សម័យប្រជុំលើកទី៩ នៃក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញ

(TVU) - នៅថ្ងៃទី ៦ ខែមករា សាស្រ្តាចារ្យបណ្ឌិត Pham Tiet Khanh លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាភិបាលសាលា បានដឹកនាំសម័យប្រជុំលើកទី ៩ នៃក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញ។ សម័យប្រជុំនេះ បានអនុម័តលើខ្លឹមសារសំខាន់ៗ ជាច្រើនអំពីយុទ្ធសាស្ត្រអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញ។

ចូលរួមក្នុងសម័យប្រជុំនេះ មានលោក Le Thanh Binh សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ និង​សមាជិកក្រុមប្រឹក្សាភិបាលសាលា គណៈ អធិការ ថ្នាក់ដឹកនាំក្រុមប្រឹក្សាពិគ្រោះ ព្រមជាមួយនឹងថ្នាក់ដឹកនាំអង្គភាពនានាចំណុះសាលា។

ថ្លែងសុន្ទរកថាបើកសម័យប្រជុំ សាស្ត្រាចារ្យបណ្ឌិត Pham Tiet Khanh មានប្រសាសន៍៖ នេះគឺជាសម័យប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ ទន្ទឹមនឹងនោះបានអនុម័តលើខ្លឹមសារ សំខាន់ៗជាច្រើនទៀតដែលពាក់ព័ន្ធដល់ការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលសាលា។

8-1

នៅសម័យប្រជុំនេះ គណៈជំនាញការចំណុះក្រុមប្រឹក្សាភិបាលសាលា បានអនុម័តរបាយការណ៍អនុវត្ត នូ​វសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលសាលា បន្ទាប់ពីសម័យប្រជុំលើកទី៨ និងរបាយការណ៍ ពីលទ្ធផលត្រួតពិនិត្យត្រីមាសទី៤ ឆ្នាំ២០២៣; របាយការណ៍លទ្ធផលសកម្មភាពរបស់ក្រុមប្រឹក្សា ភិបាលសាលាក្នុងឆ្នាំ២០២៣ និងកម្មវិធីធ្វើការរបស់ក្រុមប្រឹក្សាភិបាលសាលាឆ្នាំ២០២៤។

គណៈគ្រប់​គ្រង​សាលាបានអនុម័តនូវសេចក្តីរាយការណ៍អំពីការផ្តល់សច្ចានុម័តលើលក្ខន្តិកៈចាត់តាំង និងសកម្មភាពរបស់មជ្ឈមណ្ឌលវិភាគ-ពិនិត្យវិភាគ; សេចក្តីរាយការណ៍អំពីការផ្តល់សច្ចានុម័តលើ លក្ខន្តិកៈចាត់តាំងនិងសកម្មភាពរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលឡូជីស្ទិច និងពាណិជ្ជកម្មអេឡិច ត្រូនិក; សេចក្តីរាយការណ៍អំពីការប្រកាសឱ្យប្រើយុទ្ធសាស្ត្រអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រហូតដល់ឆ្នាំ២០៣០; សេចក្តីរាយការណ៍អំពីការសូមផ្តល់សច្ចានុម័តលើផែន​ការ​គណនេយ្យចំណូល និងចំណាយឆ្នាំ ២០២៤ និងផែនការវិនិយោគទិញឧបករណ៍​សម្ភារៈ​ឆ្នាំ ២០២៤-២០២៦។

សេចក្តីរាយការណ៍ស្តីពីការបង្កើតមហាវិទ្យាល័យអប់រំកាយសម្បទាលើមូលដ្ឋានដេប៉ាតីម៉ង់អប់រំកាយ សម្បទាចំណុះមហាវិទ្យាល័យវិទ្យាសាស្ត្រមូលដ្ឋាន; សេចក្តីរាយការណ៍អំពីការប្រកាសឱ្យសេចក្តី កំណត់ប្រទានកិត្តិនាមបណ្ឌិតកិត្តិយស និងសាស្រ្តាចារ្យកិត្តិយសរបស់សាកលវិទ្យាល័យត្រាវិញ; សេចក្តីរាយការណ៍ផ្តល់សច្ចានុម័តលើសេចក្តីកំណត់ជ្រើសរើស ប្រើប្រាស់ និងគ្រប់គ្រងបុគ្គលិក និងបទប្បញ្ញត្តិ​ស្ដី​ពី​ការបណ្តុះបណ្តាល បំពាក់បំប៉នសម្រាប់​បុគ្គលិក និងនិយោជិត។

សេចក្តីរាយការណ៍អំពីការស្នើសូមគោលការណ៍កសាងអភិវឌ្ឍគម្រោងដំឡើងប្រព័ន្ធលាងឈាមសិប្បនិម្មិតនៅមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ; សេចក្តីរាយការណ៍អំពីការស្នើសូមធ្វើវិសោធនកម្មនូវខ្លឹម សារមួយចំនួននៃសេចក្តីសម្រេចចិត្តលេខ ០៨/NQ-HĐT ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៣ របស់ ក្រុមប្រឹក្សាភិបាលសាលាស្តីពីការប្រកាសឱ្យប្រើលក្ខន្តិកៈហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យត្រាវិញ។

គណៈគ្រប់​គ្រង​សាលាធ្វើរបាយការណ៍ចំពោះក្រុមប្រឹក្សាភិបាលសាលាអំពីលទ្ធផលប្រាក់ចំណូល​ចំ​ណាយ​ឆ្នាំ២០២៣; របាយការណ៍អំពីលទ្ធផលនៃការបង្កើត កែប្រែ​គម្រោង​ឡើង​វិញ​ឱ្យ​បាន​សម​ស្រប​ជាមួយ​តម្រូវការអភិវឌ្ឍ និងតម្រូវការបើកទូលាយផ្ទៃដីសាកលវិទ្យាល័យត្រាវិញ; ល្បឿន​គម្រោង​កសាង​ សាកលវិទ្យាល័យជឿនលឿន និង​គម្រោង​ស្វ័យភាព​អង្គការ​បុគ្គលិក​របស់​សាកល​វិទ្យាល័យ​ត្រា​វិញ។​

ការិយាល័យក្រុមប្រឹក្សាភិបាលសាលាបានអនុម័តលើពង្រាងសេចក្តីសម្រេចចិត្តអំពីការពង្រឹងបុគ្គលិកគណៈផ្នែកនានា។ ពង្រាងសេចក្តីសម្រេចចិត្តបង្កើតប្រចាំការក្រុមប្រឹក្សាភិបាលសាលារបស់ សាកលវិទ្យាល័យត្រាវិញ អាណត្តិកាល ២០២១ - ២០២៥; ពង្រាងកម្មវិធីធ្វើការរបស់ក្រុមប្រឹក្សាភិ បាលសាលាក្នុងឆ្នាំ២០២៤; ពង្រាងកម្មវិធីត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាលសាលាក្នុងឆ្នាំ ២០២៤; ស្នើកិច្ចប្រជុំបន្ទាប់របស់គណៈ ក្រុមប្រឹក្សាភិបាលសាលាផ្សព្វផ្សាយផែនការត្រួតពិនិត្យរបស់ក្រុម ប្រឹក្សាភិបាលសាលាឆ្នាំ២០២៤។

ក្នុងផ្នែកពិភាក្សា រួមមតិយោបល់ សមាជិកក្រុមប្រឹក្សាភិបាលសាលា បានផ្តោតយោបល់លើការ បើកលេខកូដផ្នែកជម្រើសនិស្សិតថ្មីក្នុងឆ្នាំ២០២៤។ ត្រួតពិនិត្យលក្ខណៈបង្កើតសាលា​ជា​សមាជិក​ ចំណុះសាកលវិទ្យាល័យត្រាវិញ រួម​មានសាលា​វេជ្ជសាស្ត្រ-ឱសថសាស្ត្រ សាលា​វិស្វកម្មនិងបច្ចេកវិទ្យា ផ្អែកលើមូលដ្ឋានមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា និងសាលាកសិកម្មនិងវារីវប្បកម្ម ផ្អែកលើមហាវិទ្យាល័យកសិកម្ម វារីវប្បកម្ម។

យោង​លើមូលដ្ឋានដែលបានរួមមតិយោបល់របស់ក្រុមប្រឹក្សាពិគ្រោះ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​សា​លា និងអ្នកតំណាង សមាជិក​បាន​អនុម័ត​លើគោលការណ៍​អនុវត្ត​នូវខ្លឹម​សារ​មួយ​ចំនួន​តាម​សេចក្តី​រាយ ការណ៍របស់គណៈគ្រប់​គ្រង​សាលា ទន្ទឹមនឹងនោះ ផ្នែកជំនាញការ និងអង្គភាពនានា បន្តស្រាវ​ជ្រាវ ត្រួតពិនិត្យ និងបំពេញបន្ថែមនូវបែបបទ ប្រព័ន្ធឯកសារ និងធ្វើឱ្យ​សុក្រឹត​តាម​សេចក្តី​កំណត់។​

បញ្ចប់កិច្ចប្រជុំ សាស្ត្រាចារ្យបណ្ឌិត Pham Tiet Khanh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល សម័យប្រជុំ និងកត់សម្គាល់នូវមតិយោបល់របស់សមាជិកទាំងឡាយ ទន្ទឹមនឹងនោះ ស្នើគណៈគ្រប់​គ្រង​សាលា និងគណៈជំនាញការសហការស្រាវជ្រាវបំពេញបន្ថែម និងធ្វើឱ្យសុក្រឹតនូវខ្លឹម សារ​រួម​ចំណែក​ក្នុង​សម័យប្រជុំលើកជូនចំពោះក្រុមប្រឹក្សាភិបាលសាលាពិនិត្យផ្ទៀងផ្ទាត់ និងផ្តល់ សច្ចានុម័ត​។​

អត្ថបទដោយ៖ Hoang Nam

ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សម័យប្រជុំលើកទី៩ នៃក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញ