សម័យ​ឃោសនា​អំពី​កោះ​សមុទ្រវៀត​ណាម​ឆ្នាំ​ ២០១៣

ត្រា​វិញ​ ថ្ងៃទី​ ១៧ ខែ មិថុនា ឆ្នាំ ២០១៣ រសៀល​ថ្ងៃ​ទី​ ១៤ ខែ មិថុនា ឆ្នាំ ២០១៣ លោក​វរៈសេនិយឯក ង្វៀន​ ទ្វី​ ជា​ប្រ​ធាន​ន​យោ​បាយ​មេបញ្ជា​ការកង​ទ័ព​ដែន​សមុទ្រ​(កង​ទ័ព​ជើង​ទឹក)​ភូមិ​ភាគ II បាន​មាន​ឱកាស​មក​​ជួប​សំណេះ​សំ​ណាលនិង​ផ្សព្វ​ផ្សាយជា​មួយ​នឹង​និស្សិត​និង​បុគ្គលិក​នៃសាកលវិទ្យាល័យ​ត្រា​វិញ ​ស្តី​​អំ​ពី​កោះ​សមុទ្រ​វៀត​ណាមឆ្នាំ ២០១៣ ។

 DaitaNguyenTuy

លោក​វរសេនិយឯក ង្វៀន​ ទ្វី​ ​ប្រ​ធាន​ន​យោ​បាយ​មេបញ្ជា​ការកង​ទ័ព​ដែន​សមុទ្រ​(កង​ទ័ព​ជើង​ទឹក)​ភូមិ​ភាគ II

មិន​ទាន់ដល់ម៉ោង​៣រសៀល​ផង​ និស្សិត​ប្រ​មាណ​ជាង​ ៤០០ នាក់និង​បុគ្គលិកកម្មា​ភិបាល​របស់​សាលាមាន​ចំ​នួន​​ជាង​ ១០០ នាក់ បាន​ជួប​ជុំក្នុង​​សាល​នៃ​មជ្ឈមណ្ឌល​​អប់រំ​ការពារ​ជាតិ​សន្តិសុខ​និស្សិត​របស់សាលា​ ដើម្បី​ស្តាប់​នូវ​សេច​ក្តី​រាយ​ការណ៍អំ​ពី​ការប្រជុំជីវភាព​កោះ​សមុទ្រ​វៀត​ណាម​ ។

ក្នុង​ស៊េរីនៃអត្ថបទ​សំណេះ​សំណាល​ លោក​វរសេនិយ​ឯក​ ង្វៀន​ ទ្វី បាន​ឧទ្ទេស​នាម​​អំពី​ស្ថាន​ការណ៍​សមុទ្របូណ៌ បណ្តា​យុទ្ធសាស្រ្តគមនាគមន៍ ពាណិជ្ជកម្ម ធនធាន​ធម្មជាតិ​ ​រ៉ែ ប្រេង​ឧស័្មនលើ​សមុទ្រ ។ល។ ឆ្លង​តាម​​បទ​សំណេះសំណាល​ទាំង​នោះ​បាន​បញ្ជាក់​អោយ​ឃើញ​នូវ​តួនាទី​សំខាន់​នៃ​សមុទ្រ​បូណ៌​ចំ​ពោះ​បណ្តា​ប្រទេស​លើ​ពិភព​លោក​ ជា​ពិសេសគឺ​បណ្តា​ប្រ​ទេស​ក្នុង​តំបន​ ។

លោក​បាន​បញ្ជាក់​រួមនូវ​គោល​ធំៗដែល​ស្តី​​អំពីច្បាប់​សមុទ្រ​វៀត​ណាម​ ស្ថាន​ភាព​បណ្តា​ប្រទេស​មករំលោភបំ​ពាន​លើប្រ​ជុំ​កោះ ហ្វាង​សា និង​ ទ្រឿង​សា​របស់​វៀត​ណាម​បច្ចុប្បន្ន​ ។ ទន្ទឹម​នោះ​លោក​បាន​សង្កត់​ធ្ងន់អំពី​គោល​ការណ៍និង​ទស្សនៈរបស់​បក្ខ និង​រដ្ឋាភិបាល​យើង​ក្នុង​ការ​តស៊ូរក្សា​សន្តិ​ភាព ស្ថិរភាពក្នុង​តំបន​ អភិវឌ្ឍសេដ្ឋ​កិច្ច​ សង្គមកិច្ច ។

ចូល​រួម​និងថ្លែង​ការ​ក្នុង​ឱកាស​ផ្សព្វ​ផ្សាយ​ មាន​លោក​ វ៉ ហ្វាង​ ខាយ ជាសាកល​​វិទ្យា​ធិការ​រងនៃ​សាលា​សកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​សង្កត់​ធ្ងន់​ថា៖ នេះ​ជា​សកម្មភាព​នយោបាយ​មួយ​ដើម្បី​បង្កើត​ភាព​​ស្រប​គំនិត​ក្នុង​សង្គម​ ជាមួយ​និង​បណ្តា​គោល​ការណ៍​ មាគ៌ា​របស់​បក្ខ​ គោល​ន​យោ​បាយ​របស់​រដ្ឋាភិបាល​ដែល​ស្តី​អំ​ពី​សមុទ្រ​និង​កោះ ។

ឆ្លង​ផុត​តាម​រយៈនៃការ​ផ្សព្វ​ផ្សាយ អាច​ធ្វើ​អោយ​ប្អូនៗ​និស្សិត​​និង​បុគ្គលិកកម្មា​ភិបាល​ អ្នក​ភ្នាក់​ងារ​រដ្ឋការ​របស់​សាលាបាន​​​យល់​ច្បាស់​ថែម​ទៀត​​អំ​ពី​តួនា​ទី និង​ទីតាំងយុទ្ធសាស្រ្ត​សមុទ្រ​និង​កោះ​របស់​វៀត​ណាម​ក្នុង​បុព្វហេតុស្ថាបនា​និង​ការ​ពារ​ប្រ​ទេស​ជាតិ​។ ប្តេជ្ញាចិត្តរក្សា​ខ្ជាប់​អធិប្បតេយ្យ​ដែន​ដី​ប្រទេសលើ​សមុទ្រ។

TuyentruyenBiendao 

និស្សិត​ជាង​ ៤០០ នាក់​បាន​ចូល​រួម​សំណេះ​សំណាលស្តី​​អំ​ពីសមុទ្រ​និង​កោះ

បក​ប្រែដោយ៖ ថាច់​ខ្វៀង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សម័យ​ឃោសនា​អំពី​កោះ​សមុទ្រវៀត​ណាម​ឆ្នាំ​ ២០១៣