សាកលវិទ្យាល័យត្រាវិញចាត់តាំងពិធីប្រឡងអូឡាំពិកគីមីវិទ្យា-TVU លើកទី៣ ឆ្នាំ២០២៤

Hội thi Olympic Hóa học  TVU lần thứ III năm 2024

(TVU) - នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ សាកលវិទ្យាល័យ​ត្រា​វិញបាន​​​ចាត់​តាំង​ពិធី​ប្រឡងអូឡាំពិក​គីមីវិទ្យា - TVU លើកទី​៣ ឆ្នាំ​២០២៤ សម្រាប់​សិស្សានុសិស្ស​ថ្នាក់ទី១១ និងទី១២ ដែលកំពុង​សិក្សានៅ​បណ្តា​វិទ្យាល័យ​នានា​ នៅ​​ក្នុងនិងក្រៅខេត្តត្រាវិញ។

ពិធី​ប្រឡង​ជាទីលានកម្សាន្ត​ដ៏មានប្រយោជន៍សម្រាប់សិស្សានុសិស្ស​វិទ្យាល័យ

សាកលវិទ្យាល័យ​ត្រា​វិញ​ចាត់​តាំង​​ពិធី​នេះ​​ដោយមាន​​​បាវចនា “នាំមកនូវឱកាស​សិក្សា​មាន​​គុណ​ភាព​សម្រាប់​សហគមន៍” ក្នុង​គោល​បំណង​បង្កើតទីលាន​សិក្សា ផ្លាស់ប្តូរបទ​ពិសោធន៍ ចំណេះដឹងវិជ្ជាជីវៈ សម្រាប់​សិស្សានុសិស្ស គ្រូឧទ្ទេស​រវាង​វិទ្យាល័យ​នានា​​ក្នុងតំបន់​ ព្រម​ទាំងសិស្សានុសិស្ស​វិទ្យាល័យ និងនិស្សិត​ គ្រូឧទ្ទេស​នៃសាកលវិទ្យាល័យត្រាវិញ លើផ្នែកគីមីវិទ្យា។ ឆ្លងតាម​កម្មវិធី​នេះ​ សិស្សានុសិស្ស​ មាន​គំនិត​យល់​ដឹង​ច្រើន​ទៅ​លើ​មុខ​ជំ​នាញ​វិជ្ជាជីវៈ​របស់​ខ្លួន​ និង​ទទួល​បាន​អនុសាសន៍​ល្អៗ​​ពី​គណៈ​កម្មការ​ មេប្រយោគ​ ដើម្បី​​តម្រែតម្រង់​ទិស​ សកម្មភាព​សិក្សា​ ឱ្យ​សម​ស្រប​ទៅ​នឹង​​ចំណង់​ចំណូល​ចិត្ត​នា​ថ្ងៃ​​អនាគត​។ ហេតុ​នេះ​ហើយ សាកលវិទ្យាល័យត្រាវិញចាត់​តាំង​ពិធី​ប្រឡង​អូឡាំពិក​គីមីវិទ្យា​–TVU លើកទី៣ ឆ្នាំ២០២៤។

មកទល់ពេលនេះ ​មាន​​វិទ្យាល័យ​ចំនួន​៣៧​ ក្នុងខេត្ត​ទាំង​៥ នៃ​​​តំ​បន់​​វាលរាបទន្លេគឺវឡុងបាន​ដាក់​ពាក្យ​ចូល​រួម​ ដូច​ជា​៖ វិទ្យាល័យ​តាម​ណុង វិទ្យាល័យឡេហ្វាយដូន វិទ្យាល័យផាន​វ៉ាំង​ទ្រី វិទ្យាល័យង្វៀនវ៉ាំងហាយ វិទ្យាល័យផានវ៉ាំង​ហ្វា វិទ្យាល័យ​វ៉ូឌិញលៀវ វិទ្យាល័យវិញស្វឹន វិទ្យាល័យដនធី​ឌីម វិទ្យាល័យឡេក្វីដូន វិទ្យាល័យភូតឹម វិទ្យាល័យហ៊ីវភុង វិទ្យាល័យត្រឹនវ៉ាំងបៃ វិទ្យាល័យយីបមិញចូវ វិទ្យាល័យត្រាអូន វិទ្យាល័យតាមង៉ៃ វិទ្យាល័យឡេវ៉ាំងតាម វិទ្យាល័យត្រឹនវ៉ាំងឡុង វិទ្យាល័យវ៉វ៉ាំងកៀត វិទ្យាល័យអន្តេវាសិកអនុវិទ្យាល័យ​និងវិទ្យាល័យ​ថ្កូវ អនុវិទ្យាល័យវិទ្យាល័យលឿង​ហ្វា A វិទ្យាល័យង្វៀន​ត្រៃ អនុវិទ្យាល័យនិងវិទ្យាល័យតឹន​ថាញ វិទ្យាល័យ​ក្រុង​សុកត្រាំង វិទ្យាល័យផុងភូ អនុវិទ្យាល័យនិងវិទ្យាល័យ​ត្រឹន​ដេ វិទ្យាល័យត្រឹន​ដាយ​ងៀ វិទ្យាល័យ​យឿង​ក្វាង​ដុង វិទ្យាល័យតឹន​ក្វើយ វិទ្យាល័យហ្វាង​យីវ។​

សរុប​ចំ​នួន​ក្រុម​​រួម​មាន​​ ៧៩ក្រុម និង​​​មាន​បេក្ខជន​ចូល​រួម​ប្រ​ឡង​ចំ​នួន​​ ៣១៦នាក់។​

កាលបរិច្ឆេទ និងអាសយដ្ឋាន​ចាត់​តាំង​ពិធី​ប្រឡង៖

នៅ​វេលា​ម៉ោង ៖ ៧:00, ថ្ងៃ​ទី ៧ ខែមេសា ឆ្នាំ២០២៤

កាលបរិច្ឆេទ៖ ម៉ោង៧ព្រឹក ថ្ងៃ​ទី​០៧​​ ខែ​មេសា ឆ្នាំ​២០២៤

អាសយដ្ឋាន៖ ទី​ស្នាក់​ការ​កណ្តាលនៃ​សាកលវិទ្យាល័យ​ត្រា​វិញ - អគារលេខ ១២៦ វិថី ​ង្វៀន ធៀង​ថាញ់ អនុសង្កាត់ទី៤ សង្កាត់ទី៥ ក្រុង​ត្រា​វិញ ខេត្ត​ត្រាវិញ

ពត៌មាន​ទាក់​ទង​អំពី​ពិធី​ប្រឡង

លោក ង្វៀន តឹន​តៃ - ព្រឹទ្ធបុរស​មហាវិទ្យាល័យ​គី​មី​អនុវត្ត​ នៃ​សាកលវិទ្យាល័យ​ត្រា​វិញ

អ៊ីមែល៖  អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ; ទូរស័ព្ទលេខ៖ 0964896974

អត្ថបទដោយ៖​ Tan Tai

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម សេចក្តី​ជូន​ដំ​ណឹង សាកលវិទ្យាល័យត្រាវិញចាត់តាំងពិធីប្រឡងអូឡាំពិកគីមីវិទ្យា-TVU លើកទី៣ ឆ្នាំ២០២៤