ទិវា​បុណ្យ​ជាតិ​កាណាដាលើក​ទី​ ១៤៦

រសៀល​ថ្ងៃ​ទី ២៧ មិថុនា ២០១៣ សាកលវិទ្យាល័យ​ត្រាវិញ​បាន​ប្រារព្ធ​ពិធី​ទិវា​បុណ្យ​ជាតិ​កាណាដាលើក​ទី​ ១៤៦។

quockhanhcanada-1

ចូល​រួម​ក្នុង​កម្មវិធី​ ​រួម​មាន​លោក​ Audri Mukhopadhyay អគ្គ​កុង​ស៊ុល​កា​ណា​ដា​ប្រ​ចាំ​ការ​នៅ​​ទី​ក្រុង​ ហូ ជី​ មិញ និងលោកស្រី​ សឺន ធី អាញ់ ហុង​ ជា​អនុ​ប្រ​ធាន​នៃ​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រាវិញ​​ ព្រមទាំង​​ប្រ​ធាន​សមាគម​មិត្តភាព​វៀត​ណាម​និង​កាណាដា​ខេត្ត​ត្រា​វិញ​គឺ​លោក​បណ្ឌិត​ផាម ទៀត ខាញ់ ។

 លោក​អគ្គ​កុង​ស៊ុល Audri Mukhopadhyay ​សោមនស្ស​រីក​រាយ​ដែល​បាន​ឃើញ​ចំ​ណង​សហប្រ​តិបត្តិការ​រវាង​ប្រ​ទេស​ទាំង​ពីរ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​​បន្ត​​អភិវឌ្ឍ​​ជារៀង​រាល់​ឆ្នាំ​ ជា​ពិសេស​​ក្នុង​វិស័យ​ពាណិជ្ជកម្មនិង​អប់រំ ។

 លោកស្រី​ សឺន​ ធី អាញ់ ហុង បាន​ថ្លែង​សុន្ទរកថា​អបអរ​សា​ទរជូន​ពរ​ដល់​​ប្រ​ជា​ជន​ និង​ប្រ​ទេស​ជាតិ​​កា​ណា​ដា​មួយ​ថ្ងៃកាន់​តែ​អភិវឌ្ឍសម្បូណ៌រុង​រឿង​។

 លោក​ស្រី​អនុ​ប្រ​ធាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្តបាន​អោយ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពី​បំ​បែក​​ខេត្ត​​នៅ​ឆ្នាំ ១៩៩២ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ត្រា​វិញ​​ទទួល​បាន​ការ​ឧបត្ថម្ភក៍ដ៏​ប្រ​សើរ​ឧត្តមរបស់​រដ្ឋា​ភិបាល​និង​ប្រ​ជា​ជន​កាណាដា ដែលបានរួម​ចំ​​ណែក​យ៉ាង​សំ​ខាន់ក្នុង​ការ​ជំ​នួយ​ខេត្ត​ត្រា​វិញ​ក្នុង​វិស័យ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ចសង្គម​ ។

 តំណាង​អោយ​អ្នក​ដឹក​នាំ​និង​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ យើង​ខ្ញុំ​កំណត់​សម្គាល់​ព្រម​ទាំង​ថ្លែង​នូវសេច​ក្តី​​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ​រដ្ឋាភិបាល​និង​ប្រ​ជាជន​កាណាដា ​​ដែលបាន​ជំ​នួយនូវ​ការ​​ឧបត្ថម្ភក៍​ដ៏​ប្រ​សើរ​ឧត្តម​នោះ ។

 ការ​ស្ថា​បនា​​និង​អភិវឌ្ឍសេដ្ឋ​កិច្ច​សង្គម​ក្នុង​បណ្តា​ឆ្នាំ​បន្ត​បន្ទាប់ខាង​មុខ​នេះ អ្នក​ដឹក​នាំ​និង​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​មាន​ក្តី​សង្ឈឹម​ជា​និច្ច​ថា ​នឹង​ទទួល​បាននូវ​ការ​ជំនួយ​ឧបត្ថម្ភ​​អំ​ពី​រដ្ឋា​ភិបាល​និង​ប្រ​ជា​ជន​កាណាដាបន្ថែម​ទៀត​ ។

 វៀត​ណាម​និង​កាណាដា​បាន​បង្កើត​ការ​បរទេស​ពេញ​សិទ្ធិ​នូវ​ថ្ងៃទី​ ២១/០៨/១៩៧៣ រហូត​មក​ដល់​​បច្ចុប្បន្ននេះ ប្រ​ជា​ជន​វៀត​ណាម​និង​ប្រ​ជា​ជន​កាណាដាបាន​ក្លាយ​ទៅ​ជា​មិត្ត​ភាព​​យ៉ាង​ជិត​​ស្និទ្ធ​និង​មាន​ភក្កី​ភាពរវាង​គ្នា​និង​គ្នា​​។ ប្រ​ទេស​ទាំង​ពីនៅតែ​មិន​ប​ង្អង់ការ​រក្សា​និង​ការ​ពង្រីក​នូវ​​ការ​ទំ​នាក់​ទំ​នង​រវាង​ភាគី​មួយ​​​ថ្ងៃ​កាន់​តែ​រឹង​មាំ ។ ប្រ​ជាជន​និង​រដ្ឋាភិបាល​កាណាដាតែង​តែ​គាំ​ទ្រវៀត​ណាមក្នុង​ភារកិច្ចតស៊ូរំដោះ​ប្រជាជន​ បង្រួបបង្រួម​ប្រ​ទេសជាតិ ព្រម​ទាំង​​ជួយ​វៀត​ណាម​ក្នុង​កិច្ច​ការ​កសាង​ប្រ​ទេស​និង​បញ្ចូល​ក្នុង​អង្គការ​អន្តជាតិ ។

 

quockhanhcanada-2 

លោក Audri Mukhopadhyay ព្រមទាំង​លោកស្រី​ សឺន ធី អាញ់ ហុង នៅ​ក្នុង​ពិ​ធី​ដាំ​កូន​ឈើ​អនុស្សាវរីយ៍

 quockhanhcanada-3

លោក Audri Mukhopadhyay, ​លោកស្រី​ សឺន ធី អាញ់ ហុង,  ​លោក​ ផាម ទៀត ខាញ់ដាំ​​កូន​ឈើ​អនុស្សាវរីយ៍

លើ​ឧទ្យាន​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ

quockhanhcanada-4

លោក​បណ្ឌិត ផាម ទៀត ខាញ់ ជាសាកល​វិទ្យា​ធិការនៃសាកលវិទ្យាល័យ​ត្រាវិញ​ ​និង​​ជា​ប្រ​ធាន​សមាគម​មិត្តភាព​វៀត​ណាមនិង​កាណាដា​ខេត្ត​ត្រា​វិញ ​បាន​សំដែង​សេច​ក្តី​​អបអរ​សា​ទរ​និង​ជូន​ពរ​ដល់​ប្រ​ជា​ជន​នៃ​ប្រ​ទេស​​កា​ណា​ដា ​ព្រមទាំង​​មាន​ក្តីសង្ឈឹមជានិច្ចចំពោះ​ការ​ទំនាក់​ទំ​នង​រវាង​សាកល​វិទ្យា​ល័យ​ត្រា​វិញ​និង​លោក​អគ្គកុង​ស៊ុល​កាណាដា​​នៅ​​ទី​ក្រុង​​ ហូ ជី មិញ ​​មួយ​ថ្ងៃកាន់​តែ​អភិវឌ្ឍរុងរឿង​និង​រឹង​មាំ ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទិវា​បុណ្យ​ជាតិ​កាណាដាលើក​ទី​ ១៤៦