ក្រុមហ៊ុនទទួលខុសត្រូវ Yakult វៀតណាម ប្រឹក្សាពិគ្រោះឧទ្ទេសនាមការងារនៅសាកលវិទ្យាល័យត្រាវិញ

(TVU) - ថ្ងៃ​ទី​២១​ ខែ​ធ្នូ ​ឆ្នាំ​២០២៣ សាកលវិទ្យាល័យ​ត្រាវិញ​សហការ​ជាមួយនឹង​ក្រុម​ហ៊ុន Yakult វៀត​ណាម​បាន​ចាត់​តាំង​កិច្ច​ផ្ដល់​ប្រឹក្សា​ពិគ្រោះឧទ្ទេសនាម​ការ​ងារ​ដល់​និស្សិត​របស់​សាលា។

ខាងក្រុម​ហ៊ុន Yakult វៀត​ណាម ​មានការ​ចូល​រួម​របស់​​លោក​ស្រី Quach Thi Thu Suong នាយិកាក្រុម​ហ៊ុន Yakult វៀត​ណាមប្រចាំ​ទីក្រុងកឹនធើ; លោក​ស្រី Nguyen Thi My Huyen ប្រធាន​ការិយាល័យទូរគមនាគមន៍និង​វិទ្យាសាស្រ្ត; លោក​ស្រី Huynh Thi Minh Thu ទទួល​បន្ទុក​ខាងទូរគមនាគមន៍និង​វិទ្យាសាស្រ្ត​ និង​លោក​ Phan Tan Thanh គ្រប់​គ្រងអគារ​លក់​ដូរ​ Yakult នៅ​ត្រាវិញ។

ទទួល​គណៈ​ប្រតិភូ​មាន​​​អនុបណ្ឌិត Nguyen Van Tho ព្រឹទ្ធបុរស​រងមហាវិទ្យាល័យ​កសិកម្ម​និង​វារីវប្បកម្ម; លោក​ស្រី Nguyen Thi Hong Tham នាយិកាមជ្ឃមណ្ឌល​បច្ចេកវិទ្យាក្រោយ​ប្រមូលផល មួយ​អន្លើ​ដោយ​គ្រូ​ឧទ្ទេស​មហាវិទ្យាល័យ​កសិកម្ម​និង​វារីវប្បកម្ម ព្រមទាំង​​និស្សិត​បណ្ដា​ថ្នាក់​បរិញ្ញា​បច្ចេកវិទ្យា​ចំណី​​អាហារ បច្ចេកវិទ្យា​ជីវសាស្រ្ត​​ និង​បសុពេទ្យ។

6-1

​អនុបណ្ឌិត Nguyen Van Tho ព្រឹទ្ធបុរស​រងមហាវិទ្យាល័យ​កសិកម្ម​និង​វារីវប្បកម្មថ្លែង​អំណរ​គុណ​ដល់​ក្រុម​ហ៊ុន Yakult វៀត​ណាមដែល​មាន​កិច្ច​ផ្ដល់​ប្រឹក្សា​ឧទ្ទេសនាម​ការ​ងារ​និងពិគ្រោះ​ដោះ​ដូរ​ជា​មួយ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ។ ក្នុង​ពេល​អនាគត សាលា​មាន​បំណង​នឹងបន្ត​កិច្ច​សហការ​ជាមួយ​ក្រុម​ហ៊ុន ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​និស្សិត​ធ្វើ​កម្មសិក្សា​ ធ្វើ​ទស្សនាកិច្ច​សិក្សា​នូវ​បរិស្ថាន​ធ្វើ​ការ​របស់​ក្រុម​ហ៊ុន។

6-2

ក្នុង​ឱកាស​នេះ លោក​ស្រី Huynh Thi Minh Thu បាន​ឧទ្ទេសនាម​ពី​ប្រវត្តិ​នៃ​ការ​បង្កើត ទម្រង់សកម្មភាព គោល​នយោបាយ បរិស្ថាន​ធ្វើ​ការ បទប្បញ្ញត្តិ លក្ខន្តិកៈ លក្ខខណ្ឌ​ នីតិវិធី​​នៃ​ការ​ជម្រើសបុគ្គលិក​ តួនាទីនៃ​ការ​ងារ​សម្រាប់​​បេក្ខជន​សូម​ចូល​​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​និង​សង្ឃឹម​ថាក្នុង​ពេល​ខាង​មុខ​ ក្រុម​ហ៊ុន​នឹង​ជម្រើស​និស្សិត​ឆ្នើមៗ​នៃ​សា​កល​វិទ្យាល័យ​​ត្រាវិញ។

នៅ​ក្នុង​ពិធីចែក​រំលែក គ្រូ​ឧទ្ទេស​និង​និស្សិត​បានការ​​ណែនាំ​ទស្សនា​ក្រុម​ហ៊ុន ​Yakult វៀតណាមតាម​បណ្ដាញ​អន​ឡាញ។​ ស្វែង​យល់​ពី​បណ្ដាជំហាន​ផលិត​ទឹក​ដោះ​ជូរ​ Yakult និង​ផ្ដល់​ចំណេះ​ដឹង​អំពី Probiotic ប្រសិទ្ធភាព​ជំនួយ​សុខភាព​របស់​ Yakult ដល់​អ្នក​ប្រើ​ប្រាស់។ ទន្ទឹម​នោះ បណ្ដា​និស្សិត​ចូល​រួម​ដោះ​ដូរ ស្ដាប់​ផ្ដល់​ប្រឹក្សា​អំពី​ឱកាស​ការ​ងារ​និង​របៀប​ដាក់​ពាក្យ​ជម្រើស​ចូល​បណ្ដាការ​​ងារ​ក្នុង​ក្រុម​ហ៊ុន​ Yakult វៀតណាម។

និស្សិត Lam Ngoc Chau ថ្នាក់​បរិញ្ញាបច្ចេកវិទ្យា​ចំណី​អាហារ​ឆ្នាំ២០២១ បាន​ចែក​រំលែក​ថា៖ កម្មវិធីផ្ដល់​ប្រឹក្សា​ឧទ្ទេសនាម​ការងារ​របស់​ក្រុម​ហ៊ុន​ Yakult បាន​ផ្ដល់​ឲ្យ​ប្អូន​នូវ​ពត៌មាន​យ៉ាង​សំខាន់​អំពី​ទីផ្សារ​ការ​ងារ ឱកាស​អាជីព​ និងតម្រូវ​ការ​អំពី​ការ​ងារ​ក្នុង​ការ​ផលិត។​ តាម​រយៈ​នោះ ជួយ​ឲ្យ​ប្អូន​ដឹង​ច្បាស់​ពី​គោល​ដៅ​ជាក់​ស្ដែង​និង​ត្រៀម​ផែន​ការ​សម្រាប់​ការ​ងារ​ក្នុង​ពេល​អនាគត។

6-3

 

Yakult Honsha ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​បណ្ដា​ក្រុមហ៊ុន​ចម្បង​នៃ​ប្រទេស​​ជប៉ុន​ហើយ​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​ក្នុង​វិស័យ​ Probiotics. Yakult បាន​បង្កើត​ចេញ​ដោយ​អ្នក​វិទ្យាសាស្រ្តជំប៉ុន Minoru Shirota ជា​អ្នក​បញ្ចប់​ការ​សិក្សា​ពី​សាលា​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Kyoto នាឆ្នាំ​១៩៣០។ ឆ្នាំ​១៩៣៥ លោក​ចាប់ផ្ដើម​ផលិត​និង​លក់ Yakultបច្ចុប្បន្ន Yakult Honsha កំពុង​ធ្វើ​អាជីវកម្ម​ផលិតផល​ទាំង​៣​ធុន​ជា​ចម្បងគឺ ចំណី​អាហារ​និង​ភេសជ្ជៈគ្រឿង​ថែរក្សាសម្ផស្ស និង​ឱសថ។ Yakult បាន​លក់​ចេញ ​ចំនួន​៣៨​ប្រទេស​លើ​ពិភព​លោក។

 អត្ថបទ​ដោយ៖Hanh Nguyen

ប្រែ​សម្រួល​ដោយ៖​ Son Van Dong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ក្រុមហ៊ុនទទួលខុសត្រូវ Yakult វៀតណាម ប្រឹក្សាពិគ្រោះឧទ្ទេសនាមការងារនៅសាកលវិទ្យាល័យត្រាវិញ