បក្ខភាគមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញបានចាត់​តាំង​សន្និបាត​ពង្រីក​នូវសេចក្តី​សម្រេច​ចិត្តរបស់​មជ្ឈិម​លើក​ទី​ VI វគ្គ​ទី XI និងប្រធានបទសិក្សាធ្វើ​តាម​គំរូ​សីល​ធម៌​ប្រធាន ហូ​ជីមិញ

ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៣ បក្ខភាគមូលដ្ឋាននៃសាកល​វិ​ទ្យា​ល័យ​ត្រា​វិញ​បានចាត់តាំង​ពិធីសន្និបាតពង្រីកនូវសេចក្តីសម្រេចចិត្តរបស់មជ្ឈិម​លើកទី VI វគ្គ XI ។ ក្នុងនោះ​លោក​​​ ត្រឹង ប៊ិញ ត្រុង - សមាជិកអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការបក្សខេត្ត- ប្រធាន​គណៈ​​ឃោសនាអប់រំ​បក្សខេត្ត បាន​ចូល​រួម​និង​រាយ​ការណ៍​។ ដោយឡែក​ខាង​សាលា  មានលោក​ ឡេ វ៉ាន់ យ៉ឺន អនុលេខា​​នៃ​គណៈ​កម្មា​ធិការ​បក្ស - សាកលវិទ្យាធិការ​រងនៃ​សាកលវិទ្យាល័យត្រាវិញ​ព្រមទាំងបក្ខជន ៣៥៤​ រូប ដែលត្រូវ​ជា​បក្ខ​ភាគ​មូលដ្ឋាន​នៃ​សាលា​បាន​ចូល​រួមផងដែរ ។

 

hn-1 

លោក​ ត្រឹង ប៊ិញ ត្រុង - សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជា​ប្រ​ធាន​គណៈឃោសនាអប់រំ​កំពុងរាយការណ៍ក្នុងអង្គប្រជុំ

អង្អសន្និបាតបានរាយចេញនូវប្រធានបទទាំង​៦ ជាមូលដ្ឋានគឺ៖ ស្តីអំពីស្ថានភាពសេដ្ឋកិច្ច - សង្គម, ហិរញ្ញវត្ថុ - ថវិការរដ្ឋឆ្នាំ២០១២, ផែនការអភិវឌ្ឈសេដ្ឋកិច្ចសង្គម, ហិរញ្ញវត្ថុ - ថវិការ​រដ្ឋ​ឆ្នាំ​២០១៣។ បន្ត​កែ​តម្រូវ​គោលនយោបាយច្បាប់ ស្តី​អំពី​ដី​ធ្លី​ក្នុង​ដំ​ណាក់​កាល​ជំ​រុញ​អភិវឌ្ឈន៍​គ្រប់​វិស័យ​ក្នុង​ស្ថានភាព​ថ្មីកសាង​ខឿន​ដ៏មាំមួនដល់ឆ្នាំ២០២០ ប្រទេស​យើង​ខាង​ដើម​​នឹង​ក្លាយ​ទៅ​ជា​ប្រ​ទេស​​​ឧស្សាហកម្ម​តាមសម័យទំនើប។ បន្តការ​រៀប​ចំ​, កែ​តម្រូវ​និង​លើកកម្ពស់​ប្រសិទ្ធភាព​អាជីវកម្មរដ្ឋ។ ជំរុញ​អភិវឌ្ឈវិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​បំ​រើ​​បុព្វហេតុ​ឧស្សា​ភាវូបនិយកម្ម​ ក្នុង​លក្ខណៈ​សេដ្ឋ​កិច្ច​ទីផ្សារ​ ដែល​កំណត់​ទិស​ដៅ​ឈានដល់សង្គមនិយម និង​ធ្វើសមាហរណកម្ម​អន្តរជាតិ​។ ផ្លាស់ថ្មីជាសាវ័ន្ត, ​គ្រប់វិស័យទាំងផ្នែកអប់រំនិងបណ្តុះបណ្តាល ​ដើម្បី​ឆ្លើយ​តប​តាម​សំណូម​ពរ​ក្នុង​ឱកាស​ដែលក្លាយ​ទៅ​ជាប្រទេសឧស្សាហកម្មសម័យទំនើប​ ក្នុង​លក្ខណៈ​សេដ្ឋកិច្ច​ទីផ្សារ​ដែល​កំណត់​ទិស​ដៅ​​ឈានទៅដល់សង្គមនិយម និង​ធ្វើ​សមាហរណកម្ម​អន្តរជាតិ ។ ប្រធាន​បទសិក្សា​ និង​ធ្វើតាមគំរូសីលធម៌ប្រ​ធាន​ ហូ​ ជី មិញ​ ដែលស្តីអំពី­ឥរិយាបថសាម័ញ្ញ, ឥរិយាបថប្រជា​ធិបតេយ្យ​ និងឥរិយាបថគំរូ។ អង្គសន្និបាតនេះ  បានអនុម័តិនូវសេចក្តីព្រាង​កម្មវិធី​ចលនា​ទាំង​ឡាយ​របស់​គណៈកម្មាធិការបក្ស​ ​ដែលបាន​​អនុវត្ត​នូវ​គោលការ​សម្រេច​ចិត្ត​បូក​សរុប​សេចក្តី​ទាំងឡាយ របស់​មជ្ឈិម​និង​ថ្នាក់លើ។ កម្ម​វិធី​សកម្ម​ភាព​អនុវត្ត​នូវ​ប្រធាន​បទ​សិក្សា​​  និង​ធ្វើ​តាម​គំរូ​សីល​ធម៌​ប្រ​ធាន​ ហូ​ ជី មិញ ។

ក្នុងឱកាសនេះដែរ  បក្ខជនទាំង​ឡាយ​បានស្តាប់នូវសេចក្តីរាយការណ៍  ដែលស្តី​អំពី​ស្ថាន​ភាព​​ដែន​ស​មុទ្រ​បូណ៌ក្នុងរយពេល​ថ្មីៗ​នេះ​គោលនយោបាយរបស់បក្ខ និងស្ថានភាព​ប្រ​ទេស​ជាតិ​​ក្នុងពេល​បច្ចុប្បន្ន។

 

hoi-nghi 

បក្ខជនទាំងឡាយចូលរួមក្នុងអង្គសន្និបាត

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បក្ខភាគមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញបានចាត់​តាំង​សន្និបាត​ពង្រីក​នូវសេចក្តី​សម្រេច​ចិត្តរបស់​មជ្ឈិម​លើក​ទី​ VI វគ្គ​ទី XI និងប្រធានបទសិក្សាធ្វើ​តាម​គំរូ​សីល​ធម៌​ប្រធាន ហូ​ជីមិញ