ជូនអំណោយនាឱកាសចូលឆ្នាំថ្មីឆ្នាំសាកល ចំនួន ១០២ ចំណែក ដល់គ្រួសារមានជីវភាពលំបាក

(TVU) – ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៣លោកបណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងសាកលវិទ្យាល័យត្រា​វិញនិងគណៈប្រតិភូបានធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ និងជូនអំណោយនាឱកាស​ចូលឆ្នាំ​ថ្មី​ឆ្នាំ​សាកល​ ដល់អ្នក​មាន​វ័យ​ចំណាស់ជរាឯកោ គ្រួសារ និងកុមារមានជីវភាពលំបាក នៅក្នុងឃុំ​ផុង​ថាញ់ ស្រុកកូវ​កែនិងឃុំទ្រឿង​ឡុង​ហ្វា ទីរួមខេត្ត យៀន​ហាយខេត្តត្រា​វិញ។

4-1

​​សាកលវិទ្យាល័យត្រាវិញបានជូនអំណោយចំនួន​១០២ចំណែក មួយចំណែកមានតម្លៃទឹក​ប្រាក់​ពី ៥០០.០០០ដុង ដល់ ៧០០.០០ដុង រួមមានសម្ភារប្រើប្រាស់ចាំបាច់ដូចជា មី ប្រេងឆា ទឹកស៊ីអ៊ីវ ស្ករ ទឹកដោះគោ នំបង្អែម កង់ ... ដោយមានទឹកប្រាក់សរុបជាង ៧០លានដុង ថវិកាត្រូវបានបវារណាពីសមូហភាពកង​ជួ​រ​បុគ្គលិកសាលា សមាជិកសហជីពនៃសាលា និងសប្បុរសជន។

4-9

​បណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រា​វិញបានមានប្រសាសន៍ថា៖ នេះគឺជាសកម្មភាពប្រចាំឆ្នាំ បង្ហាញនូវស្មារតីសាមគ្គីភាពគ្រប់ៗគ្នា នៃបុគ្គលិក និងកង​ជួរគ្រួ​បង្រៀន​នៃសាកលវិទ្យាល័យត្រា​វិញខណៈចូល​ឆ្នាំ​ថ្មី​ជិតចូលមកដល់។ ជាមួយនឹងអំណោយដែលផ្តល់ដោយសាលា សាកលវិទ្យាធិការរងសង្ឃឹមថានឹងរួមចំណែកភាពសប្បាយរីករាយដល់គ្រួសារទាំងឡាយនាឱកាសចូលឆ្នាំ​ថ្មី​ដ៏កក់ក្តៅនេះ។

4-10

លោក Nguyen Van Phuong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុង​ហ្វាបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការបក្ស និងគណៈ​គ្រប់​គ្រង​សាកលវិទ្យាល័យ​ត្រា​វិញដែលបានគាំទ្រ និងយកចិត្តទុកដាក់ក្នុងការជូនអំណោយនាឱកាស​ចូលឆ្នាំ​ថ្មី​ឆ្នាំ​សាកលដ៏មានអត្ថន័យ និងកក់ក្តៅដល់គ្រួសារមានជីវភាពលំបាកក្នុងឃុំ។

4-11

អត្ថបទ​ដោយ៖ Hanh Nguyen

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ជូនអំណោយនាឱកាសចូលឆ្នាំថ្មីឆ្នាំសាកល ចំនួន ១០២ ចំណែក ដល់គ្រួសារមានជីវភាពលំបាក