សាកលវិទ្យាល័យត្រាវិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយសមាគមកែលម្អសង្គម និងបម្លាស់ប្តូរប្រកបដោយនិរន្តរភាពអាស៊ី

TVU – នៅថ្ងៃទី២១​ ខែធ្នូ លោក Arumugaraj Davitdurai Pandian (David Aru) នាយកប្រចាំតំបន់នៃ សមាគម​កែលម្អសង្គម និងបម្លាស់ប្តូរប្រ​កប​ដោយនិរន្តរភាពអាស៊ី​ (ASSIST) និងគណៈប្រតិភូបានមក​ទស្សនកិច្ច​​នៅសាកលវិទ្យាល័យត្រាវិញ (TVU) ។ នៅក្នុងកិច្ច​ជំនួបនេះ ASSIST និង TVU បានយល់ព្រមចុះហត្ថលេខាលើអនុស្សរណៈយោគយល់​គ្នា​លើ​វិស័យ​បណ្តុះបណ្តាលធនធានមនុស្ស។

ទទួលស្វាគមន៍គណៈប្រតិភូមានសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញនិងតំណាងថ្នាក់ដឹកនាំអង្គភាពចំណុះសាលា។

2-1

ក្នុងឱកាសនេះ ភាគីទាំងពីរបានស្វែងយល់ និងពិភាក្សា​គ្នា​ពី​សក្ដានុពល​ដែល​អាច​សហប្រតិបត្តិការបាន។ លោក David Aru បានមានប្រសាសន៍ថា បច្ចុប្បន្ន ASSIST កំពុងអភិវឌ្ឍគម្រោងជាច្រើនលើវិស័យអប់រំ សុខភាព បរិស្ថាន កសិកម្ម​រួមផ្សំជាមួយបច្ចេកវិទ្យា។ លោកមានបំណងចង់បង្កើតគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការថ្មី ជាពិសេសក្នុងវិស័យអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព ជាមួយនឹងការរួមបញ្ចូលគ្នានៃឧបករណ៍បច្ចេកវិទ្យាទំនើប។

សាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញសង្ឃឹមថាASSIST និង TVU រួមគ្នាស្រាវជ្រាវលើវិស័យ​មាន​សក្តានុពលដែលអាចអនុវត្ត​កិច្ចសហប្រតិបត្តិ​ការ​នា​ពេលខាងមុខ ជាពិសេសគឺវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់តំបន់។

2-2

បន្ទាប់ពីមាន​ការ​ស្វែង​យល់​ និងពិភាក្សា​រួច ASSIST និង TVU បានឯកភាពយល់ព្រមចុះអនុស្សរណៈយោគ​យល់គ្នា​នៃកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដោះស្រាយបញ្ហាកង្វះខាតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់តំបន់វាលរាបទន្លេគឺវឡុង។

ASSIST (ASIA SOCIETY FOR SOCIAL IMPROVEMENT AND SUSTAINABLE TRANSFORMATION INC.) ជាអង្គការមិនមានចំណូលម្ចាស់ការថវិកា ជំរុញដោយចំណូលចិត្តដើម្បី​គោលដៅសង្គមជឿនលឿន។ ASSIST ​មានការិយាល័យកណ្តាលនៅក្នុងប្រទេសហ្វីលីពីន ហើយត្រូវបានអគ្គនាយកដ្ឋានការបរទេស នៃក្រសួងការបរទេស អនុញ្ញាតឱ្យសកម្មភាព​នៅប្រទេសវៀតណាមដោយ​ចាប់តាំងពីឆ្នាំ ២០១៧។ ក្នុងវិស័យភាពសហប្រតិបត្តិការ​ជាមួយ​ដៃគូសាធារណៈ និងឯកជន។ ASSIST បានអនុវត្តគម្រោងជាង ៣00ក្នុងរយៈពេល ២0ឆ្នាំនៅប្រទេសជាង ២0 ប្រ​ទេស​។ គម្រោងទាំងនេះត្រូវបានឧបត្ថម្ភ​ដោយឯកតោភាគី និងទ្វេភាគីដោយអង្គការនានាដូចជា ADB, DEG, EU, GiZ, IFC, USAID និង UNEP ។ នៅក្នុងគំរូគម្រោងភាពជាដៃគូសាធារណៈ និងឯកជន (PPP) ASSIST ដើរតួដូចជាស្ពានតភ្ជាប់អាជីវកម្មឯកជន ម្ចាស់ជំនួយ និងសហគមន៍មូលដ្ឋាន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យសម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ដោយផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើនឱកាសការងារ ASSIST វៀតណាមបានអនុវត្តគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនក្នុងប្រទេស។ សាលារៀនដែលចូលរួមត្រូវបានឧបត្ថម្ភដោយឧបករណ៍សម្រាប់បន្ទប់អនុវត្តរបស់ខ្លួនដោយបណ្ដាក្រុមហ៊ុនពហុប្រទេស​ឧបត្ថម្ភ​ដូចជា Schneider Electric, KONE Elevator, Saf-Viet Baking Company និង L'oreal ទទួលបន្ទុក។

អត្ថបទ​ដោយ៖​ Thanh Mai

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយសមាគមកែលម្អសង្គម និងបម្លាស់ប្តូរប្រកបដោយនិរន្តរភាពអាស៊ី