អង្គ​ប្រ​ជុំ​ក្រុមប្រឹក្សា​​នៃ​កម្មវិធី​បណ្តុះ​បណ្តាល​មុខ​ជំ​នាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម​កំ​រិត​បរិញ្ញា​បត្រ​និង​អនុបណ្ឌិត

ព្រឹក​ថ្ងៃ​ទី ២០​ឧ​សភា ២០១៣ មហាវិទ្យាល័យ​សេដ្ឋកិច្ច​ នីតិសាស្ត្រ​ និង​ភាសាបរទេស បាន​សហការ​ជា​មួយ​មជ្ឈមណ្ឌល​ជំ​នួយ​ អភិវឌ្ឍ​ការ​បង្រៀន​និង​រៀន​នៃ​សាលា​ ចាត់​តាំង​អង្គ​ប្រ​ជុំ​គណៈ​ក្រុម​ប្រឹក្សា​កម្មវិធី​បណ្តុះ​បណ្តាល​មុខ​ជំ​នាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម​កំ​រិត​បរិញ្ញាបត្រ​និង​អនុបណ្ឌិត។ 

btv-qtkd

ពីខាង​ឆ្វេង៖ បណ្ឌិត យឿងធី​ម៉ាយ​ហា​ត្រឹមឥ​-ទី១ អនុបណ្ឌិត ហូដាយ​ឌឹក​ឥ​-ទី២ បណ្ឌិត ហ្វិញ​វ៉ាន់​ហុងឥ​-ទី៣ សាស្ត្រាចារ្យ បណ្ឌិត ហូ​តៀន​យុង​-ទី៤ បណ្ឌិត ឡេ​ថាញ់ឡឹន​-ទី៥

ចូល​រួម​អង្គ​ប្រ​ជុំ​មាន​ សាស្ត្រាចារ្យ បណ្ឌិត ហូ​តៀន​យុង ព្រឹទ្ធបុរស​​​មហាវិទ្យាល័យ​គ្រប់​គ្រង​ពាណិជ្ជកម្ម​ នៃ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ទី​ក្រុង​ហូ​ជីមិញ​ បណ្ឌិត​ហ្វិញ​វ៉ាន់​ហុង នាយក​វិទ្យាស្ថាន​ RIMIT បណ្ឌិត យឿង​ធី​ម៉ាយ​ហា​ត្រឹម ព្រឹទ្ធ​បុរស​មហាវិទ្យាល័យ​សេដ្ឋកិច្ច នីតិសាស្ត្រ​និង​ភាសា​បរទេស​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ អនុបណ្ឌិត Roy Allan Pery វិទ្យាស្ថាន​នាវាចរណ៍​ MI កាណាដា បណ្ឌិត ឡេ​ថាញ់​ឡឹន ធនាគារ​ឧស្សាហកម្ម​ ទីក្រុង​ហូជីមិញ អនុបណ្ឌិត ហូ​ដាយ​ឌឹក ក្រុម​ហ៊ុន​ប្រេងឥន្ធនៈ​ត្រាវិញ​ បណ្តា​សមាជិក​ក្នុង​ក្រុម​ប្រឹក្សា​មួយ​ចំ​នួន​ទៀត និង​លោក​គ្រូ​អ្នក​គ្រូ​តំ​ណាង​ដេប៉ាតឺម៉ង់​សេដ្ឋកិច្ច គ្រប់​គ្រង​ពាណិជ្ជកម្ម ដេប៉ាតឺម៉ង់​ហិរញ្ញវត្ថុ ធនាគារ ដេប៉ាតឺម៉ង់​នីតិសាស្ត្រ​ ដេប៉ាតឺម៉ង់​ភាសា​បរទេស​ចំ​ណុះ​មហាវិទ្យាល័យ។

គឺ​ក្នុង​វត្ថុបំ​ណង​ស្ថាបនា​ និង​កែ​តម្រូវ​កម្មវិធី​ឱ្យ​សម​ស្រប​តម្រូវ​ការ​របស់​សង្គម។ ក្រុម​ប្រឹក្សា​បាន​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ស្រាវ​ជ្រាវ និង​ពិភាក្សា​​រួម​ចំ​ណែក​យ៉ាង​សកម្ម​​អំ​ពី​ខ្លឹម​សារ​កម្មវិធី​បណ្តុះ​បណ្តាល​មុខ​ជំ​នាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម។ ក្នុង​នោះ សមាជិក​ទាំងឡាយ​បាន​ផ្តល់​យោ​បល់​យ៉ាង​ច្រើន​ទៅ​លើ​ទម្រង់​កម្មវិធី​រួម ពិនិត្យ​បណ្តា​មុខ​វិជ្ជា​​ត្រូវ​កែ​តម្រូវ​ឱ្យ​សម​ស្រប​ លទ្ធផល​សិក្សា​ កិច្ច​តែង​ការ​បង្រៀន​ ពិសេស​គឺ​ស្តង់​ដា​ប្រ​ភព​បញ្ចប់​ចេញ​សាលា​ ធ្វើ​យ៉ាង​ណា​ផ្តល់​បំ​ណិន​ដ៏​សម​ស្រប​នឹង​តម្រូវ​ការ​របស់​សហគ្រិន​ លើ​ទី​ផ្សារ​ពលកម្ម។

 

btv-qtkd-2 

 ទិដ្ឋភាព​នៃ​អង្គ​ព្រ​ជុំ

ដំ​ណឹង​និង​រូប​ភាព៖ ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ក្នុង​ប្រ​ទេស