ឱកាសច្រើនក្នុងការជ្រើសរើសមុខជំនាញដែលអ្នកចូលចិត្តនៅសាកលវិទ្យាល័យត្រាវិញ

សាកលវិទ្យាល័យ​ត្រា​វិញ​ជានិច្ចកាល​បន្តបេសកកម្ម​នៃ​ការ​ផ្តល់​កម្មវិធី​បណ្តុះ​បណ្តាល​ចម្រុះ​នៅ​គ្រប់​កម្រិត​ រៀន​បន្ត​ និង​ពហុជំនាញ​​ពីថ្នាក់​បរិញ្ញាបត្រ​ដល់​ក្រោយ​បរិញ្ញាបត្រ ឆ្លើយ​តប​នៃ​តម្រូវការ​នៃ​ការ​សិក្សា​ពេញ​មួយ​ជីវិត​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​​ជនជាតិភាគ​តិច​ ស្ត្រីភេទ​ និងសហគមន៍​ដែល​មាន​តម្រូវ​ការ​ពិ​សេស​ ​តភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគ្រាស​ និង​​អង្គភាព​​ជ្រើស​រើស​​បុគ្គលិក​ ​ឆ្ពោះ​ទៅ​គោល​បំណង​​ពង្រីក​​ឱកាស​​ការ​ងារ​ និង​​បណ្តុះបណ្តាល​​ប្រកប​ដោយ​​គុណភាព​​ដើម្បី​ឆ្លើយ​តប​​តម្រូវ​ការ​ជាក់​ស្ដែង​នៃ​​សង្គម​។

សាកលវិទ្យាល័យ​ត្រា​វិញ​គឺ​ជាសាកលវិទ្យាល័យ​សាធារណៈ​ដែលជម្រើស​និស្សិត​ទូទាំង​ប្រទេស​ (លេខ​កូដ​សា​លា ​DVT) សាលាជម្រើស​និស្សិត​​ចូល​រៀន​​ឆ្នាំ២០២៤​ សម្រាប់​មុខ​ជំនាញ​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៤៧​មុខ​ជំនាញ; សម្រាប់ថ្នាក់អនុបណ្ឌិតចំនួន​១៩​មុខវិជ្ជា; សម្រាប់​ថ្នាក់​បណ្ឌិត និងឯកទេសកម្រិត​១ និងឯកទេសកម្រិត​២​ចំនួន​១០​មុខ​ជំនាញ។ សិស្សានុសិស្ស​​មានឱកាស​ជាច្រើន​ដើម្បី​ជ្រើស​រើស​មុខ​ជំនាញ​ដែល​​ ចូល​ចិត្ត​នៅ​សាកលវិទ្យាល័យ​ត្រា​វិញ​ ហើយ​សិក្សា​នៅ​កម្រិត​ខ្ពស់​ជាង​នេះ។

Anh-1

វិទ្យា​ស្ថានជីវបច្ចេកវិទ្យា​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ​បាន​វិនិយោគ​កសាង​ជាង​១៨០​ពាន់​លាន​ដុង

ឆ្នាំនេះ សាកលវិទ្យាល័យ​ត្រា​វិញ​​ជ្រើសរើស​និស្សិត​លើ​ក្រុម​មុខ​ជំនាញ៖ កសិកម្ម និងវារីវប្បកម្ម; វិស្វកម្ម​បច្ចេកវិទ្យា​;​ វិទ្យាសាស្ត្រ​សុខាភិបាល;​ សេដ្ឋកិច្ច នីតិសាស្ត្រ​ ឡូជី​ស្ទិច និងគ្រប់គ្រងធុរកិច្ច; គរុកោសល្យ; ​គីមីវិទ្យា​អនុវត្ត; ទេសចរណ៍ សេវាកម្ម​ភោជនីយដ្ឋាន និងសណ្ឋាគារ;​ ជីវបច្ចេកវិទ្យា​ និង​បរិស្ថាន; ភាសា វប្បធម៌​ វិចិត្រ​សិល្បៈខ្មែរ​ណាមបូ​; គ្រប់គ្រងកីឡា,…

សម្រាប់​វិធីជម្រើស​​និស្សិត​រំពឹងទុកដូចខាងក្រោម៖

ជម្រើស​និស្សិត​ដោយ​ពិនិត្យ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ឆ្នាំ២០២៤

ជម្រើស​និស្សិត​ដោយ​​ពិនិត្យលទ្ធផលសិក្សានៅវិទ្យាល័យ (សៀវភៅ​សិក្ខាគារិក)

ជម្រើស​និស្សិត​ដោយ​ពិនិត្យ​លទ្ធផល​​ប្រឡង​​វាយ​តម្លៃ​​សមត្ថភាព​​រៀប​ចំ​​ដោយ​​សាកលវិទ្យាល័យ​​ជាតិ​​ទីក្រុង​​ហូជីមិញ។

ជម្រើស​និស្សិត​​ចូល​រៀន​ដោយ​​ផ្ទាល់​​តាម​​បទប្បញ្ញត្តិ​​នៃការ​ជម្រើស​និស្សិត​​ចេញ​​ដោយ​​ក្រសួង​​អប់រំ​ និង​​បណ្តុះបណ្តាល។

ជម្រើស​សិស្ស​នៃ​មហា​វិទ្យាល័យ​​ត្រៀមបរិញ្ញាបត្រ - សាកលវិទ្យាល័យ​​ត្រា​វិញ​ សាលា​​ត្រៀម​បរិញ្ញាបត្រ​ជាតិ។

ជម្រើស​និស្សិត​ជា​ជន​បរទេស​បាន​បញ្ចប់​​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ។

បច្ចុប្បន្ននេះ សាលា​មាន​មុខ​ជំនាញ​​ចំនួន១៩​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ រួម​ចំណែក​នាំ​អោយ​សាកលវិទ្យាល័យ​ត្រា​វិញ​ជាសាកលវិទ្យាល័យ​កំពូល​​នៅតំបន់វាល​រាប​ទន្លេ​គឺវ​ឡុង​ ដោយ​មាន​កម្មវិធី​ច្រើនបាន​ការ​ទទួលស្គាល់គុណភាពអប់រំ​អន្តរជាតិ។

Anh-2

សាលា​មាន​មុខ​ជំនាញ​​ចំនួន១៩​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​  AUN-QA, FIBAA, ABET

ក្នុង​នោះកម្មវិធីសិក្សា​ចំនួន១៩ស្រប​តាមស្តង់ដារអន្តរជាតិ និងកម្មវិធីសិក្សាចំនួន​០១​​បាន​ទទួលស្គាល់គុណភាពថ្នាក់​ជាតិរួមមាន៖ កម្មវិធី​សិក្សា​ចំនួន​០៧ ដែល​បាន​ការ​ទទួលស្គាល់ពី​ FIBAA របស់អឺរ៉ុប កម្មវិធី​សិក្សា​ចំនួន​១១ ដែល​បាន​ការ​ទទួលស្គាល់​តាម​ស្តង់ដារ​ AUN - QA នៃអាស៊ីអាគ្នេយ៍ និង​កម្មវិធីសិក្សា​ចំនួន​០១​ ដែល​ស្រប​តាមស្តង់ដារ ABET របស់សហរដ្ឋអាមេរិក កម្មវិធី​សិក្សា​មុខ​ជំនាញ​ទន្ត​វទនសាស្ត្រ​ស្រប​តាមស្តង់ដារ​​របស់ក្រសួង​អប់រំ និង​បណ្តុះបណ្តាល។​ លើស​ពីនេះ​ សាលា​កំពុង​បន្ត​ដាក់​ពាក្យ​ពិនិត្យ​វាយ​តម្លៃ​ ពី​២០ទៅដល់​២៥កម្មវិធី​សិក្សា​ឯទៀតនាពេលខាងមុខ។

កម្មវិធី​សិក្សា​ចំនួន១១​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ដែល​បាន​ទទួល​ស្គាល់គុណភាព​អប់រំ​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ AUN-QA មានដូចជា៖ កសិកម្ម វារី​វប្បកម្ម បសុពេទ្យ គិលានុបដ្ឋាក​ បច្ចេកទេ​តេស្ត​វេជ្ជសាស្រ្ត​ ឱសថសាស្ត្រ​ ភាសាខ្មែរ បច្ចេកវិទ្យាចំណី​អាហារ ​អនុបណ្ឌិត​វប្បធម៌វិទ្យា​ អប់រំ​កុមារ​តូច​ និង​ភាសា​អង់​គ្លេស​។​

លើស​ពី​នេះ ​កម្មវិធី​សិក្សា​ទទួល​ស្គាល់​គុណភាព​អប់រំ​អន្តរជាតិ ​FIBAA ចំនួន០៧​រួម​មាន៖​ គ្រប់​គ្រងពាណិជ្ជកម្ម ​សេដ្ឋកិច្ច ច្បាប់​ គណនេយ្យ និង​ហិរញ្ញវត្ថុ​ធនាគារ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម​ អនុបណ្ឌិត​គ្រប់​គ្រង​សេដ្ឋកិច្ច។ មុខ​ជំនាញ​បច្ចេកវិទ្យា​ពត៌មាន​បាន​ទទួល​​ស្គាល់​គុណភាព ABET

Anh-3

ថ្នាក់ដឹកនាំសាលា​ក្នុង​វេទិកា​ចុះហត្ថលេខា​លើអនុស្សរណៈនៃ​ការយោគយល់​គ្នា​ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យត្រាវិញ

ជាឆ្នាំទី៤បន្តបន្ទាប់ ដែលសាកលវិទ្យាល័យត្រាវិញ បានស្ថិតក្នុងចំណោមសាកលវិទ្យាល័យបៃតងកំពូលទាំង២០០ អភិវឌ្ឍប្រកបដោយនិរន្តរភាព និងមានការរួមចំណែកយ៉ាងច្រើនដល់សង្គម - UI Greenmetric World University Rankings រៀបចំណាត់ថ្នាក់។ ពីរឆ្នាំជាប់ៗគ្នា សាកលវិទ្យាល័យត្រាវិញ មានកិត្តិយសបានទទួលរង្វាន់ផ្លាស់ប្តូរឌីជីថលឆ្នើម (VietNam Digital Awards-VDA) ក្នុងផ្នែកអង្គភាពបុព្វហេតុផ្លាស់ប្តូរឌីជីថលឆ្នើម។ ច្រើនឆ្នាំបន្តបន្ទាប់ បានស្ថិតក្នុងចំណោមសាលាកំពូលទាំង១០០ មានឥទ្ធិពល និងរួមចំណែកជាវិជ្ជមានដល់សង្គម តម្លៃបណ្ដុះ​ធុរកិច្ច​ថ្មី​និងនវានុវត្តន៍ ផ្លាស់ប្តូរឌីជីថល និងបើកទូលាយកិច្ចសហប្រតិបត្តិការ ដោះដូរនិស្សិតអន្តរជាតិ នៅលើតារាងរៀបចំណាត់ថ្នាក់ WURI Ranking។ សាកលវិទ្យាល័យ​ត្រាវិញ​​ក៏​បាន​​អនុវត្ត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ផ្នែក​គុណភាព​តាម​ស្ដង់ដារ ISO 9001-2000​ ចាប់​ពី​ឆ្នាំ​២០០៦ ISO 9001-2008, ISO 9001-2015

​បន្តជាប់​​ចំណាត់​ថ្នាក់ទី​៤៣/១០០របស់​ WURI Ranking​ ឆ្នាំ២០២៣ ដែល​ជា​សាកលវិទ្យាល័យ​មានឥទ្ធិពល​និង​ការ​ចូលរួម​យ៉ាង​សកម្ម​​ចំពោះ​សង្គម (កើន​ឡើង​១៩​ថ្នាក់​ធៀប​នឹង​ឆ្នាំ​២០២២)​ និង​​ជាប់​ចំណាត់​ថ្នាក់​ទី ១១​/៥០​​អំពី​តម្លៃ​នៃ​​ការ​បណ្ដុះ​ធុរកិច្ចថ្មី​​និងនវានុវត្តន៍(Entrepreneurial Spirit)។ ជាប់​ចំណាត់​ថ្នាក់​ទី ៣៤/៥០​អំពី​​កិច្ច​សហប្រតិបត្តិការ​និង​ដោះ​ដូរ​និស្សិត​អន្តរជាតិ ក៏​ដូចជា​ឱកាស​នៃ​ការ​ដោះដូរ​និស្សិត​ក្នុង​ការ​សិក្សា​ជា​មួយ​បណ្ដា​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​នៅ​ក្រៅ​ប្រទេស​។ ជាប់​ចំណាត់​ថ្នាក់​ទី ១៨/៥០អំពីការ​តភ្ជាប់​ឌីជីថល​ និងជាប់​ចំណាត់​ថ្នាក់​ទី ២៩/៥០ពី​ការ​គ្រប់​គ្រង​នៃ​ការ​បម្រែ​បម្រួល និង​អភិវឌ្ឍន៍​ស្ថេរភាព។ ជាប់​ចំណាត់​ថ្នាក់​ទី ៤៥/៥០អំពី​ការ​អនុវត្ត​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា។ ​​​ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​សាកលវិទ្យាល័យ​ឋិត​ក្នុង​ក្រុម​២០០​សាកលវិទ្យាល័យ​​បៃតង​​​ និង​ស្និទ្ធ​ស្នាល​ - UI GreenMetric Ranking

សូម​ទាក់ទង​ជា​មួយ​យើង​ខ្ញុំ​ដើម្បី​បាន​ការ​ប្រឹក្សា​ពត៌មាន​ជម្រើស​និស្សិត​ដូច​ខាង​ក្រោម៖
ការិយាល័យ​ជម្រើស​និស្សិត​សាកលវិទ្យាល័យ​ត្រា​វិញ
ទូរសព្ទ​លេខ៖ 0911.202.707 (Zalo)
Fanpage: www.facebook.com/TraVinhUniversity.TVU
សូម​មើល​ពត៌មាន​កាន់​គេហទំព័រ៖​ https://www.tvu.edu.vn/huong-nghiep-tuyen-sinh/ 

អត្ថបទ​ដោយ៖ Huynh Hanh

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឱកាសច្រើនក្នុងការជ្រើសរើសមុខជំនាញដែលអ្នកចូលចិត្តនៅសាកលវិទ្យាល័យត្រាវិញ