បំ​ប៉នបំ​ពេញ​វិធី​សាស្ត្រ​បង្រៀន​ភាសា​ខ្មែរ​លើ​ទូទាំង​ខេត្ត​ត្រាវិញ​

 

ត្រាវិញ​, 15.7.2013 –​ មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាលខេត្ត​​ត្រាវិញបាន​​សហការ​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​បើ​ក​បវេសន​កាល​​ថ្នាក់​បំ​ប៉ន​បំ​ពេញ​វិធី​សាស្ត្រ​បង្រៀន​ភាសា​ខ្មែរ​សម្រាប់​គ្រូ​បង្រៀន​ខ្មែរ​នៅ​ថ្ងៃ​ទី​ ១៣ កក្កដា​។ សិក្ខាកាម​៥០​រូប​ ជា​គ្រូ​បង្រៀន​កំ​ពុង​បង្ហាត់​បង្រៀន​ភាសា​ខ្មែរ​នៅ​បណ្តា​គ្រឹះ​ស្ថាន​អប់រំ​ទូ​ទៅ និង​មជ្ឈមណ្ឌល​អប់រំ​ជា​ប្រ​ចាំ​របស់​ខេត្ត​​អញ្ជើញ​ចូល​រួម។​

khaigiangKhmerTV 13Jul HSang1

 

យោង​តាម​លិខិត​ដីកា​លេខ 1297/BGDĐT-GDDT ថ្ងៃ​​ទី​ 01/3/2013 របស់​​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​អនុម័តិ​ឱ្យ​សាកលវិទ្យាល័យ​ត្រាវិញ​ទទូល​ភារកិច្ច​បំ​ប៉ន​គ្រូ​បង្រៀន​បង្ហាត់​បង្រៀន​ភាសា​ខ្មែរ​ក្នុង​បណ្តា​គ្រឹះ​ស្ថាន​អប់រំ​ទូទៅ​និង​មជ្ឈមណ្ឌល​អប់រំ​ជា​ប្រ​ចាំ។

វគ្គសិក្សា​រួម​មាន​ ១៦៥ ម៉ោង ក្នុង​គោល​បំ​ណង​​​បំ​ប៉ន​ទទូល​​នូវបញ្ហា​រួម​គឺ​ ​គោល​នយោបាយ​ វប្បធម៌ អក្សរ​សាស្ត្រ​ អក្សរ​សិល្ប៍​ខ្មែរ វិធីសាស្ត្រ​បង្ហាត់​បង្រៀន​ភា​សា​ខ្មែរ បំ​ណិន​ស្តាប់ និយាយ អាន​សរសេរ​ភាសា​ខ្មែរ​។ ក្នុង​កម្ម​វិធី​​សិក្សា​​នឹង​មាន​សកម្មភាព​ជា​ច្រើន​ដូច​ធ្វើ​ការ​ជា​ក្រុម ពិភាក្សា ដោះ​ស្រាយ​បញ្ហា​ទៅ​តាម​ស្ថានភាព​​ជួប​ប្រ​ទះ ដោះ​ដូរ​ផ្ទាល់​ជា​មួយ​គ្រូ​ដើម្បី​អភិវឌ្ឍ​​នូវ​​បំ​ណិន ក្រេប​យក​វិធីសាស្ត្រ​ថ្មីៗ និង​ទទូល​អារម្មណ៍​ដឹង​ច្បាស់​នូវ​ការ​ចាំ​បាច់​បំ​ប៉ន​ចំ​ណេះ​ដឹង​លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តាល។

លោក​ស្រីអនុបណ្ឌិត ថាច់​ធី​យ៉ឹន សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ សង្ឃឹម​ឆ្លង​តាម​វគ្គ​សិក្សា​នេះ​ សិក្ខាកាម​ទាំង​ឡាយ​នឹង​ទទួល​បាន​បំ​ណិន​ ចំ​ណេះ​ដឹង​មាន​ប្រ​យោជន៍​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​​ទាំងកាយ​សម្បទា​និង​​ឯក​ទេស​ជំ​នាញ​ ត្រៀម​លក្ខណៈ​ឈាន​ចូល​​ឆ្នាំ​សិក្សា​ថ្មីដោយ​ប្រើ​ប្រាស់​វិធីសាស្ត្រ​ថ្មី​និង​ទទូល​បាន​ប្រ​សិទ្ធភាប​ខ្ពស់​​បំ​ផុត។

មាន​អារម្មណ៍​រីក​រាយ​ក្នុង​ថ្ងៃ​បើក​បវេសនកាល​ សិក្ខាកាម​ គីម ចូវ​ ភូ សំ​ណេះ​សំណាល​ថា៖ ក្នុង​រយៈ​ពេល​សិក្សា​ យើង​ខ្ញុំ​ទាំង​ឡាយ​ជួប​ឧបស័គ្គ​ជា​ច្រើន​​អំពី​ផ្ទះ​លំ​នៅ​ឆ្ងាយ​ ជីវភាព​គ្រួ​សារ​ខ្វះ​ខាត់​ខ្លាំង។ ប៉ុន្តែ​យើង​ខ្ញុំ​រីក​រាយ​ដែល​ទទួល​បាន​លិខិត​សេចក្តី​សម្រេច​ចូល​រួម​ថ្នាក់​បំ​ប៉ន​វិជ្ជា​នេះ យើង​ខ្ញុំ​នឹង​ខិតខំ​ព្យាយាម​និង​ក្រេប​នូវ​ចំណេះ​វិជ្ជា​ វិធីសាស្ត្រ​បង្ហាត់​បង្រៀន​ថ្មី ដើម្បី​អនុវត្ត​ឱ្យ​សម​ស្រប​ចំ​ពោះ​អ្នក​សិក្សា​ជា​សិស្ស​ដែល​មក​រៀន​ភាសា​ខ្មែរ ដើម្បី​នាំ​មក​ប្រ​សិទ្ធភាព​ខ្ពស់​បំ​ផុត។

លោក​គៀន​ក្វឹន នាយក​រង​នៃ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ត្រាវិញ​ឱ្យ​ដឹង​ថា៖ វគ្គ​បំ​ប៉ន​លើក​នេះ​ជា​វគ្គ​សិក្សា​ដំបូង​សម្រាប់​គ្រូ​បង្រៀន​ភាសា​ខ្មែរ​នៅ​ទូទាំង​ខេត្ត​។ បច្ចុប្បន្ន​គ្រូ​បង្រៀន​ភាសា​ខ្មែរ​នៅ​បណ្តា​គ្រឹះ​ស្ថាន​ទូទៅ​ចំ​នួនជាង ១៥០ រូប។ ប៉ុន្តែ​ វគ្គ​សិក្សា​នេះ​តម្រូវ​បើក​បាន​១​ថ្នាក់ នៅ​គ្រូ​បង្រៀន​ឯទៀត​នឹង​បាន​បើក​ថ្នាក់​បំ​ប៉នបន្ត​នៅ​​លើក​ក្រោយ​។

លោក​បន្ថែម​ទៀត​ថា​ នេះ​ជា​សកម្មភាព​ជាក់​ស្តែង​និង​អនុវត្ត​នូវ​លិខិត​សម្រេច​ និង​គោលនយោបាយបាន​ចេញ​ជា​ធរមាន​ដែល​បក្ស​និង​រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់។

khaigiangKhmerTV2 13Jul HSang

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បំ​ប៉នបំ​ពេញ​វិធី​សាស្ត្រ​បង្រៀន​ភាសា​ខ្មែរ​លើ​ទូទាំង​ខេត្ត​ត្រាវិញ​