បោះជំរំយុវជនឆ្នាំ២០២៤៖ “ជីវិតគាប់ប្រសើររបស់និស្សិត”

(TVU) - ថ្ងៃ​ទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០២៤ សម្ព័ន្ធ​យុវជន - សមាគម​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញចាត់​តាំង​​បោះ​ជំរំយុវជន​ឆ្នាំ​២០២៤ជា​មួយ​ប្រធាន​បទ៖ ជីវិត​គាប់​ប្រសើរ​របស់និស្សិត អប​អរ​សាទរ​អនុស្សាវរីយ៍​៩៣​ឆ្នាំ​នៃ​ទិវា​បង្កើត​សម្ព័ន្ធ​យុវជន​កុម្មុយ​និស្ត​ហូជីមិញ(ថ្ងៃទី២៦​ខែ​មីនា​ឆ្នាំ​១៩៣១ - ថ្ងៃទី២៦​ខែ​មីនា​ឆ្នាំ​២០២៤) អបអរ​សាទរ​មហាសន្និបាត​តំណាង​សម្ព័ន្ធ​យុវជន​កុម្មុយ​និស្ត​ហូជីមិញនៃ​សាកលវិទ្យាល័យ​ត្រាវិញ​លើក​ទី១០ អាណត្តិកាល ២០២៤ -​​  ២០២៧។

2-1

កម្មវិធី​បោះ​ជំរំ​យុវជន​ឆ្នាំ​២០២៤​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ ២៣​ និង​​២៤​ខែ​មីនា ដោយ​មាន​​ស្ដង់ជំរំតូចៗ​ចំនួន​ជាង​១០០​និងការ​ចូល​រួម​របស់​​អ្នក​បោះ​ជំរំ​ចំនួន​ជាង​៥០០០​​រូប ដែល​ជា​សមាជិក​សម្ព័ន្ធ​យុវជន គ្រូឧទ្ទេស និស្សិត និស្សិតមក​ពី​កម្ពុជា​និង​ឡាវ អ្នក​ស្ម័គ្រ​ចិត្តបរទេស​និង​អតីតនិស្សិត​។ ក្នុង​ឱកាស​នេះ សម្ព័ន្ធ​យុវជន​សាកលវិទ្យាល័យ​ត្រាវិញចាត់​តាំង​ពិធីបញ្ចូល​យុវជន​ឆ្នើម​ចំនួន​១៩៧​រូប​ឲ្យ​ចូល​ក្នុង​អង្គការ​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ។

2-2

លោក​សាស្រ្តាចារ្យ​រង បណ្ឌិត Nguyen Minh Hoa អនុលេខា​គណៈកម្មាធិការ​បក្ស សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​ប្រសាសន៍​ជា​មួយ​សមាជិក​សម្ព័ន្ធ​យុវជននិង​យុវជន​មុន​ពេល​បើក​ការ​បោះជំរំ

2-3

លោក​សាស្រ្តាចារ្យ​រង បណ្ឌិត Nguyen Minh Hoa អនុលេខា​គណៈកម្មាធិការ​បក្ស សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​សុន្ទរកថា​បើក​ការ​បោះជំរំ

លោក​សាស្រ្តាចារ្យ​រង បណ្ឌិត Nguyen Minh Hoa អនុលេខា​គណៈកម្មាធិការ​បក្ស សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញប្រសិទ្ធពរ​ការ​បោះ​ជំរំ​យុវជន​ឆ្នាំ​២០២៤​ក្រោម​ប្រធានបទ៖ ជីវិត​គាប់​ប្រសើរ​របស់​និស្សិត​គឺ​ជា​ព្រឹត្តិការណ៍​គួរ​រង់​ចាំ ទាក់​ទាញ​ការ​ចូល​រួម​យ៉ាង​កុះ​ករ​ពី​សំណាក់​សមាជិក​សម្ព័ន្ធ​យុវជន យុវជន គ្រូឧទ្ទេស និស្សិត និស្សិត​កម្ពុជា​និង​ឡាវ អ្នក​ស្ម័គ្រ​ចិត្តបរទេស​និង​អតីតនិស្សិត​ បង្កើន​ចំណង​សាមគ្គីភាព បំប៉ន​បំណិន​របៀប​ចាត់​តាំង វិធីសាស្រ្ត​សកម្មភាព​សម្ព័ន្ធ​យុវជន សមាគម​និង​ចលនាយុវជន បង្កើត​ទីឋាន​សប្បាយ​រីករាយ សុវត្ថិភាព ផ្សព្វផ្សាយ​នូវ​សារ​ដ៏ល្អ​ប្រសើរ យុវវ័យសាកលវិទ្យាល័យ​ត្រាវិញសកម្ម ច្នៃប្រឌិត សាមគ្គីភាព លត់​ដំសីលធម៌ ប្រាជ្ញា ឈាន​មុខ

2-4

លោកសាស្រ្តាចារ្យរង​ បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ ប្រទាន​ជូន​នូវ​គ្រឿងឥស្សរិយយស​សម្ព័ន្ធ​យុវជន​ដល់​សមាជិក​សម្ព័ន្ធ​យុវជន​ទើប​បាន​បញ្ចូល​ជា​សមាជិក

2-5

បង​ស្រី Le Phuong Thao សមាជិក​អចិន្ត្រៃយ៍នៃ​សម្ព័ន្ធ​យុវជន​ខេត្ត លេខាសម្ព័ន្ធយុវជន​សាលា ប្រធាន​សមាគម​និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​ថ្លែង​ការ​ក្នុង​ពិធី​បញ្ចូល​សមាជិក​សម្ព័ន្ធ​យុវជន​ថ្មី​ឆ្នាំ​សិក្សា ២០២៣ - ២០២៤

2-6

សមាជិក​សម្ព័ន្ធ​យុវជន​ថ្មី​ថត​រូប​អនុស្សាវរីយ៍ជា​មួយ​លោកសាស្រ្តាចារ្យ​រង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការ​រង​ និងបង​ស្រី Le Phuong Thao សមាជិក​អចិន្ត្រៃយ៍នៃ​សម្ព័ន្ធ​យុវជន​ខេត្ត លេខាសម្ព័ន្ធយុវជន​សាលា ប្រធាន​សមាគម​និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ

ប្អូន Huynh Quoc Khanh ប្រធាន​ស្ដង់ជំរំតូចមហាវិទ្យាល័យ​​សេដ្ឋកិច្ច និងនីតិសាស្ត្រ​បាន​ចែក​រំលែក៖ នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ពួក​ប្អូន​រួម​គ្នា​សិក្សា ដើម្បីចម្រើនវ័យវឌ្ឍនា​ និង​មាន​អនុស្សាវរីយ៍ជា​មួយ​គ្នាពេល​នៅ​ជា​និស្សិត។ ការ​បោះ​ជំរំ​យុវជន​មិន​ត្រឹម​តែ​ជា​សកម្មភាព​កម្សាន្តប៉ុណ្ណោះ​ទេ វា​នៅ​ជា​សកម្មភាព​មាន​លក្ខណៈ​អប់រំ​សមាជិក​សម្ពន្ធ​យុវជន យុវជន បង្កើត​នូវ​ទីឋាន​ពោរ​ពេញ​ដោយ​ការ​ច្នៃ​ប្រឌិត ទំនាក់ទំនង​គ្នា​និង​អភិវឌ្ឍបំណិន​ផ្សេងៗ។

2-7

2-8

ក្នុង​ពិធី​បើក​ការ​បោះជំរំ  មូលនិធិ OPPO Me Kong ភាគខាង​ជើងបាន​រួម​ដំណើរ​និង​ជូន​ជា​អាហារូបករណ៍​ចំនួន​១០​ចំណែក​ដល់​និស្សិត​ដែល​មាន​ជីវភាព​លំបាក រៀន​សូត្រ​ពូកែ មាន​ស្នា​ដៃ​ជា​ច្រើន​ក្នុង​សកម្មភាព​សម្ព័ន្ធ​យុវជន​និង​ចលនា​សិស្ស និស្សិត។

2-9

មូលនិធិ OPPO Me Kong ភាគខាង​ជើងជូន​អាហារូបករណ៍​ដល់​និស្សិត​ក្នុង​ពិធី​បើក​ការ​បោះ​ជំរំ

ការ​បោះ​ជំរំ​ឆ្នាំ​នេះ​ជា​ឱកាស​បូក​បញ្ចូល​សកម្មភាព​ប្រជុំជីវភាព​នយោបាយទូលំទូលាយ​ចំពោះ​សមាជិក​សម្ព័ន្ធ​យុវជន យុវជន​សាកលវិទ្យាល័យ​ត្រាវិញ កសាង​អង្គការ​សម្ព័ន្ធ​យុវជន - សមាគម - ក្រុម មួយ​ថ្ងៃ​កាន់​តែ​មាំ​ពូកែ រួម​ចំណែកក្នុង​ការ​​ឆ្លើយ​តប​តម្រូវ​ការ​និង​ផល​ប្រយោជន៍​ដ៏​សម​ស្រប​របស់​យុវវ័យ​សាលា។ ទន្ទឹម​នឹង​នោះ អប់រំ​យុវវ័យ​សាកលវិទ្យាល័យ​ត្រាវិញ​អំពី​ប្រពៃណីបដិវត្តន៍ ការ​​ស្រឡាញ់​ជាតិមាតុភូមិរបស់​សមាជិកសម្ព័ន្ធ​យុវជន។

រូប​ភាព​មួយ​ចំនួន​នៅ​ក្នុងការ​បោះ​ជំរំ​យុវជន​ឆ្នាំ​២០២៤ 

2-10

2-11

2-12

2-13

2-14

2-15

2-16

2-17

2-18

 អត្ថបទដោយ៖ Hanh Nguyen

 ប្រែសម្រួល​ដោយ៖ Son Van Dong

រូបភាពមួយចំនួននៃសកម្មភាពបោះជំរំយុវជនឆ្នាំ២០២៤ ត្រូវបានក្លឹបSMS និងក្លឹបសារពត៌មានបង្ហោះឡើងលើ Fanpage នៃ សាកលវិទ្យាល័យត្រាវិញ

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បោះជំរំយុវជនឆ្នាំ២០២៤៖ “ជីវិតគាប់ប្រសើររបស់និស្សិត”