សិស្សានុសិស្សជាង៣០០នាក់ មកពីសាលាវិទ្យាល័យនានានៅតំបន់វាលរាបទន្លេគឺវឡុង បានចូលរួមពិធីប្រឡងអូឡាំពិកគីមីវិទ្យា TVU លើកទី ៣
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 25 មេសា 2024
- ចុចដង៖ 312
(TVU) - កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នៅសាកលវិទ្យាល័យត្រាវិញបានប្រព្រឹត្តិឡើងពិធីប្រឡងអូឡាំពិកគីមីវិទ្យាលើកទី៣ ឆ្នាំ២០២៤បានទាក់ទាញការចូលរួមនៃសិស្សានុសិស្សនៃសាលាវិទ្យាល័យចំនួន៣៧សាលា មកពីបណ្ដាខេត្តត្រាវិញ វិញឡុង បេនត្រែ សុក្រត្រាំង និងដុងថាបដោយមានសិស្សានុសិស្សចំនួន៣១៦នាក់ និងគ្រូបង្រៀនជាង១០៦នាក់ចូលរួម។
ថ្លែងសុន្ទរកថាបើកពិធីប្រឡងលោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍវិស័យគីមីវិទ្យា ចាំបាច់ត្រូវការអ្នកមានទេពកោសល្យ និងចំណង់ចំណូលចិត្តខ្លាំងចំពោះការសិក្សាស្រាវជ្រាវច្នៃប្រឌិត។ ពិធីប្រឡងអូឡាំពិកគីមីវិទ្យា - TVU ក៏ជាឱកាសមួយដើម្បីស្វែងរកទេពកោសល្យ និងផ្តល់កិត្តិយស និងលើកកម្ពស់ការអភិវឌ្ឍវិស័យគីមីវិទ្យាអោយបានខ្លាំងពូកែ។ លើសពីនោះទៀតពិធីប្រឡងក៏ជាបរិយាកាសដ៏ល្អសម្រាប់សិស្សានុសិស្សបានរៀនសូត្រពីគ្នាទៅវិញទៅមក និងចែករំលែកនូវចំណង់ចំណូលចិត្តចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រ។
បន្ទាប់ពីអស់រយៈពេល៣ឆ្នាំចាត់តាំងឡើង ពិធីប្រឡងអូឡាំពិកគីមីវិទ្យាបានក្លាយជាទីលានបញ្ញាហើយបានសិស្សានុសិស្សនៃសាលាវិទ្យាល័យនានានៅតំបន់វាលរាបទន្លេគឺវឡុងចូលចិត្តនិងរំពឹងទុកយ៉ាងខ្លាំង។ ពិធីប្រឡងឆ្នាំនេះបានទាក់ទាញសាលាវិទ្យាល័យចំនួន៣៧សាលា មកពីបណ្ដាខេត្តនៅតំបន់វាលរាបទន្លេគឺវឡុងដូចជាត្រាវិញ វិញឡុង បេនត្រែ សុក្រត្រាំង និងដុងថាបមកចុះឈ្មោះចូលរួមប្រឡង។
លោកបណ្ឌិត Nguyen Tan Tai ព្រឹទ្ធបុរសមហាវិទ្យាគីមីវិទ្យាអនុវត្តនៃសាកលវិទ្យាល័យត្រាវិញ បានឲ្យដឹងថា៖ សាលានីមួយៗចូលរួមប្រឡងយ៉ាងហោចមាន១ក្រុម ដោយមានសិស្សានុសិស្សចំនួន៤រូប ដែលក្នុងនោះសិស្ស២រូបប្រឡងផ្នែកទ្រឹស្តីដោយឡែក ហើយសិស្ស ២រូបប្រឡងផ្នែកអនុវត្ត ដែលប្រព្រឹត្តទៅក្នុងពេលជាមួយគ្នា រយៈពេលប្រឡងសរុបគឺ ៧៥នាទី។
ខ្លឹមសារប្រឡងទាក់ទងនឹងចំណេះដឹង និងគោលការណ៍ធ្វើការក្នុងបន្ទប់ពិសោធន៍ សង្កេត និងពន្យល់អំពីបាតុភូតប្រតិកម្មគីមី។ ការរួមបញ្ចូលគ្នានៃផ្នែកប្រឡងជួយសិស្សានុសិស្សអភិវឌ្ឍសមត្ថភាពការគិត ចេះអនុវត្តចំណេះដឹងគីមីវិទ្យាទៅក្នុងការអនុវត្តជាក់ស្ដែង និងកសាងគ្រឹះនៃការអប់រំពីមូលដ្ឋានដល់កម្រិតខ្ពស់។
យោងតាមលោកបណ្ឌិត Nguyen Tan Tai ក្នុងឆ្នាំ២០២៤សាកលវិទ្យាល័យត្រាវិញជ្រើសរើសនិស្សិតចូលរៀនចំនួន៤៧មុខជំនាញ ដែលក្នុងនោះមហាវិទ្យាល័យគីមីវិទ្យាអនុវត្តបានជ្រើសរើសនិស្សិត២មុខជំនាញគឺ៖ បច្ចេកវិទ្យាវិស្វកម្មគីមី និងគីមីឱសថ។ តាមរយៈការប្រឡងនេះ សាកលវិទ្យាល័យត្រាវិញបានប្រគល់ជូនអាហារូបករណ៍ ១00% នៃថ្លៃសិក្សាឆ្នាំទី១ នៃមុខជំនាញគីមីវិទ្យាសម្រាប់បេក្ខជនដែលទទួលបានជ័យលាភីលេខ១ក្នុងការប្រឡង និង ៧0%, ៥0% ដល់បេក្ខជនដែលទទួលបានជ័យលាភីលេខ២និងលេខ៣ ក្នុងពិធីប្រឡង។ លើសពីនេះ សាលាក៏បានផ្តល់ជូនអាហារូបករណ៍ចំនួន៣0% នៃថ្លៃសិក្សាឆ្នាំទី១សម្រាប់មុខជំនាញគីមីវិទ្យា ដល់បេក្ខជនដែលចូលរួមក្នុងការប្រឡងនេះ។
អ្នកគ្រូ Vo Thi Dang Linh មកពីសាលាវិទ្យាល័យ ហ្វាង យីវ (សុក្រត្រាំង) បានឲ្យដឹងថា៖ សិស្សានុសិស្សរបស់សាលាបានចូលរួមក្នុងពិធីប្រឡងអូឡាំពិកប្រចាំឆ្នាំដែលរៀបចំដោយសាកលវិទ្យាល័យត្រាវិញ។ បន្ទាប់ពីបានដឹងព័ត៌មាននៃការប្រឡង សាលាក៏ចាប់ផ្ដើមជ្រើសរើស និងបំពាក់បំប៉នជូនក្រុមទៅប្រឡង។ ចូលរួមក្នុងការប្រឡងនេះ សាលាវិទ្យាល័យ ហ្វាងយីវមាន 0៤ ក្រុមប្រឡង រួមមានសិស្សានុសិស្សចំនួន ១៦នាក់ កើនឡើងចំនួន៤នាក់បើធៀបនឹងឆ្នាំ២០២៣។
ចែករំលែកអំពីការប្រឡងឆ្នាំនេះ ប្អូន Huynh Quoc Vinh សិស្សសាលាវិទ្យាល័យជំនាញ ង្វៀន ក្វាង យីវ (ដុងថាប) បានឲ្យដឹងថា៖ ប្អូន និងមិត្តភ័ក្តិមានផែនការរៀបចំសម្រាប់ការហ្វឹកហាត់បំពាក់បំប៉ន។ ប្អូននៅតែហ្វឹកហាត់បណ្ដាមេរៀនលំហាត់ និងរៀនសាឡើងវិញនូវចំណេះដឹងមូលដ្ឋាន។ ព្រោះនោះជាគ្រឹះ ដែលត្រូវក្ដាប់បាន និងដឹងច្បាស់ជាមុនសិន ទើបអាចធ្វើលំហាត់កម្រិតខ្ពស់បន្ថែមទៀត។
លោកស្រី បណ្ឌិត Thach Thi Dan ប្រគល់រង្វាន់លេខ១ លេខ២ និងលេខ៣ ទូទាំងក្រុមដល់បណ្ដាអង្គភាព
បញ្ចប់ពីថីប្រឡង គណៈចាត់តាំងបានប្រគល់រង្វាន់លេខ១ចំនួន២រង្វាន់ រង្វាន់លេខ២ ចំនួន ២រង្វាន់ និងរង្វាន់លេខ៣ ចំនួន២រង្វាន់ ព្រមទាំងរង្វាន់លើកទឹកចិត្តចំនួន៦៤រង្វាន់ សម្រាប់ឯកជន និងសមូហភាព ហើយបានប្រគល់រង្វាន់មូហភាពលេខ១ ចំនួន១រង្វាន់ លេខ២ ចំនួន១រង្វាន់ លេខ៣ ចំនួន១រង្វាន់ចំពោះអង្គភាពមានបេក្ខជនបានឈ្នះរង្វាន់ច្រើនក្នុងការប្រឡងផងដែរ។
បេក្ខជន Huynh Quoc Vinh មកពីសាលាវិទ្យាល័យជំនាញ ង្វៀន ក្វាងយីវ (ដុងថាប) ទទួលបានជ័យលាភីលេខ១ ក្នុងផ្នែកប្រឡងទ្រឹស្តី។ ក្រុមបេក្ខជន Cao Nguyen Phuong Vy និង Pham Thanh Loc សាលាវិទ្យាល័យង្វៀន ដាង (ត្រាវិញ) ទទួលបានជ័យលាភីលេខ១ ក្នុងផ្នែកប្រឡងអនុវត្ត។ សមូហភាពនៃសាលាវិទ្យាល័យជំនាញ ង្វៀន ក្វាងយីវ (ដុងថាប) ទទួលបានជ័យលាភីលេខ១ ក្នុងបណ្ដាអង្គភាពមានបេក្ខជនឈ្នះរង្វាន់ជាច្រើនជាងគេក្នុងសម័យប្រឡង។
អំណរគុណម្ចាស់ឧបត្ថម្ភពិធីប្រឡង
អត្ថបទដោយ៖ Hoang Nam - Trung Kien
ប្រែសម្រួលដោយ៖ Van Thon