សម្ពោធឆ្លងវិទ្យាស្ថានជីវបច្ចេកវិទ្យាចំណុះសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 08 មីនា 2024
- ចុចដង៖ 108
ប្រភពពត៌មាន៖ https://giaoducthoidai.vn/khanh-thanh-vien-cong-nghe-sinh-hoc-thuoc-truong-dh-tra-vinh-post673714.html
GD&TĐ - ព្រឹកថ្ងៃទី០១ខែមីនា សាកលវិទ្យាល័យត្រាវិញចាត់តាំងពិធីសម្ពោធឆ្លងវិទ្យាស្ថានជីវបច្ចេកវិទ្យា ចំណុះសាកលវិទ្យាល័យត្រាវិញ។
សម្ពោធឆ្លងវិទ្យាស្ថានជីវបច្ចេកវិទ្យាចំណុះសាកលវិទ្យាល័យត្រាវិញ
វិទ្យាស្ថានជីវបច្ចេកវិទ្យានៃសាកលវិទ្យាល័យត្រាវិញរួមមានបណ្ដាសមិទ្ធិ៖ អគារវិទ្យាស្ថានជីវបច្ចេកវិទ្យា មានផ្ទៃសរុប២.៧៦៨ម២; កសិដ្ឋានសិក្សាស្រាវជ្រាវអនុវត្តបច្ចេកវិទ្យាបន្លែជីវសាស្ត្រហូបស្លឹក មានផ្ទៃដី៥០០ម២; កិសិដ្ឋានសិក្សាស្រាវជ្រាវអនុវត្តបច្ចេកវិទ្យាជីវសាស្រ្តដំណាំហូបមើម មានផ្ទៃដី៥.00ម២; កិសិដ្ឋានសិក្សាស្រាវជ្រាវបច្ចេកវិទ្យាជីវសាស្រ្តដំណាំឈើហូបផ្លែមានផ្ទៃដី១.0០0ម២; កិសិដ្ឋានសិក្សាស្រាវជ្រាវរុក្ខជាតិឱសថមានផ្ទៃប្រហែល១.000ម២; សួនបណ្ដុះជាលិការុក្ខជាតិមានផ្ទៃដីប្រហែល១.000 ម២ និងបណ្ដាសំណង់បន្ទាប់បន្សំមានផ្ទៃសរុបជាង៦.000ម២។ សរុបថវិកាវិនិយោគ១៨៨ពាន់លានដុង។
លោកសាស្រ្តាចារ្យ បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាលាប្រគល់ជូនសេចក្ដីសម្រេចតែងតាំងប្រធានវិទ្យាស្ថានជីវបច្ចេកវិទ្យា ដល់លោកសាស្រ្តចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង
វិទ្យាស្ថានជីវបច្ចេកវិទ្យាចំណុះសាកលវិទ្យាល័យត្រាវិញបានបង្កើតឡើងនៅថ្ងៃទី០១ខែសីហាឆ្នាំ២០២៣ យោងតាមសេចក្ដីសម្រេចលេខ២៣របស់ក្រុមប្រឹក្សាភិបាលសាលា។ នេះជាសំណង់មួយក្នុងចំណោមសំណង់ដែលបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញសម្រេចយល់ព្រមគម្រោងវិនិយោគក្នុងខែកញ្ញាឆ្នាំ២០២០។ ប្រភពទុនវិនិយោគបានចលនាពីថវិកាមជ្ឈិម ថវិការបស់ខេត្តនិងថវិកានៃសាកលវិទ្យាល័យត្រាវិញ។
ឧបករណ៍សម្ភារៈនៃវិទ្យាស្ថានជីវបច្ចេកវិទ្យាចំណុះសាកលវិទ្យាល័យត្រាវិញ
វិទ្យាស្ថានបានបង្កើតឡើងដើម្បីសម្រេចបានគោលដៅគឺស្ដារអស់ទំហឹង ប្រកបដោយប្រសិទ្ធិភាពនូវសក្ដានុពលធនធានធម្មជាតិប្រចាំភូមិភាគដោយឡែក នៅវាលរាបទន្លេគឺវឡុងនិងទូទាំងប្រទេសជាទូទៅ។
ជាមួយនឹងឧបករណ៍សម្ភារៈម៉ាស៊ីនទំនើបៗបានវិនិយោគ ប្រភពធនធានមនុស្សរបស់វិទ្យាស្ថានជីវបច្ចេកវិទ្យា នឹងអនុវត្តការស្រាវជ្រាវមួយចំនួនចាប់តាំងពីមូលដ្ឋានរហូតដល់ស៊ីជម្រៅទៅលើវិស័យជីវបច្ចេកវិទ្យាកសិកម្ម ស្បៀងអាហារនិងឱសថសាស្រ្ត ធ្វើម្ចាស់ការនីតិវិធី បច្ចេកវិទ្យា; សិក្សាស្រាវជ្រាវនិងអនុវត្តបច្ចេកវិទ្យាក្នុងផលិតកម្មជាក់ស្ដែង។ល។
លោកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធឆ្លង
ថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធឆ្លង លោកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍៖ វិទ្យាស្ថានជីវបច្ចេកវិទ្យាបានរំពឹងទុកថា នឹងដោះស្រាយនូវបញ្ហាបារម្ភក្នុងការបង្កើនទិន្នផលផលិតកម្ម ថែទាំសុខភាពជូនប្រជាជនក្នុងភូមិភាគនិងតំបន់វាលរាបទន្លេគឺវឡុង។ ក្ដីរំពឹងទុកនេះបានដាក់លើស្មារបស់កងជូរបុគ្គលិក កម្មាភិបាលនៃវិទ្យាស្ថាន។ ក្នុងពេលខាងមុខ សមូហភាពវិទ្យាស្ថានជីវបច្ចេកវិទ្យានឹងធ្វើកិច្ចការជាច្រើនដើម្បីចាប់ដំណើរការនិងអភិវឌ្ឍន៍។
ថ្នាក់ដឹកនាំសាលាសង្ឃឹមថាសមូហភាពវិទ្យាស្ថានចងចាំនិងគោរពនូវសគុណរបស់ថ្នាក់ដឹកនាំមុនៗ; ក្ដីរំពឹងដ៏ធំធេងរបស់ថ្នាក់ដឹកនាំ ព្រមទាំងប្រជាជនមានបំណងប្រើប្រាស់ផលិតផលនៃការស្រាវជ្រាវដើម្បីលើកកម្ពស់ទិន្នផល កែលម្អជីវភាព។ល។
ក្នុងថ្ងៃដដែល សាកលវិទ្យាល័យត្រាវិញបានចាត់តាំងសិក្ខាសាលាក្រោមប្រធានបទ “សក្ដានុពលកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍជីវបច្ចេកវិទ្យា”។ សិក្ខាសាលាបានទាក់ទាញបណ្ដាអ្នកឯកទេស អ្នកវិទ្យាសាស្រ្ត គ្រូឧទ្ទេស និស្សិតក្នុងវិស័យជីវបច្ចេកវិទ្យា។ អ្នកឯកទេស អ្នកវិទ្យាសាស្រ្តបានធ្វើបទបង្ហាញរបាយការណ៍ស្រាវជ្រាវ៖ សមិទ្ធិផលនិងតម្រែតម្រង់ទិសអភិវឌ្ឍន៍ជីវបច្ចេកវិទ្យានៅត្រាវិញ។; កោសិកាដើមនិងសក្ដានុពលអនុវត្តក្នុងការព្យាបាលជម្ងឺ (លោកបណ្ឌិត Nguyen Truong Sinh វិទ្យាស្ថានកោសិកាដើម នៃសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ); ធ្វើតេស្តលំដាប់លំដោយ Gene ជំនាន់ថ្មីលើប្រព័ន្ធ MISEQ (អនុបណ្ឌិត Pham Thi Tuong Oanh អ្នកជំនាញការអនុវត្ត - Biomedic); និន្នាការប្រើប្រាស់បច្ចេកវិទ្យា Oxford Nanopore Technologies (ONT) ក្នុងការលើកកម្ពស់ទិន្នផល និងកែលម្អពូជដំណាំ សត្វចិញ្ចឹម។ល។ វិទ្យាស្ថានជីវបច្ចេកវិទ្យានៃសាកលវិទ្យាល័យត្រាវិញ ចុះហត្ថលេខាអនុស្សរណៈជាមួយបណ្ដាដៃគូ៖ ក្រុមហ៊ុនទទួលខុសត្រូវ បច្ចេកទេសបច្ចេកវិទ្យា DKSH; ក្រុមហ៊ុនទទួលខុសត្រូវឧបករណ៍វិទ្យាសាស្រ្ត LABone; ក្រុមហ៊ុនទទួលខុសត្រូវវិទ្យាសាស្រ្ត TSL។ |
ប្រែសម្រួលដោយ៖ Son Van Dong