សម្រស់និស្សិតខ្មែរទទួលបានចំណាត់ថ្នាក់លេខ២សម្រាប់និស្សិតភាគខាងត្បូង
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 08 មករា 2024
- ចុចដង៖ 113
TPO - Thach Thi Ngoc Trinh (ជនជាតិខ្មែរ) - និស្សិតនៃសកលវិទ្យាល័យត្រាវិញទើបតែទទួលបានជ័យលាភីលេខ២ ប្រចាំតំបន់ភាគខាងត្បូង ក្នុងពិធីប្រឡងបវរកញ្ញានិស្សិតវៀតណាម។ Ngoc Trinh កំពុងសិក្សាឯកទេសឱសថសាស្រ្ត ដោយបំណងចង់ជួយអ្នកជំងឺមានស្ថានភាពលំបាក។
Thach Thi Ngoc Trinh - និស្សិតនៃសាកលវិទ្យាល័យត្រាវិញ ទើបតែទទួលបានជ័យលាភីលេខ២ ក្នុងការប្រឡងបវរកញ្ញាប្រចាំតំបន់ភាគខាងត្បូង។ នាងនឹងចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិនៃការប្រឡងបវរកញ្ញានិស្សិតវៀតណាម ដែលគ្រោងនឹងប្រព្រឹត្តទៅនៅដើមខែមករា ឆ្នាំ២០២៤។
Ngoc Trinh ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីជនរួមជាតិខ្មែរនៅជុំចុងក្រោយប្រចាំតំបន់ភាគខាងត្បូងនៃការប្រឡងបវរកញ្ញានិស្សិតវៀតណាម។
Ngoc Trinh បានកើត និងធំឡើងនៅភូមិ Tra Tro B ឃុំ Ham Giang (ស្រុកថ្កូវ ត្រាវិញ)។
Ngoc Trinhជាមួយសម្លៀកបំពាក់ប្រពៃណីអាវផាយវៀតណាម។
បច្ចុប្បន្ន Ngoc Trinh កំពុងសិក្សាផ្នែកឱសថសាស្ត្រនៅសាកលវិទ្យាល័យត្រាវិញ។ នេះក៏ជាក្តីស្រមៃរបស់នាងកាលនៅក្មេងដែរ គឺចង់បម្រើការក្នុងវិស័យសុខាភិបាលដើម្បីជួយអ្នកជំងឺ។
"ខ្ញុំមានទំនុកចិត្តថា ខ្ញុំអាចជួយបានចំណែកតូចក្នុងការថែទាំសុខភាព និងទំនុកបម្រុងផ្នែកវេជ្ជសាស្រ្តឱ្យប្រសើរឡើងសម្រាប់ប្រជាជននៅស្រុកកំណើតរបស់ខ្ញុំ" Trinh បង្ហើបឱ្យដឹង។
Ngoc Trinh ជឿជាក់ថា ការសិក្សាគឺជាផ្លូវខ្លីបំផុតឆ្ពោះទៅរកភាពជោគជ័យ។
ចូលរួមក្នុងការប្រលងបវរកញ្ញានិស្សិតវៀតណាម Ngoc Trinh បានឲ្យដឹងថា នាងចង់អះអាងខ្លួនឯង។
និស្សិតស្រីនៃសាកលវិទ្យាល័យត្រាវិញរូបនេះក៏បានលើកឡើងដែរថា នេះជាឱកាសមួយសម្រាប់នាងទទួលស្គាល់នូវចំណុចខ្សោយ និងដែនកំណត់របស់ខ្លួន ដើម្បីជំរុញទឹកចិត្តនាងឱ្យរីកចម្រើនក្នុងការសិក្សា និងក្នុងជីវិត។
https://tienphong.vn
ប្រែសម្រួលដោយ៖ Van Thon