សាកលវិទ្យាល័យ Seojeong នៃប្រទេសកូរ៉េ ផ្លាស់ប្ដូរវប្បធម៌នៅសាកលវិទ្យាល័យត្រាវិញ

(TVU) - ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ខែមករា ឆ្នាំ២០២៤គ្រូឧទ្ទេស​ និងនិស្សិតនៃសាកលវិទ្យាល័យ Seojeong (SJU) មានដំណើរទស្សនកិច្ចសិក្សា​ផ្លាស់​ប្ដូរ​វប្បធម៌ជាមួយសិស្សានុសិស្ស​នៃសាលាអនុវត្តគរុកោសល្យ និងនិស្សិត​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ រៀបចំប្រធានបទសារណាជំនាញ "អប់រំពលរដ្ឋទូទាំងសាកលលោក" នៅសាកលវិទ្យាល័យត្រាវិញ និងសាលាបឋមសិក្សាក្នុងខេត្តត្រាវិញ។

10-1

កម្មវិធីអប់រំពលរដ្ឋទូទាំងសាកលលោក បាន​ប្រព្រឹត្តិ​ឡើង​ដោយ​ការ​សហការគ្នារវាងអង្គភាពទាំង​ពីរ​៖ សាកលវិទ្យាល័យត្រា​វិញ - សាកលវិទ្យាល័យ Seojeong ដោយ​មាន​ការ​ចូល​រួម​នៃ​និស្សិតជាង៣០នាក់ ក្នុងនោះមាននិស្សិត១៦​នាក់ មកពីសាកលវិទ្យាល័យ Seojeong​ នៃ​ប្រទេសកូរ៉េ និងសិស្សានុសិស្សមកពីសាលាអនុវត្តគរុកោសល្យនៃ​សាកលវិទ្យាល័យ​ត្រា​វិញ​។

គោលបំណង​នៃប្រធានបទសារណាជំនាញ​ អប់រំពលរដ្ឋទូទាំងសាកលលោក​គឺ​ដើម្បីជួយសិស្សានុសិស្ស និងនិស្សិត​នៃខេត្តត្រាវិញ ទទួលបានការយល់ដឹង និងយកចិត្តទុកដាក់កាន់តែច្រើនអំពីបញ្ហាដែលពិភពលោកកំពុងជួបប្រទះអំពីសង្គម សេដ្ឋកិច្ច មនុស្សលោក​ និងបរិស្ថាន,…

10-2

សកម្មភាពបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា រួមមាន៖ ដោះ​ដូរ​គ្នា​ជាមួយនិស្សិតសាកលវិទ្យាល័យត្រាវិញ សិស្សបឋមសិក្សាសាលាអនុវត្តគរុកោសល្យ បញ្ចូលចំណេះដឹងអំពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈល្បែងលេងដូចជា Board Game និងរៀបចំសកម្មភាពទទួលបទពិសោធន៍វប្បធម៌កូរ៉េ ផ្លាស់​ប្ដូរ​វប្បធម៌រវាងវៀតណាម និងកូរ៉េ ប្រកួតកីឡា​បាល់ទាត់ជាមួយនិស្សិត TVU និងនិស្សិតសាកលវិទ្យាល័យចេនឡា នៃព្រះរាជាណាចក្រកម្ពុជា...

អត្ថបទ​ដោយ៖ Quoc Binh

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ Seojeong នៃប្រទេសកូរ៉េ ផ្លាស់ប្ដូរវប្បធម៌នៅសាកលវិទ្យាល័យត្រាវិញ