ពិធីប្រឡងធ្វើម្ហូបក្រោមប្រធានបទ "រួមគ្នាចូលចង្ក្រាន" ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនា

(TVU) - នាថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២៤ សហជីព​មូលដ្ឋាន​សាកលវិទ្យាល័យ​ត្រា​វិញ​បានចាត់​តាំង​ពិធី​ប្រឡង​ធ្វើម្ហូប​ក្រោម​ប្រធានបទ “រួមគ្នាចូល​ចង្ក្រាន​” ដើម្បី​អបអរសាទរ​ខួបលើកទី​១១៤ នៃទិវានារី​អន្តរជាតិ​ ថ្ងៃ​ទី​៨ ខែមិនា; ១៩៨៤ឆ្នាំ​ កុបកម្ម​ហាយ​បា​ទ្រឹង និង​​ទិវាសុភមង្គលអន្តរជាតិ។ ពិធីប្រឡង​នេះមាន​ការ​ចូលរួមពី​សមាជិក​សហជីព និយោជិត ព្រមទាំងនិស្សិតចូល​រួម​អបអរសាទរ​យ៉ាងកុះករ។

nau-an-8-3-1

ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធីប្រឡង​ លោកស្រីបណ្ឌិត​ Thach Thi Dan សាកលវិទ្យាធិការ​រងនៃ​សាកល​វិទ្យាល័យ​ត្រា​វិញ​បានផ្ញើបិយវាចា​ជូនពរដល់បងប្អូន​នារី​គ្រប់រូប ដោយគោរពតួនាទីនារី​ក្នុង៨ពាក្យ “អង់អាច តស៊ូ ស្មោះត្រង់ រ៉ាប់រង” និងលើកទឹកចិត្តនារីគ្រប់​រូប​ត្រូវ​ខិត​ខំឥត​ឈប់​ឈរ​ដើម្បី​បំពេញ​ការ​ងារ​​សម្រេចបាន​ល្អ និងអនុវត្ត​អោយ​បាន​ល្អ​តួនាទី​ជាប្រពន្ធ និងជាអ្នកម្តាយ។

ព្រឹត្តិការណ៍បាន​ប្រព្រឹត្តឡើង​មានភាពរំភើបរីករាយខ្លាំង ដោយ​មាន​បេក្ខជន​ចំនួន ១០៤នាក់ ​ចែក​ចេញ​ជា ​២៦​ក្រុម​ប្រឡង​ បាន​នាំមក​នូវ​មុខ​ម្ហូប​ដ៏​ទាក់​ទាញ ចម្រុះ ​និង​តុប​តែង​យ៉ាង​ប្រណីត។​ ក្នុង​រយៈ​ពេល៩0​ នា​ទី​ ក្រុម​ប្រឡង​បាន​​រៀប​ចំគ្រឿង​ផ្សំ ​ចម្អិន​ និង​តុប​តែងមុខ​ម្ហូប​​ និងមាន​៥​នាទី​ធ្វើបទ​បង្ហាញ។​

ពិធី​ប្រឡង​នេះ​គឺជា​សកម្មភាព​ប្រឡង​ប្រណាំង​របស់​បុគ្គលិក សមាជិកសហជីព និងនិយោជិត​នៃ​សា​កលវិទ្យាល័យ​ត្រា​វិញ។​ នេះ​គឺ​ជា​ឱកាស​មួយ​ដើម្បី​បញ្ចេញ​ភាព​ប៉ិន​ប្រ​សប់​ ភាព​រ៉ាប់រង​ និង​ការ​ច្នៃប្រ​ឌិត​របស់​ខ្លួន​។ ទន្ទឹម​នឹង​នោះ ​បង្ក​លក្ខណៈ​សម្រាប់​ការរៀន​សូត្រ​ និង​ផ្លាស់ប្តូរបទពិសោធន៍ក្នុងជីវិត និង​បង្កើន​​ស្មារតី​សាមគ្គីភាព។​

nau-an-8-3-2

nau-an-8-3-3

nau-an-8-3-4

nau-an-8-3-5

បញ្ចប់​ការប្រឡង​ រង្វាន់ទី១ ​បាន​ទៅក្រុម​សហជីព​លេខ៥; ​រង្វាន់ទី២ ​បានទៅក្រុមសហជីព​មន្ទីរពេទ្យក្រុមទី២ និងក្រុមសហជីពលេខ១២; រង្វាន់ទី៣ បាន​ទៅក្រុម​សហជីពមហាវិទ្យាល័យ​ភាសា - វប្បធម៌ - វិចិត្រ​សិល្បៈខ្មែរ​ណាម​បូ​ និង​មនុស្សសាស្ត្រ - ក្រុមទី១ និងសហជីពមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា ក្រុមទី១១។

អ្នក​គ្រូ Phan Thi Dan (ក្រុមទទួលបានរង្វាន់លេខ១) បានឲ្យដឹងថា៖ ការ​ចូលរួម​ក្នុង​ការ​ប្រឡង​ធ្វើ​ម្ហូប​ គឺ​ជាកន្លែង​លេង​ដ៏​មាន​អត្ថន័យ​សម្រាប់​ស្ត្រី ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ​ និង​ភាព​ប៉ិន​ប្រ​សប់​របស់​ខ្លួន​តាមរយៈ​មុខ​ម្ហូប​ ជា​ពិសេស​ដោយ​មាន​ការ​ចូល​រួម​ពី​​បុរស​ៗបាន​ញ៉ាំង​កម្មវិធី​កាន់​តែ​មាន​ភាពអ៊ូអរ និង​មាន​អត្ថន័យ​។ ការប្រឡង​នេះជួយ​ឱ្យស្ត្រី​ក្នុង​អង្គភាព​មាន​ឱកាស​ប្រាស្រ័យ​ទាក់​ទង​គ្នា ​ស្វែង​យល់​ ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើ​ម្ហូប​ ក​សាង​គ្រួសារ​មាន​សុភមង្គល​ ហើយ​ទន្ទឹម​នឹង​នោះដែរ​បញ្ជាក់​ពីតួនា​ទី​របស់​នារី​ក្នុង​​សម័យ​ថ្មី​។

អត្ថបទដោយ៖ Ba An

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីប្រឡងធ្វើម្ហូបក្រោមប្រធានបទ "រួមគ្នាចូលចង្ក្រាន" ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនា