សាកលវិទ្យាល័យ Seojeong នៃប្រទេសកូរ៉េ ផ្លាស់ប្ដូរវប្បធម៌នៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 23 មករា 2024
- ចុចដង៖ 125
(TVU) - ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ខែមករា ឆ្នាំ២០២៤គ្រូឧទ្ទេស និងនិស្សិតនៃសាកលវិទ្យាល័យ Seojeong (SJU) មានដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្ដូរវប្បធម៌ជាមួយសិស្សានុសិស្សនៃសាលាអនុវត្តគរុកោសល្យ និងនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ រៀបចំប្រធានបទសារណាជំនាញ "អប់រំពលរដ្ឋទូទាំងសាកលលោក" នៅសាកលវិទ្យាល័យត្រាវិញ និងសាលាបឋមសិក្សាក្នុងខេត្តត្រាវិញ។
កម្មវិធីអប់រំពលរដ្ឋទូទាំងសាកលលោក បានប្រព្រឹត្តិឡើងដោយការសហការគ្នារវាងអង្គភាពទាំងពីរ៖ សាកលវិទ្យាល័យត្រាវិញ - សាកលវិទ្យាល័យ Seojeong ដោយមានការចូលរួមនៃនិស្សិតជាង៣០នាក់ ក្នុងនោះមាននិស្សិត១៦នាក់ មកពីសាកលវិទ្យាល័យ Seojeong នៃប្រទេសកូរ៉េ និងសិស្សានុសិស្សមកពីសាលាអនុវត្តគរុកោសល្យនៃសាកលវិទ្យាល័យត្រាវិញ។
គោលបំណងនៃប្រធានបទសារណាជំនាញ អប់រំពលរដ្ឋទូទាំងសាកលលោកគឺដើម្បីជួយសិស្សានុសិស្ស និងនិស្សិតនៃខេត្តត្រាវិញ ទទួលបានការយល់ដឹង និងយកចិត្តទុកដាក់កាន់តែច្រើនអំពីបញ្ហាដែលពិភពលោកកំពុងជួបប្រទះអំពីសង្គម សេដ្ឋកិច្ច មនុស្សលោក និងបរិស្ថាន,…។
សកម្មភាពបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា រួមមាន៖ ដោះដូរគ្នាជាមួយនិស្សិតសាកលវិទ្យាល័យត្រាវិញ សិស្សបឋមសិក្សាសាលាអនុវត្តគរុកោសល្យ បញ្ចូលចំណេះដឹងអំពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈល្បែងលេងដូចជា Board Game និងរៀបចំសកម្មភាពទទួលបទពិសោធន៍វប្បធម៌កូរ៉េ ផ្លាស់ប្ដូរវប្បធម៌រវាងវៀតណាម និងកូរ៉េ ប្រកួតកីឡាបាល់ទាត់ជាមួយនិស្សិត TVU និងនិស្សិតសាកលវិទ្យាល័យចេនឡា នៃព្រះរាជាណាចក្រកម្ពុជា...
អត្ថបទដោយ៖ Quoc Binh
ប្រែសម្រួលដោយ៖ Sa Phone