សាកលវិទ្យាល័យត្រាវិញ ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 19 មេសា 2024
- ចុចដង៖ 340
(TVU) - នៅថ្ងៃទី ១១ ខែមេសា សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ដល់បុគ្គលិក គ្រូឧទ្ទេស និយោជិតជាជនជាតិខ្មែរកំពុងធ្វើការ និងនិស្សិតឡាវ កម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ។
អញ្ជើញចូលរួមក្នុងពិធីជួបជុំនេះ មានថ្នាក់ដឹកនាំគណៈកម្មាធិការបក្ខភាគសាលា ក្រុមប្រឹក្សាភិបាលសាលា ក្រុមប្រឹក្សាពិគ្រោះ គណៈគ្រប់គ្រងសាលា និងតំណាងថ្នាក់ដឹកនាំអង្គភាពនានាក្រោមចំណុះសាលា។
ថ្លែងសុន្ទរកថាក្នុងពិធីជួបជុំនេះ លោកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការបក្ស សាកលវិទ្យាធិការ បានកត់សម្គាល់ និងស្ងើចសរសើរចំពោះការរួមចំណែកជាវិជ្ជាមានរបស់បុគ្គលិក គ្រូឧទ្ទេស និយោជិត និស្សិតជាជនជាតិខ្មែរ ដែលបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍សាកលវិទ្យាល័យត្រាវិញក្នុងរយៈពេលកន្លង។
សាកលវិទ្យាធិការមានប្រសាសន៍ បច្ចុប្បន្នសាកលវិទ្យាល័យត្រាវិញ បានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាខ្មែរនៃទូទាំងប្រទេស សកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រលើវិស័យភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ ត្រូវបានចាត់ទុកជាចំណុចលេចធ្លោរបស់សាកលវិទ្យាល័យត្រាវិញ។ សម្រេចបាននូវលទ្ធផលទាំងនេះ គឺដោយសារការរួមចំណែកយ៉ាងសកម្មរបស់សមូហភាពបុគ្គលិក គ្រូឧទ្ទេស និយោជិតដែលជាជនជាតិខ្មែរផងដែរ។
ក្នុងបរិយាកាសដ៏សប្បាយរីករាយ អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa បានប្រសិទ្ធពរដល់សមូហភាពបុគ្គលិក គ្រូឧទ្ទេស និយោជិត សិស្ស និស្សិត និងនិស្សិតឡាវ និស្សិតកម្ពុជា ដែលកំពុងសិក្សានិងធ្វើការនៅនៅសាលា មួយអន្លើដោយក្រុមគ្រួសារទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយសុខសាន្ត សប្បាយរីករាយ និងសុភមង្គល។
ក្នុងឱកាសនេះ បណ្ឌិតថ្មីជាជនជាតិខ្មែរទើបបញ្ចប់កម្មវិធីសិក្សាទាំងក្នុង និងក្រៅប្រទេស ដូចជា ប្រទេសអូស្ត្រាលី កម្ពុជា និងវៀតណាម បានត្រឡប់មកបំពេញការងារនៅសាកលវិទ្យាល័យវិញ និងបានចែករំលែកពីបទពិសោធន៍ក្នុងការសិក្សា ស្រាវជ្រាវ ក៏ដូចជាថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសាលា អង្គភាពនានា ដែលបានបង្កលក្ខណៈ គោលនយោបាយ និងរួមដំណើរ ដើម្បីសាមីខ្លួនទាំងឡាយសម្រេចនូវភារកិច្ចសិក្សាបង្កើនចំណេះវិជ្ជា។
លោកបណ្ឌិត Thach Kong Saoan បានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកអន្តរកម្មមនុស្សយន្ត និងប្រព័ន្ធព័ត៌មាន នៅសាកលវិទ្យាល័យមែលប៊ន ប្រទេសអូស្ត្រាលី
លោកបណ្ឌិត Son Cao Thang បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវប្បធម៌វិទ្យា នៅសាកលវិទ្យាល័យត្រាវិញ
លោកបណ្ឌិត Huynh Sang បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា
លោកបណ្ឌិត Tang Van Thon បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកអក្សរសិល្ប៍នៅរាជបណ្ឌិត្យសភាកម្ពុជា
ក្នុងពិធីជួបជុំនេះ និស្សិតឡាវ និងកម្ពុជា បានថ្លែងអំណរគុណចំពោះសាលា ដែលបានជំនួយ និងបង្កលក្ខណៈល្អបំផុតក្នុងអំឡុងពេលសិក្សា និងរស់នៅសាកលវិទ្យាល័យត្រាវិញ។
និស្សិតឡាវ Vanaphaphon Viphavadee ថ្លែងកថាក្នុងកម្មវិធីជួបជុំ
និស្សិតកម្ពុជា ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា
អត្ថបទដោយ៖ Ba An
ប្រែសម្រួលដោយ៖ So Phune