គណៈប្រតិភូសាកលវិទ្យាល័យ Central Philippine University ចូលរួមក្នុងការផ្លាស់ប្តូរគ្រូបង្រៀន និងកម្មវិធីបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 04 មេសា 2024
- ចុចដង៖ 128
TVU- ទទួលពីការអញ្ជើញរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូនៃសាកលវិទ្យាល័យ Central Philippine (CPU) នឹងមកទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ (TVU) ស្ដីអំពីកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀន និងចុះកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ។
សាកលវិទ្យាល័យ Central Philippines (CPU)
ក្នុងដំណើរទស្សនកិច្ចទៅកាន់ TVU លើកនេះ លោកបណ្ឌិត Ernest Howard Dagohoy សាកលវិទ្យាធិការ CPU ជាប្រធានគណៈប្រតិភូ អមដោយថ្នាក់ដឹកនាំ CPU និងថ្នាក់ដឹកនាំអង្គភាពនានាចំណុះសាលា រួមមានលោកបណ្ឌិត Irving Domingo Rio - សាកលវិទ្យាធិការរងទទួលបន្ទុកផ្នែកបណ្ដុះបណ្ដាល។ លោកបណ្ឌិត Evelyn Grace Ayson នាយកស្តីទីនៃមជ្ឈមណ្ឌលស្រាវជ្រាវ អ្នកគ្រូ Janet Jaco - នាយកសាលាបឋមសិក្សា CPU អ្នកគ្រូ Remedios Alog គ្រូបង្រៀនសាលាបឋមសិក្សា CPU អ្នកគ្រូ Charlett Dianala នាយកសាលាអនុវិទ្យាល័យ CPU អ្នកគ្រូ Lilian Rose Jabao Asesor គ្រូបង្រៀនសាលាអនុវិទ្យាល័យ CPU អ្នកគ្រូ Benjie Ne Gallinero - នាយកសាលាវិទ្យាល័យ CPU និងអ្នកគ្រូ Ella Galve គ្រូបង្រៀនសាលាវិទ្យាល័យ CPU ។
ក្នុងឱកាសនេះ ភាគីទាំងពីរនឹងដោះដូរ និងស្វែងយល់អំពីប្រព័ន្ធអប់រំរបស់វៀតណាម ចាប់ពីកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ ក្រៅពីទស្សនានៅសាលា និងថ្នាក់រៀន គណៈប្រតិភូនឹងចូលរួមដោយផ្ទាល់ក្នុងសកម្មភាពបង្រៀនក្នុងម៉ោងរៀនក្រៅកម្មវិធីសិក្សានៅសាលាអនុវត្តគរុកោសល្យ នៃសាកលវិទ្យាល័យត្រាវិញ។
លើសពីនេះ TVU និង CPU នៅទាំងសហការអនុវត្តគម្រោងស្រាវជ្រាវមួយចំនួនទាក់ទងនឹងវិស័យអប់រំ និងជីវបច្ចេកវិទ្យា។ កិច្ចសហការនេះត្រូវបានរំពឹងថានឹងលើកកម្ពស់ការយល់ដឹងរបស់សាលាទាំងពីរអំពីការអភិវឌ្ឍកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងការស្រាវជ្រាវកសិកម្មប្រកបដោយភាពច្នៃប្រឌិត។ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ CPU នៅសាកលវិទ្យាល័យត្រាវិញបានបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងស្រាវជ្រាវវិទ្យាសាស្ត្រ រឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយនិរន្តរភាពរវាងសាលាទាំងពីរ។
សាកលវិទ្យាល័យ Central Philippine University បានបង្កើតឡើងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ១៩៥៣ ដែលមានប្រភពពីសាលាឧត្តមសិក្សា Central Philippine College ។ បើគិតមកដល់ឆ្នាំ២០១៨ CPU គឺជាសាកលវិទ្យាល័យតែមួយគត់នៅទីក្រុង Iloilo ដែលត្រូវបានអនុវត្តយន្តការស្វ័យភាព។ CPU ក៏ទទួលបានលិខិតបញ្ជាក់ទទួលស្គាល់ស្របតាមស្តង់ដារ ISO 9001:2015 បច្ចុប្បន្នត្រូវបានការវាយតម្លៃថាសាលាដែលល្អបំផុតនៅភាគខាងលិច Visayas ហើយជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង២0 នៅក្នុងប្រទេស។
អត្ថបទដោយ៖ Phuong Thuy
ប្រែសម្រួលដោយ៖ Van Thon