កម្មវិធី​ទិវា​នា​រី​ច្នៃប្រ​ឌិត​វៀត​ណាម (VWID) ឆ្នាំ ២០១៣

ថ្ងៃ​ទី ១៤ ខែឧសភា ឆ្នាំ ២០១៣  គណៈយេន​ឌ័រ​និង​ជនជាតិ​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ពង្រីក​ព័ត៌មានដែល​ស្តី​អំពីកម្មវិធី​ទិវានា​រី​ច្នៃ​ប្រ​ឌិត​វៀត​ណាម​ឆ្នាំ​ ២០១៣ ដល់ប្រ​ធាន​​សហជីព​​មូល​ដ្ឋាន​និង​ប្រ​ធាន​ក្រុម​​សហជីពទាំង​ឡាយ ​ចំណុះសហជីព​មូលដ្ឋាន​សាលា។ ក្នុង​ឱកាស​នេះ​ដែរ​ មាន​លោក​ស្រី ថាច់ ធី​ យ៉ឹន - សាកលវិទ្យាធិការ​រង​នៃ​សាលា បាន​ចូល​រូម​និង​ថ្លែង​យោ​បល់​។

phu nu

ទិដ្ឋភាព​ក្នុង​ពេល​ធ្វើការ

ទិវានា​រី​ច្នៃ​ប្រ​ឌិត​វៀត​ណាម​ឆ្នាំ​ ២០១៣ ​ដោយ​សមា​គម​សហព័ន្ធនារី​វៀត​ណាម​   ធនា​គារ​អន្តរ​ជាតិ (World Bank)   និង​អង្គការ​សហព័ន្ធ​​នារី​សហ​ប្រ​ជា​ជាតិ (UNWomen) នៅ​វៀត​ណាម ​បាន​ស្របគំនិតនឹង​ចាត់​តាំងឡើង​​   ដោយ​មាន​បំណង​លើក​ទឹក​ចិត្ត​និង​ជំរុញ​នូវ​គំនិតច្នៃប្រឌិត​ទាំង​ឡាយ​  ដើម្បី​បង្កើន​សិទ្ធិ ​ និង​លើក​កម្ពស់​​សមត្ថភាពសេដ្ឋកិច្ច​របស់​នារី​វៀត​ណាម​។ ក្នុង​កម្ម​វិធីនា​រី​ច្នៃ​ប្រ​ឌិត​​នេះ​  ​រួម​​​មាន​បណ្តា​សកម្មភាព​ជា​ចម្បងនោះ​គឺ៖ គោរពនិង​លើក​តំកើងនូវ​ផលិទ្ធផលច្នៃប្រឌិតទាំង​ឡាយ​របស់​នា​រី​ ក្នុង​វិស័យ​សេដ្ឋកិច្ច​ ស្វែង​រក​គោលគំនិត ដាក់ចេញ​នូវគំនិត​ច្នែប្រ​ឌិត ឆ្លើយតបប្រធាន​បទ​ និង​ជំនួយអនុវត្ត​។ ល ។ ​​លោក​ស្រី​ ថាច់​ ធី យ៉ឹន មាន​​​ចំណាប់​អារម្មណ៍ និង​ខួស​បញ្ជាក់​នូវ​បញ្ហា​នេះ​ថា ​ នេះជាសកម្មភាព​មួយជាក់​ស្តែង​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​សង្គម។ ព្រោះ​ហេតុ​នោះ​ សាលា​គាំទ្រ​យ៉ាង​ខ្លាំង​ចំ​ពោះ​ភ្នាក់​ងារ​រដ្ឋនិងគ្រូ​បង្រៀន​  ជា​ពិសេសគឺ​បង​ប្អូន​ជា​នារី​ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រ​ឡង​សរសេរសំណូម​អត្ថបទ ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិធី​ទិវា​នា​រី​ច្នៃប្រ​ឌិត​វៀត​ណាម (VWID) ឆ្នាំ ២០១៣