បញ្ចេញ​​កម្លាំង​ជំនួយ​​រដូវ​ប្រ​ឡង​ “​អាវ​បៃ​តង​​​ផ្តល់នូវ​​ក្តី​សង្ឈឹម​”

នៅ​ក្នុង​បណ្តា​ថ្ងៃ​ដើម​ខែ​កក្កដា​ឆ្នាំ ២០១៣ នេះមាន​រាប់​ពាន់​បេក្ខ​ជន​មក​ពីបណ្តា​ខេត្ត​ បណ្តា​ស្រុក​លើ​ភូមិ​ភាគ​ខេត្ត​ត្រា​វិញ​ បាន​ប្រ​មូល​ផ្តុំ​មក​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រ​ឡងជម្រើស​សិស្ស​បរិញ្ញា​និង​បរិញ្ញារង​ឆ្នាំ ២០១៣ ។

Doitinhnguyen Son

កង​កម្លាំង​និស្សិត​ស្ម័គ្រ​ចិត្ត​បាន​ប្រ​មូល​ផ្តុំ​នៅតាម​​បណ្តាមណ្ឌល​​ប្រ​ឡង​ទី ១ទី​ , សាលាវិទ្យា​ល័យ​​ផាម​ ថាយ​ បឿន​សាលាវិទ្យា​ល័យ​ទី​ក្រុង​ត្រា​វិញ​និងតាម​​អន្តេវាសិក្កដ្ឋាន

សមាគម​និស្សិតសាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ពង្រីក​កង​កម្លាំង​​ ១៩០ រូប គឺសុទ្ធ​តែ​ជា​កងកម្លាំង​និស្សិត​ស្ម័គ្រ​​ចិត្ត ​។ កង​កម្លាំងទាំង​នោះ​បាន​​ប្រ​មូល​ផ្តុំ​នៅ​តាម​បណ្តា​កន្លែង​ចំ​ណត់​ឡាន​​ តាម​ក្លោង​ទ្វារ​នៃ​សាលា​ និង​នៅ​គ្រប់​មណ្ឌល​​ប្រ​ឡង​ដើម្បី​ណែនាំ​បេក្ខជន​ចូល​រួម​សម័យ​ប្រ​ឡាង​ដោយ​ងាយ​ស្រួល ព្រម​ទាំង​​​​ស្វែង​រក​អាគារ​ស្នាក់​នៅ​ជិត​សាលា​សុវត្ថិភាព​និង​មាន​តម្លៃ​ទាប​។

ធាតុ​អាកាស​ក្តៅ​ហប់​​ពោរ​ពេញ​ទៅ​ដោយ​ភាព​​ស្អុះ​ស្អាប់​និង​ចំ​រុះ​ដោយ​ដំណក់ទឹក​ភ្លៀង​ដែល​ធ្លាក់​​មក​ដោយ​ចៃ​ដន្យ​ សំ​ឡឹង​មើល​ទៅ​ឃើញ​មាន​អារម្មណ៍​ហាក់​ដូច​ជា​នឿយ​ហត់​និង​តាន​តឹងណាស់​ តែ​ជា​មួយ​នឹង​ភាព​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ពី​ថ្លើម​នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​​នេះ បាន​នាំ​មក​នូវ​ទំនុក​ចិត្ត​អោយ​​បេក្ខជន​និង​អាណាព្យាបាល​នៃ​បេក្ខជន​ទាំង​ឡាយ​ ។នៅតាម​ទីកន្លែង​មួយ​ចំ​នួន​ និស្សិត​ស្ម័គ្រ​ចិត្ត​​ទាំង​ឡាយ​ក៏បាន​ទទួលជូន​នាំ​​​បេក្ខជន​ទៅ​មក​​ប្រ​ឡង​ព្រមទាំង​ជូន​បាយ​ម្ហូប​និង​ទឹក​ដោយ​ឥត​គិត​ថ្លៃផង​ ។

tiepsuc2013 son chuanbicom

បណ្តា​ចំណែក​បាយ​​ដែល​និស្សិត​ស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​រួម​ផ្សំ​និង​បណ្តា​គ្រូសារ​បាននាំ​មក​ឲ្យ​បេក្ខជន​​ក្រោយ​ពី​ពេល​ប្រ​ឡង

ក្នុង​កម្មវិធី​នេះ​ក៏​ទទួល​បាន​ជំ​នួយ​ឧបត្ថម្ភ​​យ៉ាង​កុះ​ករ​អំ​ពី​សំ​ណាក់​សប្បុរស​ជន ។ បណ្តា​គណៈ​ចាត់​តាំង​​​ទាំង​នោះ​បាន​ជំនួយ​បាយ​ចំនួន​ ១៥០០ ចំណែក​និងទឹក​ផឹកជា​ច្រើន​ដល់​និស្សិត​ស្ម័គ្រ​ចិត្ត​រហូត​ដល់​ទី​បញ្ចប់​នៃ​កម្មវិធី​។ ទាំង​ជំនួយ​​ ៤០០ កន្លែង​ស្នាក់​នៅ ក្នុង​នោះ​មាន​ជាង ៤០០ កន្លែង​ដោយ​ឥត​គិត​ថ្លៃ​គឺ​នៅ​តាម​អន្តេវាសិកដ្ឋាន​នៃ​សាលា​២០០០ ផែន​ទី​​, ២០០ សៀវ​ភៅ​ដៃព្រម​ទាំង​មាន​​វត្ថុ​និង​អាហារ​ផ្សេង​ទៀត​ជា​ច្រើន​ដែល​សម្រាប់​ជំនួយដោយ​ឥត​គិត​ថ្លៃ​​ដល់​បេក្ខជន ។​

លោក​ ផាម ក្វួក​ ខាញ់ ជាលេខាធិការ​​រង​នៃ​ក្រុម​សាលា​ ជា​ប្រ​ធាន​​សមាគម​និស្សិត​ និង​ក៏ជា​ប្រ​ធាន​គណៈ​ចាត់​តាំងនូវ​​កម្ម​វិធី​ជំ​នួយ​កម្លាំង​ក្នុង​រដូវ​ប្រ​ឡង​ឆ្នាំ​ ២០១៣​ របស់​សាលា​បាន​ឲ្យ​ដឹង​ថា​ កម្ម​វិធី​ជំ​នួយ​កម្លាំង​ក្នុង​រដូវ​ប្រ​ឡង​បាន​ក្លាយ​ទៅ​ជា​និមិត្តសញ្ញា​និង​មាន​អត្ថ​ន័យ​ជា​ប្រ​ត្យាក្សដ៏​ប្រ​សើរ​ឧត្តម​នៃ​និស្សិត​ច្រើន​ជំនាន់ ដែល​បាន​បន្ត​វេន​គ្នា​ជួយ​ទំនុក​បំរុង​បេក្ខជន​ជា​លំដាប់ ។ ចាប់​តាំង​ពីនោះមក ​​ក៏បាន​​កើតឡើង​ប្រ​កដ​ជា​មុខ​សញ្ញា​ស្ម័គ្រ​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ចិត្ត​នៃ​និស្សិត​គ្រប់​រូប​​និង​​ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​ ។ល។

គិត​មក​ដល់​ឱកាស​នេះ​ កម្មវិធី​មាន​ចំនួន​និស្សិត​ស្ម័គ្រ​ចិត្ត​ជិត​ ២០០ រូបនៃកម្រិត​សាលា​ដោយ​មាន​មតិ​ត្រៀម​ទុក​ជា​មុន​នឹងបាន​ចូល​​រួម​ចំណែក​ក្នុង​ការ​ទទួល​និងប្រឹក្សា​ ​ព្រម​ទាំង​ជំ​នួយ​ ៥០០០​ លើក​ដល់​បេក្ខជន​និង​ អាណាព្យាបាល​ ។

លោក​ ផាម​​ ក្វួក​ ខាញ់ បាន​ឲ្យ​ដឹង​បន្ថែម​ទៀតថា ក្នុង​ឆ្នាំនេះ​ គណៈ​ចាត់​តាំង​បាន​បង្កើត​ ៥ ក្រុម​ ជា​ក្រុមរូបភាពកង​កម្លាំ​ង​​ជំនាញ​ រួម​មាន​៖ ក្រុម​រូប​ភាពកង​កម្លាំ​ងជំនួយ​ផ្ទះ​សំណាក់,​ ក្រុម​រូប​ភាពកង​កម្លាំ​ងទទួលនិង​ប្រឹក្សា, ក្រុម​រូប​ភាពកង​កម្លាំ​ងយាន​ជំនិះ​ស្ម័គ្រ​ចិត្ត,​ ក្រុម​រូប​ភាពកង​កម្លាំ​ងរៀប​ចំ​សណ្តាប់​ធ្នាប់​គមនាគមន៍​និង​ក្រុម​រូប​ភាពកង​កម្លាំ​ងបញ្ជូនព័ត៌មាននិង​ភ័ស្តុ​ភារ ។” ​

tiepsuc2013 son tuvan

ណែនាំទីស្នាក់​អាស្រ័យ​នៅ​តាម​វត្ត​ខ្មែរ​ដល់បេក្ខ​ជន​ជា​ព្រះ​សង្ឈ

ឆ្លង​ផុត​ ១១ ឆ្នាំ​កន្លងមក​ដល់​បច្ចុប្បន្ន​នេះ​សរុប​ចំនួន​ជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​មាន​ ៣៤០ លើក​, ចំនួន​លើក​បេក្ខជននិង​អ្នក​ផ្ទះ​នៃ​បេក្ខជន​បាន​ទទួល​ការ​ប្រឹក្សា​និង​ជំនួយមាន​ ២០៦៧៣​​រូប​,​ ជំនួយ​ ៦៧៨៩ កន្លែង​ជា​ផ្ទះ​សំណាក់​ដែល​មាន​តម្លៃ​ថោក, ៩០៣​ ផ្ទះ​សំណាក់ឥត​គិត​ថ្លៃ,​ ជូន​ ២៤៥៥២​ សៀវ​ភៅ​ដៃ​ប្រឹក្សា​រស​ជាតិ​នៃ​អាហារ,​ ផ្តល់​ជូន​ ២០១០២ សន្លឹកផែន​ទី​និង​គំនូស​បំព្រួញ,​ ៣០១២០ សន្លឹក​ខិត​ប័ណ្ណផ្សាយ​ព័ត៌មានព្រម​ទាំង​ជំនួយជូន ៥០០ ចំ​ណែក​បាយ​ដោយ​ឥត​គិត​ថ្លៃ​ និង​បាន​នាំ​​បេក្ខជនទៅ​មក​​ ១៥៤០​ លើក​ដោយ​ឥត​គិត​ថ្ថៃ ។ ទទួល​បាន​ការ​ផ្តល់​មូល​និធិ​របស់​បណ្តា​ក្រុម​ហ៊ុន​និង​សហគ្រិន​​បាន​ជំនួយ​​គ្រឿង​សម្លៀក​​បំ​ពាក់​ដូច​ជា​ អាវ មួក ឆ័ត្រ ជា​ដើម​ដែល​សរុប​ទឹក​ប្រាក់​មាន​​ចំនួន​ថវិការជាង ៥២ លាន​ដុង ។ 

tiepsuc2013 son tuvan1

ណែនាំមណ្ឌល​​ប្រ​ឡង​ឲ្យ​បេក្ខជន​និង​អាណាព្យាបាល

ជាមួយ​នឹង​អាវបៃ​តង​និង​ភាព​ស្ម័គ្រ​ចិត្ត​របស់យុវវ័យ ​យុវជនស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​របស់​​សាកល​វិទ្យា​ល័យ​ត្រា​វិញបង្កើត​បាន​មុខ​សញ្ញា​មាន​ខ្លឹម​សារ​ដ៏ជ្រាល​ជ្រៅ​បំផុត​ក្នុង​ចិត្ត​របស់​បេក្ខជន​និង​អាណាព្យាបាល​ទាំង​ឡាយ​ដោយ​មាន​សារ​លិខិតជា​ផ្លូវ​ការ​ថា អាវ​បៃ​តង​​ផ្តល់នូវ​​ក្តី​សង្ឈឹម ។

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បញ្ចេញ​​កម្លាំង​ជំនួយ​​រដូវ​ប្រ​ឡង​ “​អាវ​បៃ​តង​​​ផ្តល់នូវ​​ក្តី​សង្ឈឹម​”