មហោស្រពប្រឡងវិជ្ជាជីវៈគរុកោសល្យពូកែឆ្នាំ២០២៣
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 04 មករា 2024
- ចុចដង៖ 116
TVU – ក្នុងអំឡុងពេល២ថ្ងៃ គឺថ្ងៃទី២៧ និង២៨ ខែធ្នូ ឆ្នាំ២០២៣ មហាវិទ្យាភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ (SLASKA) នៃសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងមហោស្រពប្រឡង “វិជ្ជាជីវៈគរុកោសល្យពូកែ” ឆ្នាំសិក្សា ២០២៣ – ២០២៤។ បណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកមហោស្រពប្រឡងនេះ។
បណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ថ្លែងសុន្ទរកថាក្នុងពិធីបើកមហោស្រពប្រឡង និងចែករំលែកអំពីតួនាទីជាគ្រូបង្រៀនក្នុងដំណាក់កាលបច្ចុប្បន្ន។
មហោស្រពប្រឡងឆ្នាំនេះ មាននិស្សិតឆ្នាំចុងក្រោយចំនួន២៤៤នាក់ចំណុះផ្នែកអប់រំកុមារតូច បឋមសិក្សា និងគរុកោសល្យអក្សរសាស្ត្រចូលរួមប្រឡង ដោយមានខ្លឹមសារសំខាន់ៗចំនួន៦ គឺ៖ ការយល់ដឹងអំពីគរុកោសល្យ វោហាកោសល្យ ឧបករណ៍បង្ហាត់បង្រៀន ប្រឡងពន្យល់ សរសេរលើក្តារខៀននិងដោះស្រាយស្ថានភាពគរុកោសល្យ។
បណ្ឌិត Phan Thi No ព្រឹទ្ធបុរសនៃមហាវិទ្យាល័យគរុកោសល្យចែករំលែកជាមួយបេក្ខជនអំពីវត្ថុបំណង អត្ថន័យនៃមហោស្រពប្រឡង "គរុកោសល្យពូកែ"
បណ្ឌិត Phan Thi No ព្រឹទ្ធបុរសនៃមហាវិទ្យាល័យគរុកោសល្យ ឱ្យដឹង៖ នេះជាសកម្មភាពប្រចាំឆ្នាំរបស់មហាវិទ្យាល័យគរុកោសល្យ បង្កើតទីលានមុខជំនាញសម្រាប់និស្សិតចំណុះផ្នែកគរុកោសល្យ បញ្ចេញគំនិតច្នៃប្រឌិត លត់ដំ និងលើកកម្ពស់វិជ្ជាជីវៈគរុកោសល្យ ជំនួយបន្ថែមដល់ផ្នែកដែលប្អូនៗកំពុងតាមសិក្សា។ ក្នុងឱកាសនេះ គណៈចាត់តាំងបានជូនរង្វាន់ចំនួន៣៩ ដល់បុគ្គល និងសមូហភាពឆ្នើមបំផុតនៅក្នុងមហោស្រពប្រឡង។
ផ្នែកប្រឡងជម្រាបសួររបស់បេក្ខជន បានរៀបចំឡើងគួរឱ្យចាប់អារម្មណ៍
បេក្ខជនចូលរួមការប្រឡងចំណេះដឹងគរុកោសល្យ
ថ្នាក់ដឹកនាំសាលា SLASKA បានជូនរង្វាន់ដល់ក្រុមប្រឡងដែលទទួលបានលទ្ធផលឆ្នើម
មហាវិទ្យាល័យគរុកោសល្យ នៃមហាវិទ្យាល័យភាសា - វប្បធម៍ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ គឺជាអង្គភាពឯកទេសទទួលភារកិច្ចបណ្តុះបណ្តាល បំពាក់បំប៉នគ្រូបង្រៀនរបស់សាកលវិទ្យាល័យត្រាវិញ។ ក្នុងអំឡុងច្រើនឆ្នាំកន្លង ទន្ទឹមនឹងបណ្តុះបណ្តាលថ្នាក់បណ្ឌិត និងអនុបណ្ឌិត មហាវិទ្យាល័យនៅទាំងអនុវត្តបណ្ដុះបណ្ដាល បំពាក់បំប៉នគ្រូបង្រៀនវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យទៀតផង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់គ្រឹះស្ថានអប់រំ។ រៀងរាល់ឆ្នាំ ដើម្បីឆ្ពោះដល់ទិសដៅបណ្តុះបណ្តាលតាមទិសដៅអភិវឌ្ឍសមត្ថភាព ឆ្លើយតបនឹងតម្រូវការនៃស្តង់ដារច្រកចេញ ជួយឱ្យនិស្សិតមិនត្រឹមតែពូកែមុខជំនាញប៉ុណ្ណោះទេ នៅទាំងមានជំនាញវិជ្ជាជីវៈទៀតផង; មហាវិទ្យាល័យបានចាត់តាំងមហោស្រពប្រឡង "វិជ្ជាជីវៈគរុកោសល្យពូកែ" បន្ទាប់ពីទទួលស្វាគមន៍និស្សិតត្រឡប់មកពីធ្វើកម្មសិក្សាគរុកោសល្យ២៕ |
អត្ថបទដោយ៖ Bui Luyen
ប្រែសម្រួលដោយ៖ So Phune