ផ្ដល់កិត្តិនាម “សិស្ស៣ល្អ” និង “និស្សិត៥ល្អ” ថ្នាក់សាលា ឆ្នាំ២០២៣
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 22 មករា 2024
- ចុចដង៖ 113
(TVU) – កាលពីរាត្រីថ្ងៃទី៧ ខែមករា បណ្ឌិត Thach Thi Dan សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានចូលរួមអបអរសាទរនិស្សិតគំរូ ២៧៥រូបជា "និស្សិត៥ល្អ" និងសិស្ស៣រូបជា "សិស្ស៣ល្អ" ក្នុងខួបលើកទី៧៤ នៃទិវាប្រពៃណីសិស្សនិស្សិត និងសមាគមនិស្សិតវៀតណាម (ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥០ - ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤)។
អញ្ជើញចូលរួមក៏មានសមមិត្ត Nguyen Thanh Nha អនុលេខាអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្តត្រាវិញ; សមមិត្ត Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្ត លេខាសម្ព័ន្ធយុវជនសាលា ប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ និងតំណាងថ្នាក់ដឹកនាំអង្គភាពចំណុះសាលា ព្រមទាំងសមមិត្តគណៈប្រតិបត្តិការសម្ព័ន្ធយុវជនសាលា និងគណៈប្រតិបត្តិការសមាគមនិស្សិតសាលា។
សមមិត្ត Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍សម្ព័ន្ធយុវជនខេត្ត លេខាសម្ព័ន្ធយុវជនសាលា ប្រធានសមាគមនិស្សិតនៃសាលាបានមានប្រសាសន៍ថា ៖ សិស្សនិស្សិតត្រូវបានផ្តល់កិត្តិនាម “និស្សិត៥ល្អ” និង “សិស្ស៣ល្អ” ថ្នាក់សាលាទាំងអស់សុទ្ធតែមានពិន្ទុសិក្សាពីនិទ្ទេសប្រសើរឡើងទៅ លទ្ធផលហ្វឹកហ្វឺនពីល្អឡើងទៅ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្ត និងមានចំណេះដឹង និងបំណិនអំពីសមាហរណកម្ម។
ប្រធានសមាគមនិស្សិតសាលាបានបន្ថែមថា៖ ចលនា “និស្សិត៥ល្អ” ក្នុងរយៈពេលជាច្រើនឆ្នាំផ្សព្វផ្សាយអនុវត្ត បានបានទាក់ទាញការចាប់អារម្មណ៍ និងការចូលរួមពីនិស្សិតមួយចំនួនធំ ក្លាយជាចលនាស្នូលក្នុងការងាររបស់សមាគម និងចលនានិស្សិតរបស់សាលា បង្កើតគំរូនិស្សិតសម័យទំនើប និងថាមវន្តដោយលក្ខណៈវិនិច្ឆ័យចំនួន៥៖ សីលធម៌ ការសិក្សា កាយសម្បទា ការស្ម័គ្រចិត្ត និងធ្វើសមាហរណកម្ម។
ពីចលនា “និស្សិត៥ល្អ” និង “សិស្ស៣ល្អ” បានបង្ហាញនូវគំរូសិស្សនិស្សិតជាច្រើន ដែលរស់នៅយ៉ាងស្អាតល្អ រស់មានប្រយោជន៍ សម្រេចបាននូវស្នាដៃឆ្នើមក្នុងការសិក្សា... សិស្សនិស្សិតឆ្នើមជាច្រើនរូបមានកិត្តិយសបានឈរក្នុងកងជួរបក្ស រួមចំណែកបង្កើតជំនាន់សិស្សនិស្សិតសាកលវិទ្យាល័យត្រាវិញ សម្បូរដោយស្នេហាជាតិ កសាងសេចក្តីប្រាថ្នា ភាពអង់អាចក្លាហាន និងមោទនភាពឈានទៅឆ្ងាយ។
ក្នុងចំណោមនិស្សិតចំនួន២៧៥រូបបានទទួលកិត្តិនាមជា "និស្សិត៥ល្អ" ក្នុងឆ្នាំ២០២៣។ ក្នុងនោះមាននិស្សិត២រូបទទួលបានកិត្តនាមថ្នាក់មជ្ឈិមគឺនិស្សិត Nguyen Khanh Bao Thuy Vy (ថ្នាក់បរិញ្ញាបត្រគរុកោសល្យអក្សរសាស្ត្រឆ្នាំ២០២០) និង Nguyen Thi Kieu Tien (បរិញ្ញាបត្រហិរញ្ញវត្ថុធនាគារឆ្នាំ២០១៩) ។
ថ្លែងសុន្ទរកថាអបអរសាទរ បណ្ឌិត Thach Thi Dan សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សសាលា សាកលវិទ្យាធិការរងនៃសាលា សង្ឃឹមថា និស្សិតគំរូទទួលបានកិត្តិនាមជា “និស្សិត៥ល្អ” និង “សិស្ស៣ល្អ” គឺជាគំរូសម្រាប់សិស្សនិស្សិតជំនាន់ក្រោយអនុវត្តតាម។ អាស្រ័យហេតុនេះ ចលនានេះនឹងរីករាលដាលកាន់តែទូលំទូលាយក្នុងចំណោមសហគមន៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញ ហើយនឹងមាននិស្សិតជាច្រើនទៀតដែលបំពេញនិងគ្រប់លក្ខខណ្ឌជា “និស្សិត៥ល្អ” និង “សិស្ស៣ល្អ” ដែលត្រូវទទួលបានកិត្តិនាមក្នុងឆ្នាំបន្តបន្ទាប់។
ក្នុងឱកាសនេះ សមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញបានជូនប័ណ្ណសរសើរដល់បុគ្គលដែលទទួលបានស្នាដៃខ្ពស់ក្នុងការប្រកួតថ្នាក់តំបន់ និងថ្នាក់ជាតិ ប្រគល់ជូនរង្វាន់សកម្មភាពអបអរសាទរខួបលើកទី ៧៤ នៃទិវាប្រពៃណីសិស្សនិស្សិត និងសមាគមនិស្សិតវៀតណាម។
“និស្សិត៥ល្អ” គឺជាកិត្តិនាមដ៏ថ្លៃថ្នូរសម្រាប់និស្សិតវៀតណាម ក្នុងគោលបំណងកសាងនាមនិស្សិតដ៏ពោរពេញជាមួយនឹងលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖ “សិក្សាល្អ” “សីលធម៌ល្អ” “កាយសម្បទាល្អ” “ស្ម័គ្រចិត្តល្អ” “សមាហរណកម្មល្អ”។ . "សិស្ស៣ល្អ" គឺជាចលនាមួយដែលមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងចំណោមសិស្សថ្នាក់វិទ្យាល័យ ដើម្បីលើកទឹកចិត្តសិស្សានុសិស្សស្ម័គ្រចិត្តសិក្សា ហាត់ពត់ខ្លួន និងបណ្តុះឧត្តមគតិ... លក្ខណៈវិនិច្ឆ័យជាក់ស្ដែងនៃចលនាគឺ "សីលធម៌ល្អ" "សិក្សាល្អ" "កាយសម្បទាល្អ" ។ តាមរយៈចលនាដើម្បីរកឃើញ សរសើរ និងពង្រាយគំរូសិស្សលេចធ្លោ។
អត្ថបទដោយ៖ Hoang Nam – Quang Vinh
ប្រែសម្រួលដោយ៖ Van Thon