សហជីព​មូល​ដ្ឋាន​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ប្រា​រព្ធ​សម័យ​ប្រ​ឡង​ ”ចំ​រៀង​សម្រាប់​កុ​មារ​” លើក​ទី​១ឆ្នាំ ២០១៣​នា​ឱ​កាស​ទិ​វា​កុមារ​អន្តរ​ជាតិ​ ថ្ងៃ​​ទី​០១ មិថុនា​

 

ដើម្បី​បង្កើត​មជ្ឈដ្ឋាន​​កំ​សាន្ត​ស្អាត​ស្អំ​ និង​មាន​ប្រ​យោជន៏​ដល់ប្អូន​ៗ​នៅ​ឱ​កាស​ទិ​វាកុ​មារ​​អន្តរ​ជាតិ​​ថ្ងៃ​ទី​០១​មិថុ​នា​ ក៏​ដូច​ជា​ការ​បង្កើតទី​លាន​កំ​សាន្ត​សម្រាប់​​ក្មួយៗកុមារា​កុមារី​​​ដែល​ជា​កូន​កង​គ្រូ​បង្រៀន​នៃ​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ បាន​ជួប​សំ​ណេះ​សំ​ណាល​ រៀន​សូត្រ​ទៅ​វិញ​ទៅ​​​មក​​។ រាត្រី​ថ្ងៃ​ទី​៣១​ឧសភា​ឆ្នាំ​២០១៣​កន្លង​ នៅសាល​​ប្រ​ជុំ​មជ្ឈ​មណ្ឌល​​អប់រំ​ការ​​ពារ​​ជាតិ​ គណៈ​ប្រតិបត្តិ​ការ​សហកជិព​មូល​ដ្ឋាន​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ប្រា​រព្ធ​នូវ​សម័យ​ប្រ​ឡង​ “ចំ​រៀ​ង​សម្រាប់​កុ​មារ​” លើក​ទី​០១​ឆ្នាំ​២០១៣​ដោយ​សម្រេច​ជោគ​ជ័យ។

 

quoctethieunhi-1

មាន​ប្រសាសន៍​នៅ​កម្ម​វិធី​លោក​ទ្រឹង​ឡើយ​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ត្រួត​ពិនិត្យ​​​ក្រុមសហជីព​មូល​ដ្ឋាន​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​នាំ​យកប្រ​សាសន៍​​របស់លោក​ស្រី​ ថាច់​​ធី​យ៉ឹន​​ សាកលវិទ្យា​ធិ​ការរង​ដល់​ក្មួយ​ៗ​កុ​មារ​ថា៖ នា​ឱ​កាស​ទិ​វា​កុ​មារ​អន្តរ​ជាតិ​ថ្ងៃ​ទី​០១​មិ​ថុ​នា​ លោក​ស្រី​ជូន​ពរក្មួយ​ៗ​ឱ្យ​​បាន​សុខ​សប្បាយ​ ឈ្លាស​វៃ​ រៀន​ពូ​កែ​ ស័ក្ដិ​សម​ជា​កូន​ល្អ​សិស្ស​ពូ​កែ​ ជា​ចៅ​ឆ្លាត​របស់​អ៊ំ​ហូ​​។ ស្រប​ឱ​កាស​នេះ​ដែរលោករំ​ឮក​​សា​ឡើង​វិញនូវ​បវេណី​ទិ​វា​កុមារ​អន្តរ​ជាតិ​ ថ្ងៃ​ទី​០១​មិ​ថុនា​និង​ជូន​ពរ​ដល់​សម័យ​ប្រ​ឡង​បាន​ជោគ​ជ័យ​ល្អ។

នៅសម័យ​ប្រ​ឡង​ឆ្នាំ​នេះ​បាន​ទាក់​ទាញ​​បេក្ខ​សិស្ស​ចូល​រួម​ប្រ​ឡង​ចំ​នួន​២៤​រូប​ដោយ​មាន​ឈុត​សម្តែងច្រើន​​ប្រ​ភេទ​ដូច​ជា​​ចំ​រៀងម្នាក់​ឯង​ ចំ​រៀង​ជា​គូ​ រ​បាំ​រាំ​ និង​ក្បាច់​រាំចង្វាក់​សម័យ​ជា​ដើម​។​ តាម​ការ​ឱ្យ​​តម្លៃ​នៃ​គណៈ​មេ​ប្រ​យោគ​ឈុត​ឆាក​ប្រ​ឡង​ឆ្នាំ​នេះ​បាន​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​យ៉ាង​ហ្មត់​ចត់​ មាន​ច្រើន​ឈុត ​សំ​ដែង​គួរ​ជាទី​ចំ​ណាប់​អារម្មណ៍​និង​ បាន​រក​ឃើញ​នូវ​សំ​ឡេង​សូរ​សៀង​ច្រៀង​​ជា​ច្រើន​ដែល​ពិ​​​រោះ​រណ្ដំ​បន្សល់​ទុក​នៅ​មនោ​សញ្ចេតនា​យ៉ាង​ជ្រាល​​ជ្រៅ​ដិតជាប់​អារម្ម​ណ៍​ដល់​ទស្សនិក​ជន​។​

ក្រោយ​ពី​រយៈពេលរវាង៣​ម៉ោង​ដែល​សម័យ​ប្រ​ឡង​បាន​កើត​ឡើង​យ៉ាង​ឱឡារិក​​គគ្រឹក​គគ្រេង​នោះ​ ក្មួយ​ទាំងពីររូប​គឺ​ ទ្រឹង​ ង្វៀន​ ង៉ុក​ អៀន​ (SBD 14)​​ និង​ក្មួយ​ ង្វៀន​ ហ្វាង​ញ៉ឺ​ ហ្វា​ (SBD 04) ​បាន​ជាប់​ជ័យ​លាភី​លេខ​១ បន្ត​បន្ទាប់​ក្រុម​ដែល​មាន​អាយុ​ ថ្នាក់​មត្តេយ្យ​​និង​បឋម​សិក្សា​។ ក្រៅ​ពី​នេះ​គណៈ​ចាត់​តាំង​បាន​ផ្ដល់​រង្វាន់​លេខ​២ លេខ​៣ រង្វាន់​លើក​ទឹក​ចិត្ត​ និង​​រង្វាន់មួយ​ចំ​នួ​ន​ទៀត​ដល់​ក្មួយ​ៗ ។

សម័យ​ប្រ​ឡង​មិន​ត្រឹម​តែ​ជា​ការ​ជំ​នួយ​ដល់​សាលា​និង​ឪ​ពុក​ម្តាយក្មួយ​ៗ​​បាន​ឃើញ​ច្បាស់ និង ​​ការ​បំ​ប៉ន​ដល់​ក្មួយ​ៗឱ្យ​​​មាន​ទេព​កោសល្យ​ ផ្នែក​ខាង​​សិល្បៈ​នោះ​ទេ​ថែម​ទាំង​ជា​សកម្មភាព​​មួយ​ដែល​មាន​អត្ថ​ប្រ​យោជន៍​ជា​ច្រើន​ សម្រាប់​កុ​មារ​ ព្រោះ​ថា​នេះ​ក៏​ជា​ការ​អាច​ជំ​នួយ​ដល់​កុមារ​អភិ​វឌ្ឍ​ន៍​គ្រប់​វិ​ស័យ​អំ​ពី​រូប​រាង​កាយ​ ចំ​ណេះ​វិជ្ជា​ ភាសា​ និង​មាន​ស្មារតី​ស្ម័គ្រ​ចិត្ត​ចូល​រួម​បណ្ដា​ចលនា​ក្នុង​សង្គម​ ថែម​ទាំង​ជំ​នួយ​ដល់​កុមារ​មាន​ជំ​នឿ​ចិត្ត​ អង់​អាច់​ក្លា​ហាន​ ប្រឹង​ប្រែង​តស៊ូក្នុង​ជី​វភាព​រស់នៅ។

quoctethieunhi-2

 

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សហជីព​មូល​ដ្ឋាន​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ប្រា​រព្ធ​សម័យ​ប្រ​ឡង​ ”ចំ​រៀង​សម្រាប់​កុ​មារ​” លើក​ទី​១ឆ្នាំ ២០១៣​នា​ឱ​កាស​ទិ​វា​កុមារ​អន្តរ​ជាតិ​ ថ្ងៃ​​ទី​០១ មិថុនា​