គណៈ​ប្រតិភូ​សាកលវិទ្យាល័យ​ត្រាវិញ​បំ​ពេញ​ទស្សនកិច្ចនៅ​ក្រុម​ហ៊ុន​ចំ​កាត់​ស្បែក​ជើង​​មី​ផុង​

ក្នុង​ក្រប​ខណ្ឌ​​បាន​ឯក​ភាព​នៅ​កិច្ច​ប្រ​ជុំ​ថ្ងៃ​ទី ២​ ឧសភា រវាង​សាកលវិទ្យាល័យ​ត្រាវិញ​និង​ក្រុម​ហ៊ុន​ចំ​កាត់​ស្បែក​ជើង​មីផុង។ ព្រឹក​ថ្ងៃទី ២៨ ឧសភា សាកលវិទ្យាល័យ​ត្រាវិញ​បានជូន​​​សិស្ស​-​និស្សិត​ចំ​នួន​ជាង​៧០​រូប​ទៅ​ទស្សនា​ផ្ទាល់​នៅ​ក្រុម​ហ៊ុន​នោះ។myphong-1

គ្រូ​បង្រៀន​និង​និស្សិត​សាលា​ថត​រូប​ជា​មួយ​អ្នក​តំ​ណាង​ក្រុម​ហ៊ុន

ក្រុម​ហ៊ុន​ចំ​កាត់​ស្បែក​ជើង​មី​ផុងជា​ក្រុម​ហ៊ុន​ផលិត​ស្បែក​ជើង​ចម្បាង​បំ​ផុត​នៅ​ខេត្ត​ត្រាវិញ បង្កើត​ឡើង​នៅ​ឆ្នាំ២០០៥ មាន​ផ្ទៃ​ដី​ទំហំ​ ៣១ ហែកតានិងមាន​​កម្មករ​ជាង​២០​ពាន់​រូប។ បច្ចុប្បន្ន ផលិត​ផល​​របស់​​ក្រុម​ហ៊ុនមាន​នៅ​​បណ្តា​ទី​ផ្សារ​សហគមន៍​អឺរុប​​ និង​ទ្វីប​អាមេរិក​ឡា​ទីញ​។ ដំ​ណើរ​ទស្សនានេះ គណៈ​ប្រតិភូ​បាន​តំ​ណាង​ក្រុម​ហ៊ុន​ឧទ្ទេសនាម​ ណែ​នាំ​ទស្សនា​នៅ​បណ្តា​រោង​ផលិត។ ឆ្លង​តាម​ការ​នោះ​ ជួយ​ឱ្យ​និស្សិត​​និង​ក្រុម​ការ​ងារ​សាលា​ ស្វែង​យល់​ផ្ទាល់​នូវ​​ក្បួន​ផលិត​ ​របៀប​​គ្រប់​គ្រង ​បរិស្ថាន​​ប្រព័ន្ធ​ផលិតកម្មមូល​ជុំ​ និង​គោល​នយោបាយ​អាទិភាព​ចំ​ពោះ​បៀ​វត្សរ៍​ ថ្លៃ​ចំ​ណាយ​ប្រើ​ប្រាស់ ប្រាក់​បន្ថែម​ចំ​ពោះ​ការ​ងារ​ប៉ះ​ពាល់​ជា​មួយ​ជាតិ​គីមី ក៏​ដូច​គោល​នយោ​បាយ​ទាក់​ទាញ​និងអភិវឌ្ឍ​អ្នក​ប្រាជ្ញរបស់​ក្រុម​ហ៊ុន។ល។ ខ្លឹម​សារ​សំ​ខាន់​ក្នុង​ដំ​ណើរ​ទស្សនា​នេះ​ ភាគី​ទាំង​ពីរ​បាន​ចុះ​អនុស្សរណៈ​​ព្រម​ព្រៀង​សហការ​លើ​គ្រប់​វិស័យ​ដូច​ជា៖ ក្រុម​ហ៊ុន​នឹង​ឧបត្ថម្ភ​ បង្កលក្ខណៈ​ឱ្យ​និស្សិត​សាលា​ពេល​បញ្ចប់​វគ្គ​សិក្សា​នឹង​អាច​មក​បំ​រើ​ការ​ងារ​នៅ​ក្រុម​ហ៊ុន អនុវត្ត​ស្រាវ​ជ្រាវ​ ផ្ទេរ​​ជូន​បច្ចេកទេស​​តាម​តម្រូវ​ការ​​ អនុវត្ត​បណ្តុះ​បណ្តាល​​តាម​កម្មវិធី​ co-op នឹង​សាកលវិទ្យាល័យ​ត្រាវិញ ម្យ៉ាង​វិញ​ទៀត​ឧបត្ថម្ភ​បង្កលក្ខណៈ​​ដើម្បី​ឱ្យ​សាស្ត្រាចារ្យ និស្សិត​សាលា​ទៅ​ទស្សនា​ អនុវត្ត​ជាក់​ស្តែង​នៅ​ក្រុម​ហ៊ុន។ បណ្តា​វគ្គ​ទៅ​ទស្សនា​ជាក់​ស្តែង​បាន​លើក​កម្ពស់​គុណ​ភាព​ទម្រង់​ទិ​ដៅ​សម្រាប់​និស្សិត​ ក៏​ដូច​ចូល​រួម​លើក​កម្ពស់​គុណ​ភាព​អប់រំ​បណ្តុះ​បណ្តាល​របស់​សាលា​សម​ស្រប​​នឹង​តម្រូវ​ការ​សង្គម។

myphong-4

ពិធី​ចុះ​អនុស្សរណៈ​រវាង​សាកលវិទ្យាល័យ​ត្រាវិញ​និង​ក្រុម​ហ៊ុន​ចំ​កាត់​ស្បែក​ជើង​មី​ផុង​(បណ្ឌិត​ផាម​ទៀត​ខាញ់​ ខាងស្តាំ លោក​ឡឹម ហៀន​ក្វឹន ខាងឆ្វេង)

myphong-2

និស្សិ​ត​កំ​ពុង​ទស្សនា​​រោង​ផលិត​ 

myphong-5

និស្សិត​ចូល​រួម​អង្គ​ពិភាក្សា​​ជា​មួយ​ក្រុម​ហ៊ុន

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈ​ប្រតិភូ​សាកលវិទ្យាល័យ​ត្រាវិញ​បំ​ពេញ​ទស្សនកិច្ចនៅ​ក្រុម​ហ៊ុន​ចំ​កាត់​ស្បែក​ជើង​​មី​ផុង​