បើក​បវេសនកាល​ថ្នាក់​បរិញ្ញាបត្រ​អប់រំ​សុខមាលភាព​វគ្គ​លើក​ទី​៥

ត្រាវិញ​ 12.6.2013 ព្រឹក​ថ្ងៃ​ទី ១២ មិថុនា ២០១៣ សាកលវិទ្យាល័យ​ត្រាវិញ​បាន​ចាត់​តាំង​ពិធី​បើក​បវេសនកាល​ថ្នាក់​បរិញ្ញាបត្រ​អប់រំ​សុខមាលភាព​លើក​ទី​៥។

ចូល​រួម​មាន​វត្តមាន​​នៃ​​គណៈ​កម្មការ​​សាលា​ទាំង​ពីរ មន្ទីរ​មហាផ្ទៃ​ត្រាវិញ​ មន្ទីរ​អប់រំ​ត្រាវិញ​ ព្រម​ទាំង​សិក្ខាកាម​ទាំង​ឡាយ។

khaigiangTDTT2

ថ្នាក់​រៀន​ដោយ​សាកលវិទ្យាល័យ​ត្រាវិញ​សហការ​ជា​មួយ​សាកលវិទ្យាល័យ​គរុកោសល្យ​ហាត់​ប្រាណ​និង​កីឡា​ ទី​ក្រុង​ហូជីមិញ​ចាត់​តាំង​ជ្រើស​រើស​កាល​ពី​ខែ​មេសា ២០១៣។ លិទ្ធផល​មាន​បេក្ខជន​ចំ​នួន ៧៨ រូប​ជាប់​ឈ្មោះ​និង​សម្រេច​បែប​បទ​ចូល​រៀន។

សិក្ខាកាម​ទាំង​ឡាយ​គឺ​បណ្តា​គ្រូ​បង្រៀន​កំ​ពុង​ឈរ​ថ្នាក់​នៅ​បណ្តា​សាលា​បឋម​សិក្សា​ អនុវិទ្យាល័យ​ និង​​បណ្តា​ភ្នាក់​ងារ​រដ្ឋការ​​កំពុង​ប្រ​កប​ការ​ងារ​នៅ​ស្ថាប័ន​ អង្គ​ភាព​ចំណុះ​ខេត្ត។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​អូស​បន្លាយ​​ក្នុង​រយៈពេល​៣​ឆ្នាំ ដោយ​គ្រូ​បង្រៀន​សាកលវិទ្យា​ល័យ​​គរុកោសល្យ​ហាត់​ប្រាណ​និង​កី​ឡា​ទី​ក្រុង​ហូជីមិញ​ណែ​នាំ​ផ្ទាល់។

សាស្ត្រាចារ្យ​ បណ្ឌិត ហ្វិញ​ទ្រុងខាយ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​គរុកោសល្យ​ហាត់​ប្រាណ​និង​កីឡា​ទីក្រុង​ហូជីមិញ​ បាន​រីក​រាយ​ស្វាគមន៍​ និង​ជូន​ពរ​សិក្ខាកាម​ទាំង​ឡាយ លោក​មាន​ទំ​នុក​ទុក​ចិត្ត​ថា​សិក្ខាកាម​ទាំង​ឡាយ​នឹង​ខិត​ខំ​ព្យាយាម​ក្រេប​យក​ចំ​ណេះ​វិជ្ជា​ ដើម្បី​យក​ទៅ​បដិបត្តិ​​ក្នុង​ការ​ងារ​ឱ្យ​មាន​ប្រ​សិទ្ធភាព​នៅ​អង្គ​ភាព​របស់​ខ្លួន។

លោក​ង្វៀន​តៀន​យុង សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ ក៏​មាន​អនុសាសន៍​ដ៏​ស្និទ្ធ​ស្នាល​រវាង​បណ្តា​សិក្ខាកាម​ នូវ​ទស្សនៈ​ថ្មី​ចំ​ពោះ​ការ​សិក្សា​បច្ចុប្បន្ន។

 khaigiangTDTT1

សាស្ត្រាចារ្យ​ បណ្ឌិត​ ហ្វិញ​ទ្រុង​ខាយ(ឆ្វេង) អនុបណ្ឌិត​ ង្វៀន​តៀន​យុង

តាម​​ប្រ​សាសន៍​​លោក​អនុបណ្ឌិត​ «សិក្សា​គឺ​បំ​ពេញ​នូវ​គោល​ការណ៍​៣យ៉ាង​ គឺ​ចំ​ណេះ​ដឹង បំ​ណិន និង​ឥរិយាបថ​វិជ្ជាជីវៈ។ សិក្សា​គឺ​ការ​ដោះ​ស្រាយ​រវាង​ការ​ដឹង​​និង​ការ​មិន​ទាន់​ដឹង។» និង​និយមន័យ​នៃ​ការ​សិក្សា​មួយ​ជីវិត។ ជាមួយ​ និយមន័យ​ខាង​លើ លោក​ជឿ​ជាក់​ថា សិក្ខាកាម​ទាំង​ឡាយ​នឹង​​កំ​ណាត់​បាន​ទិស​ដៅ​សិក្សា​ត្រឹម​ត្រូវ​ដើម្បី​ទទួល​យក​ចំ​ណេះ​វិជ្ជា​ប្រ​សើ​បំ​ផុត។

សាកលវិទ្យាល័យ​ត្រាវិញ​ មាន​ប្រភព​ដើម​គឺ​សាលា​មហាវិទ្យាល័យ​រង​សហគមន៍​ត្រាវិញ​ បង្កើត​ឡើង​នៅ​ឆ្នាំ ២០០១ សាលា​មាន​មហាវិទ្យាល័យ​ចំ​ណុះ​ ១១អង្គ​ភាព​ សិស្ស-​និស្សិត​ជាង​២០​ពាន់​រូប។ ដើម្បី​បើក​ទូ​លាយ​ឱកាស​សិក្សា​ សាកលវិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​តាម​យន្តការ​រៀន​បន្ត​ឡើង​ពី​មធ្យម​សិក្សា​ជំ​នាញ​រហូត​ដល់​អនុបណ្ឌិត។ សាលា​មាន​តួ​នាទី​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​មាន​ថ្វៃ​ដៃ​ខ្ពស់ ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​និង​អនុវត្ត។

ដំ​ណឹង​និង​រូប​ភាព៖ ថាញ់​សឺន

បក​ប្រែដោយ៖ ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើក​បវេសនកាល​ថ្នាក់​បរិញ្ញាបត្រ​អប់រំ​សុខមាលភាព​វគ្គ​លើក​ទី​៥