សិស្សនិស្សិតប្រកួតនិយាយភាសាខ្មែរ

(TVU) - កាលពីថ្ងៃទី ២០ ខែមេសា មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញបានរៀបចំកម្មវិធី​ប្រកួតនិយាយ​ភាសា​ខ្មែរ រដូវកាលទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ "សមាហរណកម្ម" ទាក់ទាញសិស្សនិស្សិតយ៉ាងច្រើនកុះករចូលរួមប្រឡង និងគាំទ្រ។

5-1

សម្ដែងសុន្ទរកថាបើកពិធីប្រឡង លោកស្រី បណ្ឌិត Ngo So Phe នាយិកាមហាវិទ្យាល័យ​ភាសា  វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាសាខ្មែរក្នុងជីវភាពវប្បធម៌ និងសង្គមរបស់​ជនរួមជាតិខ្មែរណាមបូ។

លោកស្រី បណ្ឌិត Ngo So Phe​ បន្តថា៖ ការប្រឡងនេះរៀបចំឡើងដើម្បីអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនរួមជាតិខ្មែរណាមបូ។ ពិធីប្រឡងគឺជាទីលានដ៏មានសារៈប្រយោជន៍សម្រាប់សិស្សនិស្សិត ដើម្បីបង្ហាញពីសមត្ថភាពប្រើប្រាស់ភាសាខ្មែរយ៉ាងស្ទាត់ជំនាញ អភិវឌ្ឍបំណិនធ្វើបទបង្ហាញ បំណិននិយាយចំពោះសាធារណៈ ព្រមទាំងបំប៉នទំនុកចិត្ត និងបំណិនត្រិះរិះពិចារណ៍ និងវោហារសាស្ត្រសម្រាប់សិស្សនិស្សិត។

5-2

ពិធី​ប្រឡងឆ្នាំនេះមានការចូលរួមពីបេក្ខជនជិត៨០នាក់ ដែលមកពីសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ បាកលីវ កឹន​ធើ និង​វិញឡុងនិងសាកលវិទ្យាល័យត្រាវិញ។ បេក្ខជនឆ្លងកាត់​៣​វគ្គ​ប្រឡង​រួម​មាន៖ សាកសួរណែនាំវោហារសាស្ត្រ​ប្រធានបទជ្រើសរើសខ្លួនឯង និងវោហារសាស្ត្រ​តាមបរិបទ។

5-3

5-4

 5-5

5-6

5-7

5-8

ខ្លឹមសារ​ប្រឡងច្បាម​ប្រធានបទ ដោយ​បង្ហាញ​ពី​ចំណេះដឹង​ទូលំទូលាយ​អំពី​វប្បធម៌ និង​សង្គម​របស់ជន​រួមជាតិខ្មែរ​ណាមបូ។ បេក្ខជនប្រឡងមិនត្រឹមតែបានបង្ហាញពីគំនិតផ្ទាល់​ខ្លួន​អំពីតួនាទី និងភារកិច្ច​របស់យុវជនខ្មែរក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះ ថែមទាំងបានបង្ហាញពីសមត្ថភាពប្រើប្រាស់ភាសាខ្មែរយ៉ាងបត់បែន និងប្រកបដោយភាពច្នៃ​ប្រឌិត​ផងដែរ។

បញ្ចប់ពិធីប្រឡង គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់លេខ១ ចំនួន០១រង្វាន់ រង្វាន់លេខ២ ចំនួន០១រង្វាន់ រង្វាន់លេខ៣ ចំនួន០១រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន០៥រង្វាន់។ រង្វាន់ឯកជនអ្នក​ធ្វើបទបង្ហាញ់​ល្អបំផុត០១​រង្វាន់ អ្នកដោះស្រាយបញ្ហាល្អបំផុត ០១រង្វាន់ បេក្ខជនចំណាប់អារម្មណ៍បំផុត​០១រង្វាន់និង​រង្វាន់​ឆាកសម្ដែងល្អបំផុត​០១រង្វាន់។

រង្វាន់លេខ១ ជាជ័យលាភីនៃអង្គភាពសាលាវិទ្យាល័យជនជាតិអន្តេវាសិក អនុវិទ្យាល័យ វិទ្យាល័យស្រុកថ្កូវ (ត្រាវិញ); រង្វាន់លេខ ​២ ​ជាជ័យលាភីនៃអង្គភាពសាលាវិទ្យាល័យជនជាតិអន្តេវាសិកវិញឡុង និង​រង្វាន់លេខ៣ ជាជ័យលាភីនៃអង្គភាពថ្នាក់បរិញ្ញាបត្រគរុកោសល្យ​ភាសាខ្មែរ​ឆ្នាំ​២០២១ (សាកលវិទ្យាល័យត្រាវិញ)។

5-9

5-10

 

5-11

5-12

នេះជាសកម្មភាពដ៏មានអត្ថន័យ បង្ហាញអំពីចំណាប់អារម្មណ៍របស់សាកលវិទ្យាល័យត្រាវិញ ក្នុងការអប់រំសិស្សនិស្សិតពីមនសិការ អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ។ សាលានឹងបន្តរៀបចំសកម្មភាពដ៏មានប្រយោជន៍ជាច្រើនទៀតសម្រាប់សិស្សនិស្សិតមានឱកាសសិក្សា ប្រាស្រ័យទាក់ទង និងបំប៉នបំណិនផ្ទាល់ខ្លួន។

5-13

អត្ថបទដោយ៖ Hoang Nam – Quoc Thang

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិស្សនិស្សិតប្រកួតនិយាយភាសាខ្មែរ