សាកលវិទ្យាល័យត្រាវិញ ចូលរួមសន្និសីទប្រចាំឆ្នាំនៃសមាគមសាលាឧត្តមសិក្សាសហគមន៍វៀតណាមនៅក្វាងណាម
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 24 មករា 2024
- ចុចដង៖ 138
(TVU) - នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូនៃសាកលវិទ្យាល័យត្រាវិញ បានចូលរួមសន្និសីទប្រចាំឆ្នាំនៃសមាគមសាលាឧត្តសិក្សាសហគមន៍វៀតណាមនៅក្រុងតាមកី ខេត្តក្វាងណាម។
គណៈប្រតិភូនៃសាកលវិទ្យាល័យត្រាវិញ រួមមានសាស្រ្តាចារ្យ បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាលា ប្រធានសមាគមសាលាឧត្តមសិក្សាសហគមន៍វៀតណាម; សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ; បណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរង និងតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សាពិគ្រោះ ព្រមជាមួយថ្នាក់ដឹកនាំការិយាល័យ មហាវិទ្យាល័យ និងមជ្ឈមណ្ឌលនានាចំណុះសាលាបានចូលរួមផងដែរ។
ក្នុងអង្គសន្និសីទ អ្នកតំណាងបានពិភាក្សា ចែករំលែកអំពីបណ្ដាគម្រោងការ ដើម្បីធ្វើការពិនិត្យវាយតម្លៃគុណភាពវិជ្ជាជីវៈតាមស្តង់ដារ Scotland នៅវៀតណាម; កម្មវិធីបណ្តុះបណ្តាល និងប្រឡងបញ្ជាក់ប្រភពធនធានមនុស្សផ្នែកសំណង់សម្រាប់ប្រទេសជប៉ុន និងស្នើនូវឱកាសកិច្ចសហប្រតិបត្តិការរវាងអង្គភាពនានាជាដើម។
តំណាងសាកលវិទ្យាល័យត្រាវិញ អនុបណ្ឌិត Nguyen Thanh Thoai បានចែករំលែកក្នុងអង្គសន្និសីទអំពី “គំនិតសហប្រតិបត្តិការផ្ទេរជូនបច្ចេកវិទ្យារបស់សាកលវិទ្យាល័យត្រាវិញ ជាមួយអង្គភាពសមាជិកនានាក្នុងសមាគម”។
នៅថ្ងៃដដែលនេះដែរ អនុស្សរណៈយោគយល់គ្នានៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Southern Leyte State ប្រទេសហ្វីលីពីន និងសាកលវិទ្យាល័យត្រាវិញ ត្រូវបានចុះហត្ថលេខា សំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងអង្គភាពនានាឱ្យកាន់តែរឹងមាំថែមទៀត។
សមាគមសាលាឧត្តមសិក្សាសហគមន៍វៀតណាមត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០០៦។ គិតដល់ខែកុម្ភៈ ឆ្នាំ ២០២៣ សម្ព័ន្ធសមាគមមានសមាជិកចំនួន៩០ ក្នុងនោះ សមាជិកជាសាកលវិទ្យាល័យ អនុមហាវិទ្យាល័យ និងសាលាមធ្យមសិក្សាវិជ្ជាជីវៈចំនួន៥៥; សមាជិកជាមជ្ឈមណ្ឌល វិទ្យាស្ថានចំនួន៤; សមាជិកជាសហគ្រាសចំនួន៨ សមាជិកជាបរទេសចំនួន៦ និងសមាជិកជាបុគ្គលនៅក្នុងនិងប្រទេសចំនួន១៧។
ក្នុងឱកាសនេះ អង្គសន្និសីទបានបញ្ចូលបន្ថែមនូវសមាជិកថ្មីចូលរួមសមាគម គឺអនុមហាវិទ្យាល័យដាឡាក វិទ្យាស្ថានស្រាវជ្រាវអប់រំវិជ្ជាជីវៈ និងអនុមហាវិទ្យាល័យសាយហ្គនយ៉ាឌិញ បង្កើនសមាជិកសរុបចំនួន៩៣។
រូបភាពមួយចំនួនរបស់គណៈប្រតិភូ៖
អត្ថបទដោយ៖ Minh Quang – Tran Tram
ប្រែសម្រួលដោយ៖ So Phune