សាកលវិទ្យាល័យ​ត្រាវិញ​បើកបវេសនកាល​​វគ្គ​សិក្សា​ខ្លី​បំប៉ន​បំ​ណិនមុខជំនាញគ្រប់​គ្រង​ការិយាល័យ​ឱ្យ​ភ្នាក់​ងារ​រដ្ឋបាល​នៅ​បណ្តា​ស្ថាប័ន​​​រដ្ឋ​ចំ​ណុះ​ខេត្ត​

 

សាកលវិទ្យាល័យ​ត្រាវិញ​បើកបវេសនកាល​​វគ្គ​សិក្សា​ខ្លី​បំប៉ន​បំ​ណិនមុខជំនាញគ្រប់​គ្រង​ការិយាល័យ​ឱ្យ​ភ្នាក់​ងារ​រដ្ឋបាល​នៅ​បណ្តា​ស្ថាប័ន​​​រដ្ឋ​ចំ​ណុះ​ខេត្ត​

 

ព្រឹកថ្ងៃទី ១៤ ឧសភា ២០១៣  សាកលវិទ្យាល័យត្រាវិញបានសហការ​ជា​មួយ​នឹង​មន្ទីរ ​មហាផ្ទៃ​​ខេត្តត្រាវិញ​​ចាត់តាំង​បើកបវេសនកាលវគ្គ​សិក្សា​ខ្លី​បំប៉នបំណិន​​មុខ​ជំនាញ​​​គ្រប់​គ្រង​ការិយាល័យ​​ឱ្យ​ភ្នាក់​ងារ​រដ្ឋបាលនៅ​បណ្តា​ស្ថាប័ន​ចំណុះ​ខេត្ត។​ ចូលរួមក្នុងពិធីនេះរួមមាន លោកស្រី​ ផាន ធី បែ​ណាំ - អនុប្រធាន​ការិយាល័យ​នៃគណៈកម្មាធិការប្រជាជនខេត្ត​, លោក​ ប៊ូយ វ៉ាន់​ ប៊ិញ -​ នាយក​រង​នៃ​មន្ទីរ​​មហាផ្ទៃ​ខេត្តត្រា​វិញ​, អនុបណ្ឌិត ង្វៀន តៀន យុង - សាកលវិទ្យាធិការ​​រង​នៃ​​សា​កលវិទ្យាល័យត្រាវិញ​ រួមជាមួយនឹង​លោកគ្រូអ្នក​គ្រូនៃ​មជ្ឈមណ្ឌល​​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត និង​ផលិត ​បំ​រើ​សេវាកម្ម (CSP) ព្រមទាំងសិក្ខាកាម​ចំ​នួន​ ៦៩​ រូប​បាន​មក​ចូលរួមផងដែរ ។ 

taphuanvanphong-1 

អនុបណ្ឌិត ង្វៀន តៀន យុង  ថ្លែងយោបល់ក្នុងពិធីបវេសនកាលនៃវគ្គសិក្សា

​ថ្នាក់រៀនបានចាត់តាំងឡើង​ក្នុងរវាង ៣ ​ថ្ងៃ  សមាសភាគ​ដែល​​ចូល​រួម​គឺ​សុទ្ធ​តែ​ជា​ភ្នាក់​ងារ​រដ្ឋបាល​​​​​កំ​ពុង​បំរើ​ការ​​នៅ​បណ្តា​ការិយាល័យ​​ស្ថាប័ន​និង​អង្គ​ការ​មហាជន​នានា​របស់​​ខេត្ត​និង​និគម​ទាំង​​៨។​ ថ្នាក់​បំ​ប៉ន​វិជ្ជា​នេះ ដោយ​មាន​លោក​វាគ្មិន​មក​ពី​វិទ្យាស្ថាន​រដ្ឋបាល​ជាតិ​ទី​ក្រុងហូជីមិញ​នែណាំ​ផ្ទាល់​ ​បាន​នាំមក​នូវ​ចំ​ណេះ​វិជ្ជា​ បំណិន​សំ​ខាន់ៗទាក់​ទង​​មុខ​ជំនាញគ្រប់​គ្រង​ការិយាល័យ​ និងបំ​ណិនរៀប​រៀង​​​អត្ថបទលើ​កុំ​ព្យុទ័រ។ ម្យ៉ាង​វិញ​ទៀត​ក៏​បាន​ផ្តល់​​ជូន​នូវ​បទ​បញ្ញត្តិ​​ថ្មី​មួយចំនួន​  ដើម្បី​បំរើ​ការ​ឱ្យ​ល្អ​ក្នុង​មុខ​ជំ​នាញ​របស់​ខ្លួន។

​លោកបណ្ឌិត ង្វៀន តៀន យុង មាន​ប្រ​សាសន៍​​ថ្លែង​អំណរ​​គុណ​ដល់អ្នកដឹកនាំ​ការិយាល័យនៃគណៈកម្មាធិការប្រជាជនខេត្ត​​​ និង​មន្ទីរ​មហាផ្ទៃ ​ដែល​មាន​​​ទំនុក​ចិត្តយ៉ាង​មាំលើ​សាលា​ហើយ​ក៏​ជ្រើស​​យក​​​​សាកលវិទ្យាល័យ​ត្រា​វិញជាកន្លែង​សម្រាប់​បណ្តុះ​បណ្តាល​​​និង​​ហ្វឹក​ហ្វឺន​​​ដល់​សិក្ខា​​​កាមទាំងឡាយ។ ព្រមជាមួយនោះដែរ លោក​បានសំណូមពរអោយ​លោក​គ្រូ​អ្នក​គ្រូ​និង​សិក្ខា​កាម​ទាំងឡាយរួម​​សហការគ្នា ហើយ​រៀបចំ​ពេលវេលា​និងកិច្ចការ​អោយ​​សំ​ស្រប​​ដើម្បី​ចូល​រួម​គ្រប់គ្រាន់​ក្នុងពេល​​សិក្សា និងនាំមកនូវលទ្ធផលល្អបំផុត ។

ចប់វគ្គហ្វឹកហឺន​សាលានឹងផ្តល់ជូននូវលិខិតបញ្ជាក់ដល់សិក្ខាកាមទាំងឡាយ ។

taphuanvanphong-2 

សមាជិកនិងសិក្ខាកាមទាំងឡាយចូលរួមក្នុងពិធីបវេសនកាល

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​បើកបវេសនកាល​​វគ្គ​សិក្សា​ខ្លី​បំប៉ន​បំ​ណិនមុខជំនាញគ្រប់​គ្រង​ការិយាល័យ​ឱ្យ​ភ្នាក់​ងារ​រដ្ឋបាល​នៅ​បណ្តា​ស្ថាប័ន​​​រដ្ឋ​ចំ​ណុះ​ខេត្ត​