ទស្សនកិច្ចសិក្សានៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្បែកជើងមីផុង
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 25 មីនា 2024
- ចុចដង៖ 156
(TVU)- ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សាកលវិទ្យាល័យត្រាវិញបានសហការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្បែកជើងមីផុងចាត់តាំងទស្សនកិច្ចសិក្សានៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្បែកជើងមីផុង នៅភូមិតឹនដាយ ឃុំហ៊ីវទឺ ស្រុកទីវកឹន ខេត្តត្រាវិញ។
គណៈប្រតិភូបានដឹកនាំដោយលោកសាស្រ្តាចារ្យរង បណ្ដិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ និងគ្រូឧទ្ទេសច១២រូបនិងនិស្សិតចំនួន៣០រូប ដែលសិក្សាមុខជំនាញសេដ្ឋកិច្ច ច្បាប់ វិស្វកម្មនិងបច្ចេកវិទ្យា និងភាសាអង់គ្លេស។
កម្មវិធីទស្សនកិច្ចសិក្សា និស្សិតបានជួបនិងសំណេះសំណាលពត៌មាន និងតម្រែតម្រង់ទិសវិជ្ជាជីវៈនៅការិយាល័យក្រុមហ៊ុននិងទៅទស្សនាទម្រង់ផលិតនៃរោងច័ក្រ។
លោកសាស្រ្តាចារ្យរង បណ្ដិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានបង្កលក្ខណៈដល់និស្សិតមានដំណើរទស្សនកិច្ចសិក្សាប្រកបដោយអត្ថប្រយោជន៍នៅរោងច័ក្រ។ លោកសាកលវិទ្យាធិការរងមានប្រសាសន៍៖ នេះជាសកម្មភាពតភ្ជាប់សាលា និស្សិតនិងសហគ្រាសដើម្បីលើកកម្ពស់ការផ្សាភ្ជាប់បណ្ដុះបណ្ដាលជាមួយនឹងតម្រូវការសង្គម។ តាមរយៈនោះ បង្កើតទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងរវាងសាលា និងសហគ្រាស ផ្ដល់ឱកាសឲ្យសហគ្រាសឧទ្ទេសនាម ផ្សព្វផ្សាយពាណិជ្ជសញ្ញាឆ្លងតាមកម្មវិធីនេះ។
លោក Pham Trong Hien អគ្កនាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្បែកជើងមីផុងបានឲ្យដឹងថា៖ ឆ្លងតាមដំណើរទស្សនកិច្ចសិក្សានៅរោងច័ក្រ យើងខ្ញុំរំពឹងទុក នឹងបើកនូវឱកាសទស្សនកិច្ចសិក្សាជាក់ស្ដែងអំពីបរិស្ថានការងារ កៀតជិតនូវទម្រង់ផលិតកម្មជាក់ស្ដែង វប្បធម៌សហគ្រាសនៅក្រុមហ៊ុន និងជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញមកធ្វើទស្សនកិច្ចសិក្សានិងស្វែងរកឱកាសការងារ។
លោក Nguyen Truong Hai នាយកបច្ចេកវិទ្យានិងបុគ្គលិកក្រុមហ៊ុន បានឧទ្ទេសនាមដំណើរកកើត ទំហំ ប្រព័ន្ធសម្ភារៈរបស់សហព័ន្ធ TBS Group ជាទូទៅនិងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្បែកជើងមីផុងនិយាយដោយឡែក។ លោកក៏បានឲ្យដឹងបន្ថែមពីបទដ្ឋានជ្រើសរើសបុគ្កលិក របបសម្រាប់បុគ្កលិក និស្សិតមកធ្វើកម្មសិក្សា ចែករំលែកបទពិសោធន៍ធ្វើការ បំណិននិងរបៀបដោះស្រាយការងារដែលនិស្សិតមុនពេលបញ្ចប់ការសិក្សាត្រូវតែត្រៀមបម្រុង។
និស្សិត Nguyen Y My ថ្នាក់បរិញ្ញាគ្រប់គ្រងសេវាកម្ម Logistics អោយដឹងថា៖ ថ្នាក់ដឹកនាំក្រុមហ៊ុននិងបងៗទទួលគណៈប្រតិភូយ៉ាងរាក់ទាក់ ឧទ្ទេសនាមនិងដោះស្រាយរាល់ចម្ងល់ដល់ប្អូនយ៉ាងហ្មត់ចត់។ ជាពិសេសគឺការចែករំលែកដោយសុទ្ធចិត្តរបស់បងៗអាចជួយពួកប្អូនៗអាចឲ្យតម្លៃលើសមត្ថភាពរបស់ខ្លួនបាននិងកែលម្អលទ្ធភាពរបស់ខ្លួន។
និស្សិត Doan Pham Nhat Duy ថ្នាក់បរិញ្ញាភាសាអង់គ្លេសបានចែករំលែក៖ ប្អូនរំភើបនិងចូលចិត្តយ៉ាងក្រៃលែងដោយលើកដំបូងបង្អស់បានឃើញផ្ទាល់ភ្នែកនូវទម្រង់ផលិតស្បែកជើង ហើយដំណើរទស្សនកិច្ចនេះជំនួយបន្ថែមឲ្យប្អូនពីទិសដៅការងារដែលខ្លួនប៉ងប្រាថ្នានៅពេលបញ្ចប់ការសិក្សា។
និស្សិត Doan Phu Quy ថ្នាក់បរិញ្ញាបច្ចេកទេសអគ្គិសនីបានអោយដឹងថា៖ នេះជាដំណើរទស្សនកិច្ចសិក្សាដ៏អស្ចារ្យ ផ្ដល់ឲ្យប្អូននូវគ្រប់ជ្រុងជ្រោយពិតប្រាកដក្នុងបរិស្ថានការងារនៅក្នុងក្រុមហ៊ុន បន្ទាប់ពីនោះអាចយល់បានពីអាជីពការងារដែលខ្លួនឆ្ពោះទៅរក ដើម្បីរៀបចំផែនការសិក្សា ទិសដៅតស៊ូសម្រាប់រាល់ដំណាក់កាលនិងចាប់យកអាជីពដែលខ្លួនប៉ងប្រាថ្នា។
រូបភាពគណៈប្រតិភូធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្បែកជើងមីផុងនៅភូមិតឹនដាយ ឃុំហ៊ីវទឺ ស្រុកទីវកឹន ខេត្តត្រាវិញ
អត្ថបទដោយ៖ Hanh Nguyen
ប្រែសម្រួលដោយ៖ Son Van Dong