បូកសរុបកម្មវិធីទស្សនកិច្ចសិក្សារបស់សិក្ខាកាមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងការអប់រំនៅសាកលវិទ្យាល័យសាធារណៈ Southern Leyte Public University ប្រទេសហ្វីលីពីន

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមសិក្ខាកាមថ្នាក់បរិញ្ញាបត្រជាន់ខ្ពសផ្នែកគ្រប់គ្រងការអប់រំពីសាកលវិទ្យាល័យត្រាវិញបានបញ្ចប់កម្មវិធីទស្សនកិច្ចសិក្សា ផ្លាស់ប្ដូរ​វប្បធម៌ និងការសិក្សាអប់រំ​នៅសាកលវិទ្យាល័យសាធារណៈ Southern Leyte State (SLSU) ប្រទេសហ្វីលីពីន។

លោកបណ្ឌិត Jude A. Duarte សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសាធារណៈSouthern Leyte លោកបណ្ឌិត Constantino Medilo Jr. សាកលវិទ្យាធិការរង ព្រម​ទាំងតំណាងថ្នាក់ដឹកនាំបណ្ដាអង្គភាពបានចូលរួមកម្មវិធី​ផង​ដែរ។

5-1

គណៈប្រតិភូទទួលលិខិតបញ្ជាក់បញ្ចប់​ទស្សនកិច្ចសិក្សា​ផ្លាស់​ប្ដូរការ​សិក្សាអប់រំនៅសាកលវិទ្យាល័យសាធារណៈ Southern Leyte State University (SLSU) ប្រទេសហ្វីលីពីន

ក្នុងឱកាសនេះ លោកបណ្ឌិត Jude A. Duarte សាកលវិទ្យាធិការ បានសម្តែងនូវសេចក្តីរីករាយចំពោះភាពជោគជ័យនៃកម្មវិធី និងបានកោតសរសើរចំពោះស្មារតីសិក្សា និងការចូលរួមយ៉ាងសកម្ម​របស់សិក្ខាកាមទាំងអស់។ លោកបណ្ឌិត Jude A. Duarte បានសង្កត់ធ្ងន់ថា កម្មវិធីផ្លាស់ប្តូរគ្រូបង្រៀន និស្សិត និងដោះដូរវប្បធម៌រវាង SLSU និង TVU រួមចំណែកក្នុងការលើកកម្ពស់​សមាហរណកម្មអន្តរជាតិ​រវាងសាលាទាំងពីរនិយាយ​ដោយឡែក​ និងរវាងប្រទេសទាំងពីរនិយាយរួម។

ក្រៅពីសកម្មភាពទស្សនា និងសិក្សានៅបណ្ដាសាលាមត្តេយ្យ និងសាលាវិទ្យាល័យ នៅ Sogod និង​ខេត្ត Southern Leyte ដូចជា Sogod Central School (កម្រិតបឋមសិក្សា) Sogod National High School (កម្រិតអនុវិទ្យាល័យ​និង​វិទ្យាល័យ) និងសាលា Diverse Minds Montessori (កម្រិតមត្តេយ្យសិក្សា) ដើម្បីអង្កេត​ និងសិក្សាអំពីការគ្រប់គ្រងសាលា គណៈប្រតិភូបានចូលរួមអង្គសិក្ខាសាលាថ្នាក់ខេត្ត និងវេទិកាអប់រំថ្នាក់សាលាបើកទូលាយដែលរៀបចំដោយសាកលវិទ្យាល័យសាធារណៈ Southern Leyte (SLSU) ប្រទេសហ្វីលីពីន។ នៅក្នុងព្រឹត្តិការណ៍ទាំងនេះ សមាជិកចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពព្រឹត្តិការណ៍ ធ្វើបទបង្ហាញពី​ប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រ និងចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការស្រាវជ្រាវ។​

5-2

គណៈប្រតិភូចូលរួមអង្គសិក្ខាសាលា RAL Colloquium and Sharing of Best Research Practices

ជាក់​ស្ដែង​នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូបានចូលរួមអង្គសិក្ខាសាលា "ARAL Colloquium and Sharing of Best Research Practices" ក្រោម​ប្រធានបទ "Bridgeging Research, Innovation, and Action: Pathways for a Future-Proof Quality Education"។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមបានសិក្សាបទពិសោធន៍ជាច្រើនក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការដោះដូរ និងភ្ជាប់ចំណេះដឹងជាមួយមិត្តភក្តិអន្តរជាតិ។

5-3

គណៈប្រតិភូចូលរួមវេទិកាអប់រំនៅសាកលវិទ្យាល័យសាធារណៈ Southern Leyte Public University (SLSU) ប្រទេសហ្វីលីពីន

វេទិកាអប់រំដែលមានប្រធានបទ “Cutting-edged Approaches in Navigating the Demands of Education 5.0: Pathways for a Future-Proof, Resilient and Agile Educational Leadership and Management” បានប្រព្រឹត្តិឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅឯតំបន់ Tomas Oppus ក្នុង SLSU ។ ក្នុងវេទិកានេះ គណៈប្រតិភូបានស្តាប់វាគ្មិនបង្ហាញពីវិធីសាស្រ្តធ្វើបច្ចុប្បន្នភាពបំពេញតម្រូវការនៃការអប់រំ ៥.0 ដែលបត់បែន និងតម្រង់ទិសអនាគត។

5-4

លោកបណ្ឌិត Nguyen Huy Thong អនុប្រធាន​វិទ្យាស្ថានអប់រំអន្តរជាតិបានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យសាធារណៈ Southern Leyte Public University ដែលបានបង្កលក្ខខណ្ឌ គាំទ្រ និងសម្របសម្រួលរៀបចំកម្មវិធីផ្លាស់ប្ដូរ​ការ​សិក្សាអប់រំ និងវប្បធម៌ប្រកបដោយជោគជ័យ។

បញ្ចប់កម្មវិធី គណៈប្រតិភូទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងវិស័យវប្បធម៌ ការអប់រំ ការគ្រប់គ្រងវិស័យ​អប់រំ ក៏ដូចជាវិធីសាស្រ្តស្រាវជ្រាវបែបវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសាធារណៈ Southern Leyte State (SLSU) សាលាវិទ្យាល័យដទៃទៀតនៅក្នុងខេត្ត Southern Leyte និងគ្រឹស្ថាន ស្ថាប័នមួយចំនួនផ្សេងទៀត។

រូបភាពសកម្មភាព និងទស្សនកិច្ច​សិក្សា​ខ្លះៗ​របស់សិក្ខាកាមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងការអប់រំនៅ Southern Leyte ប្រទេសហ្វីលីពីន

5-5

5-6

5-7

5-8

5-9

5-10

5-11

5-12

5-13

5-14

5-15

5-16

5-17

អត្ថបទដោយ៖ Phuong Thuy

ប្រែសម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បូកសរុបកម្មវិធីទស្សនកិច្ចសិក្សារបស់សិក្ខាកាមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងការអប់រំនៅសាកលវិទ្យាល័យសាធារណៈ Southern Leyte Public University ប្រទេសហ្វីលីពីន