាគត។

01-5

01-6

នាថ្ងៃនេះ​ដដែល ​គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​ទស្សនា​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ នៅខេត្តត្បូងឃ្មុំ និង​មន្ទីរពេទ្យ ​KV​ នៅ​ខេត្តកំពង់ចាម។

ក្នុងរយៈពេលពីថ្ងៃទី២៥​ ដល់ថ្ងៃទី២៩​ ខែធ្នូ គណៈប្រតិភូ​សាកលវិទ្យាល័យ​ត្រាវិញ​​នឹង​ទៅទស្សនកិច្ច​ជាមួយ​នឹង​ក្រសួង​អប់រំ យុវជន និងកីឡា; ក្រសួង​សុខាភិបាល (សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ - UHS); សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​; សាកល​វិទ្យាល័យ​ចេន​ឡា ​និង​ដៃ​គូនៅ​​រាជធានីភ្នំពេញ និង​ខេត្ត​ស្វាយ​រៀង។

អត្ថបទដោយ៖ Đong Lam

ប្រែ​សម្រួលដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញសហការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា