សម្រស់និស្សិតខ្មែរទទួលបានចំណាត់ថ្នាក់លេខ២សម្រាប់និស្សិតភាគខាងត្បូង

TPO - Thach Thi Ngoc Trinh (ជនជាតិខ្មែរ) - និស្សិតនៃសកលវិទ្យាល័យត្រាវិញទើបតែទទួលបានជ័យលាភីលេខ២ ប្រចាំតំបន់ភាគខាងត្បូង ក្នុងពិធីប្រឡងបវរកញ្ញានិស្សិតវៀតណាម។ Ngoc Trinh កំពុងសិក្សាឯកទេសឱសថសាស្រ្ត ដោយបំណងចង់ជួយអ្នកជំងឺមានស្ថានភាពលំបាក។

3-1

Thach Thi Ngoc Trinh - និស្សិតនៃសាកលវិទ្យាល័យត្រាវិញ ទើបតែទទួលបានជ័យលាភីលេខ២ ក្នុងការប្រឡងបវរកញ្ញាប្រចាំតំបន់ភាគខាងត្បូង។ នាង​នឹង​ចូល​រួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្នាក់​ជាតិ​នៃ​ការ​ប្រឡង​បវរកញ្ញា​និស្សិត​វៀតណាម ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២៤។

3-2

Ngoc Trinh ក្នុង​ឈុតសម្លៀកបំពាក់ប្រពៃណីជនរួម​ជាតិខ្មែរ​នៅ​ជុំ​ចុង​ក្រោយ​ប្រចាំតំបន់ភាគខាងត្បូងនៃ​ការ​ប្រឡង​បវរកញ្ញា​និស្សិត​វៀតណាម។

3-3

Ngoc Trinh បានកើត និងធំឡើងនៅភូមិ Tra Tro B ឃុំ Ham Giang (ស្រុកថ្កូវ ត្រាវិញ)។

3-4

Ngoc Trinhជាមួយសម្លៀកបំពាក់ប្រពៃណីអាវផាយវៀតណាម។

3-5

បច្ចុប្បន្ន Ngoc Trinh កំពុងសិក្សាផ្នែកឱសថសាស្ត្រនៅសាកលវិទ្យាល័យត្រាវិញ។ នេះ​ក៏​ជា​ក្តី​ស្រមៃ​របស់​នាង​កាល​នៅ​ក្មេង​ដែរ គឺ​ចង់បម្រើការក្នុងវិស័យសុខាភិបាលដើម្បី​ជួយ​អ្នក​ជំងឺ។

3-6

"ខ្ញុំមានទំនុកចិត្តថា ខ្ញុំអាចជួយបានចំណែកតូចក្នុងការថែទាំសុខភាព និងទំនុកបម្រុងផ្នែកវេជ្ជសាស្រ្តឱ្យប្រសើរឡើងសម្រាប់ប្រជាជននៅស្រុកកំណើតរបស់ខ្ញុំ" Trinh បង្ហើបឱ្យដឹង

3-7

Ngoc Trinh ជឿជាក់ថា ការសិក្សាគឺជាផ្លូវខ្លីបំផុតឆ្ពោះទៅរកភាពជោគជ័យ។

3-8

​ចូល​រួម​ក្នុង​ការ​ប្រលង​បវរកញ្ញា​និស្សិត​វៀតណាម Ngoc Trinh បាន​ឲ្យដឹង​ថា នាង​ចង់​អះអាង​ខ្លួន​ឯង។

3-9

និស្សិតស្រីនៃសាកលវិទ្យាល័យត្រាវិញរូបនេះក៏បានលើកឡើងដែរថា នេះជាឱកាសមួយសម្រាប់នាងទទួលស្គាល់នូវចំណុចខ្សោយ និងដែនកំណត់របស់ខ្លួន ដើម្បីជំរុញទឹកចិត្តនាងឱ្យរីកចម្រើនក្នុងការសិក្សា និងក្នុងជីវិត។

https://tienphong.vn

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សម្រស់និស្សិតខ្មែរទទួលបានចំណាត់ថ្នាក់លេខ២សម្រាប់និស្សិតភាគខាងត្បូង