ពិធីប្រគល់សញ្ញាបត្រដល់អ្នកបរិញ្ញាបត្រ និងវិស្វករថ្មីជាង៧០០នាក់

TVU – នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២៤ សាកលវិទ្យាល័យត្រាវិញបានចាត់តាំងពិធីប្រគល់សញ្ញាបត្រដល់អ្នកបរិញ្ញាបត្រ និងវិស្វករថ្មីចំនួន៧៣១នាក់ សម្រាប់​ថ្នាក់បរិញ្ញាបត្រនៃមុខជំនាញ​ចំនួន២៧។

7-1

អញ្ជើញចូលរួម មានសមមិត្ត Trinh Minh Hung នាយករងមន្ទីរការងារ - យុទ្ធជនពិការ និងសង្គមកិច្ចខេត្តត្រាវិញ; លោក Tran Hoan Kim ប្រធានក្រុមប្រឹក្សាពិគ្រោះនៃសាកលវិទ្យាល័យត្រាវិញ; លោកស្រីបណ្ឌិត Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ; លោកបណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ; តំណាងថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្ត; ថ្នាក់ដឹកនាំសហគ្រាសទាំងក្នុងនិងក្រៅខេត្ត និងថ្នាក់ដឹកនាំសាលា មហាវិទ្យាល័យ អង្គភាពនានាក្រោមចំណុះសាកលវិទ្យាល័យផងដែរ។   

7-2

7-37-4

សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីប្រគល់សញ្ញាបត្រដល់អ្នកបរិញ្ញាបត្រ និងវិស្វករថ្មី ដែលមានមុខជំនាញដូចខាងក្រោម៖ វិស្វកម្មបច្ចេកវិទ្យាគីមីសាស្រ្ត វិស្វកម្មបច្ចេកវិទ្យាមេកានិក វិស្វកម្មបច្ចេកវិទ្យា រថយន្ត វិស្វកម្មបច្ចេកវិទ្យាបញ្ជានិងស្វ័យប្រវត្តិកម្ម វិស្វកម្មបច្ចេកវិទ្យាសាងសង់ គ្រប់គ្រងកីឡា ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាចំណីអាហារ កសិកម្ម វារីវប្បកម្ម បសុពេទ្យ គណនេយ្យ ច្បាប់ គ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងរដ្ឋ គ្រប់គ្រងការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុនិងធនាគារ អប់រំកុមារតូច ភាសាខ្មែរ ភាសាចិន គ្រប់គ្រងភោជនីយដ្ឋាននិងសេវាកម្មម្ហូបអាហារ គ្រប់គ្រងសេវាកម្មទេសចរណ៍ គរុកោសល្យអក្សរសាស្រ្ត គរុកោសល្យភាសាខ្មែរ អប់រំបឋមសិក្សា និងបច្ចេកទេសបរិស្ថាន។

តាមរបាយការណ៍ បានវាយតម្លៃរួមរបស់វគ្គសិក្សា និងទូទាំងវគ្គសិក្សា និស្សិតមានស្មារតីយល់ដឹងពីតួនាទី ទទួលខុសត្រូវរបស់ខ្លួន​ក្នុងការសិក្សា និងការរស់នៅនៅក្នុងសាលា គោរពបានល្អនូវលក្ខន្តិកៈ វិន័យ  ក៏ដូចជាខិតខំរៀនសូត្រ និងលត់ដំខ្លួន។ ក្នុងអំឡុងវគ្គនេះ និស្សិតគោរពបានល្អនូវលក្ខន្តិកៈ វិន័យរបស់សាលា ច្បាប់របស់រដ្ឋ គ្មានករណីបំពានលក្ខន្តិកៈ វិន័យឡើយ។ មាននិស្សិតចំនួន៧៣១/៩៣៦ បានទទួលស្គាល់បញ្ចប់ការសិក្សានៅក្នុងលើកនេះ។ ក្នុងនោះ អត្រាបញ្ចប់ការសិក្សាចំណាត់ថ្នាក់ឆ្នើម១,% ពូកែ២២,% គ្រាន់បើ៦៩,% និងមធ្យម៥,%

7-5

លោកស្រីបណ្ឌិត Thach Thi Danសាកលវិទ្យាធិការរង បានអបអរសាទរដល់អ្នកបរិញ្ញាបត្រ និងវិស្វករថ្មី និងថ្លែងអំណរគុណចំពោះអង្គភាពនានាដែលបានចាត់តាំងបណ្តុះបណ្តាល តែងជឿជាក់ និងរួមដំណើរជាមួយសាលាក្នុងដំណើរអភិវឌ្ឍន៍របស់សាលា។ ទន្ទឹមនឹងនោះ សាកលវិទ្យាធិការរង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តរបស់អ្នកបរិញ្ញាបត្រ និងវិស្វករថ្មីដែលខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីឆ្លងកាត់លំបាកផ្ទាល់ខ្លួន គ្រួសារ និងការងារ ខិតខំសិក្សា និងលត់ដំ ដើម្បីទទួលបានលទ្ធផលល្អដូចសព្វថ្ងៃនេះ។

7-6

អ្នកបរិញ្ញាបត្រថ្មី Nguyen Hong Tham ជំនួសមុខនិស្សិតទាំងអស់ថ្លែងអំណរគុណចំពោះសាលា និងលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យត្រាវិញ ដែលបានបង្កលក្ខណៈដល់និស្សិតសម្រេចភារកិច្ចសិក្សាទទួលបានលទ្ធផលល្អបំផុត ហើយសន្យាថានឹងអនុវត្តយកចំណេះដឹងបានសិក្សាអនុវត្តនៅក្នុងការងារជាក់ស្តែងនៅតាមស្ថាប័ន និងអង្គភាព។

7-7

7-8

ក្នុងឱកាសនេះ ក្រុមហ៊ុនភាគហ៊ុនកសិកម្ម Truong Hai (Thaco - Agri) និងក្រុមហ៊ុនឧណ្ហអគ្គិសនី Duyen Hai បានប្រគល់អាហារូបករណ៍២០ចំណែក មួយចំណែកៗ២លានដុងដល់និស្សិតដែលមានស្ថានភាពលំបាករបស់សាកលវិទ្យាល័យត្រាវិញ។

7-9

ក្នុងថ្ងៃទី២០ ខែមេសានេះដែរ សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងទិវាជួបជុំការងារ តភ្ជាប់សហគ្រាសជាង២០ ដើម្បីចូលរួមជ្រើសរើសបុគ្គលិកដោយផ្ទាល់ បើកឱកាសការងារដល់អ្នកបរិញ្ញាបត្រ និងវិស្វករថ្មី ដែលទើបបញ្ចប់ការសិក្សា។ នៅក្នុងទិវាជួបជុំនេះ តម្រូវការវិជ្ជាជីវៈចម្រុះជាច្រើនត្រូវបានសហគ្រាសទាំងក្នុងនិងក្រៅខេត្តដាក់បង្ហាញឧទ្ទេសនាមនៅតាមស្តង់ នេះជាឱកាសសម្រាប់និស្សិតទស្សនា ស្វែងយល់ការងារដែលមានសក្តានុភាព និងបង្កើតទំនាក់ទំនងផ្ទាល់ជាមួយនិយោជក។ និស្សិតមានឱកាសចូលរួមសម្ភាសន៍ផ្ទាល់ជាមួយសហគ្រាស ហើយដាក់ពាក្យចូលក្នុងមុខតំណែងសមស្របជាដើម។

7-10

7-11

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំសាលាបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន VKETI - ក្រុមហ៊ុនចំកាតសមាជិកមួយកៅស៊ូ Loc Ninhនិងក្រុមហ៊ុនភាគហ៊ុនអប់រំ Thanh Thanh Cong (IGC Group)

ជាក់ស្តែង សហការក្នុងការជម្រើសសិស្ស បណ្តុះបណ្តាល ជ្រើសរើសប្រភពធនធានមនុស្សមានគុណភាព ស្រាវជ្រាវវិទ្យាសាស្ត្រ ពិគ្រោះនិងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលសមស្របជាមួយនឹងតម្រូវការរបស់សហគ្រាស និងទទួលនិស្សិតមកហាត់ការ ធ្វើកម្មសិក្សា សហការផ្សព្វផ្សាយបណ្តុះបណ្តាលប្រភពធនធានមនុស្សតាមតម្រូវការ ឬតាមការសហប្រតិបត្តិការ​បណ្ដុះបណ្ដាលតាម​តម្រូវការរបស់ភូមិភាគនានានៅប្រទេសកម្ពុជាជាដើម៕

អត្ថបទដោយ៖ Trung Kien

ប្រែសម្រួលដោយSo Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីប្រគល់សញ្ញាបត្រដល់អ្នកបរិញ្ញាបត្រ និងវិស្វករថ្មីជាង៧០០នាក់