សាកល​វិទ្យាល័យ​ត្រាវិញ​ទទួល​អ្នក​ស្មគ្រ​ចិត្ត​៣​រូប​មក​ពី​អង្គ​ការ​ WUSC ប្រ​ទេស​កាណាដា

អង្គ​ការ​ឧបត្ថម្ភ​​មហាវិទ្យាល័យ​ពិភព​លោក​កាណាដា​(WUSC) កំ​ពុង​សហការ​ដើម្បី​អភិវឌ្ឍ​កម្មវិធី​កសាង​គុណ​ភាព​សម្រាប់​បណ្តា​សាកលវិទ្យាល័យ​ដែល​ជា​សមាជិក ឆ្លង​តាម​ការ​ឧបត្ថម្ភ​អប់រំ និង​បណ្តុះ​បណ្តាល​ធ្វើ​ជា​មធ្យោបាយ​ដើម្បី​អភិវដ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កិច្ច។ ពិសេស​ជា​រៀង​រាល់​ឆ្នាំ​ អង្គ​ការ​ WUSC ​បាន​ផ្ញើ​អ្នក​ស្មគ្រ​ចិត្ត​កាណាដា​ជា​ច្រើន​រូប​មក​បំ​រើ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

wusc-1 

ពីខាង​ឆ្វេង៖​ លោក David Alexander Paul Martinello - ទី 3, អនុបណ្ឌិត​ង្វៀន​តៀន​យុង – ទី 5, អ្នក​ស្រី​ Meghan McMorris – ទី 6, លោក Mamoon Chakkansuri – ទី 7

ព្រឹក​ថ្ងៃ​ទី ២៤ ឧសភា ២០១៣ អនុបណ្ឌិត ង្វៀន តៀន​ យុង សាកលវិទ្យាធិការ​រង​បាន​មាន​កិច្ច​ជួប​ពិភាក្សា​ជា​មួយ​អ្នក​ស្មគ្រ​ចិត្ត​កាណាដា ៣​រូប​មក​ពី​អង្គ​ការ​នេះ នោះ​គឺ៖ លោក David Alexander Paul Martinello, អ្នក​ស្រី​ Meghan McMorris និងលោក Mamoon Chakkansuri។ ពួក​គាត់​​ជា​សមាជិក​មាន​សមត្ថភាព​ ជំ​នាញ​ឯក​ទេស​ខ្ពស់ មកសាកលវិទ្យាល័យ​ត្រាវិញ​ពួក​គាត់​នឹង​មាន​ឱកាស​បញ្ចេញ​ទេព​កោសល្យ​ សហការ​រួម​ជា​មួយ​សាលា​​អនុវត្ត​នៅ​គោល​ដៅ អំ​ពី​ការ​លើក​កម្ពស់​សមត្ថភាព​ភាសា​អង់​គ្លេសឱ្យ​​គ្រូ​បង្រៀន​និង​និស្សិត​ ពិសេស​លទ្ធផល​យូរ​អង្វែង​និង​រួម​ចំ​ណែក​អភិវឌ្ឍ​ស្ថេរភាព​នោះ​គឺ​ការ​លើក​កម្ពស់​ភាសា​បរទេស​ និង​វិធី​សាស្ត្រ​បង្ហាត់​បង្រៀន​ភាសា​បរទេស​។ តាម​ផែន​ការ​លោក​ David Alexander Paul Martinello​ បំ​រើ​កិច្ច​ការ​នៅ​ការិយាល័យ​សហប្រ​តិបត្តិការ​អន្តរជាតិ​និង​ជំរុញ​គម្រោង​ការ​ អ្នក​ស្រី​ Meghan McMorris បំ​រើ​ការ​នៅ​ដេប៉ាតឺម៉ង់ភាសា​អង់​គ្លេស និងលោក Mamoon Chakkansuri បំ​រើ​ការ​នៅ​មជ្ឈមណ្ឌល​សហប្រ​តិបត្តិការ​បណ្តុះ​បណ្តាល​អន្តរជាតិ ពួក​គាត់​មាន​រយៈ​ពេល​ធ្វើ​ការ​​នៅ​សាកលវិទ្យា​ល័យ​ត្រាវិញ រហូត​​​ចុង​ខែ​កក្កដា ២០១៣។

 wusc-2

ទិដ្ឋភាព​នៅ​អង្គ​ជំ​នួប

ដំ​ណឹង​និង​រូបភាព៖ ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យាល័យ​ត្រាវិញ​ទទួល​អ្នក​ស្មគ្រ​ចិត្ត​៣​រូប​មក​ពី​អង្គ​ការ​ WUSC ប្រ​ទេស​កាណាដា