វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​​ផ្តល់​អាហារូបករណ៍ពីរ​ចំ​ណែក​សម្រាប់​​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ

ត្រាវិញ, 2.8.2013 ក្នុង​ក្រប​ខណ្ឌ​​សហប្រ​តិបត្តិការ​រវាង​សាកលវិទ្យាល័យ​ត្រាវិញ​ (TVU)និង​ វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា​(ITC) នៅ​ព្រឹក​ថ្ងៃ​ទី ២ សីហា ២០១៣ តំ​ណាង​ ITC បាន​មក​ TVU ​ជ្រើស​រើស​និស្សិតចូល​រួម​កម្មវិធី​អាហារូបករណ៍​ពេញ​ទី​ឆ្នាំ​​២០១៣​។

ITC-1

 

ពី​ខាង​ឆ្វេង៖ ១ លោក Moeung Noi, ៣ លោក An Bun Eng,៤ លោកង្វៀន​តៀន​យុង,៦លោក Soy Ty

 

បេក្ខជនចូល​រួម​​មាន​១២​រូប មក​ពី​គ្រប់​​មុខ​ជំ​នាញនៃ​TVU ហើយ​ពួក​គេ​ត្រូវ​ឆ្លង​កាត់​​ការ​ប្រ​ឡង​ក្រុម​ វិញ្ញាសាគណិត​វិទ្យា រូប​វិទ្យា និង​​សម្ភាស​ផ្ទាល់ ​​ភាសា​ខ្មែរ អង់​គ្លេស និង​បំ​ណិន​វប្បធម៌​ទូ​ទៅ។

 

កម្មវិធី​អាហារូបករណ៍​ពេញ​ទី​ឆ្នាំ​២០១៣​ របស់​ ITC នឹង​ផ្តល់​ជូន​បេក្ខជន​ពីរ​រូប​ដែល​ឆ្លង​ផុត​សម័យ​ប្រឡង​ជ្រើស​រើស​នេះ។

 

បេក្ខជន​ជាប់​ឈ្មោះ​នឹង​បាន​សិក្សា​នៅ​ ITC មួយ​ឆ្នាំ​មូល​ដ្ឋាន​ ​រួច​ជ្រើស​យក​​ឯក​ទេស​ជំនាញ​ក្នុង​ចំ​ណោម​៦​មុខ​ជំ​នាញ​នៃ​ ITC ដើម្បី​សិក្សា​បន្ត។

 

សំ​ណេះ​សំ​ណាល​ជា​មួយ​លោក Soy Ty ប្រ​ធាន​ការិយាល័យ​បណ្តុះ​បណ្តាល​បរិញ្ញា​ លោក​ឱ្យ​ដឹង​បន្ថែម​ថា​ និស្សិត​ TVU ពេល​ជាប់​ឈ្មោះ​ទៅ​សិក្សា​នៅ​ ITC នឹង​បាន​រៀនជា​មួយ​និស្សិត​កម្ពុជា​​នៅ​ឆ្នាំ​ទី​២ ហើយ​សិក្សា​ក្នុង​រយៈ​ពេល​៤​ឆ្នាំ និង​ទទួល​សញ្ញា​បត្រ​ជា​វិស្វាកររបស់ITC។

 

អំ​ពី​ការ​សម្នាក់​នៅ លោក​ An Bun Eng ប្រ​ធាន​ការិយាល័យ​សិក្សារ​ឱ្យ​ដឹង​​ថា ITC បាន​ទទួល​និស្សិត​ TVU ​៤​រូប​មក​​ហើយតាំង​ពី​ឆ្នាំ២០១១ ពួក​គេបាន​​ស្នាក់នៅ​អន្តេវាសិកដ្ឋាន​ដោយ​អត់​គិត​ថ្លៃ និង​​ទទួល​​​ប្រាក់​​ជំ​នួយ​ពី​ ITC ចំ​នួន ២០០USD ជា​រៀង​រាល់​ខែ។

 

នេះ​ជា​កម្មវិធី​នៅ​ក្នុង​ចំ​ណង​មិត្ត​ភាព​ សហប្រ​តិបត្តិ​ការ​រួម​អភិវឌ្ឍ។ ឆ្នាំ២០១០ TVU បាន​ចុះ​ហត្ថលេខាអនុស្សរណៈ​​ដំ​បូង​​ជា​មួយ​ ITC។

 

លោក​ង្វៀន​តៀនយុង​ សាកលវិទ្យាធិការ​រង​​នៃTVU ឱ្យ​ដឹងបម្ថែម​៖ ITC និង​ TVU ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ ភាគី​ទាំង​ពីរ​បាន​ចុះ​អនុស្សរណៈ​ជា​ច្រើន​លើក​។ ក្នុង​ឱកាស​នេះ​ដែរ​ លោក​បាន​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​លោក​បណ្ឌិត Om Romny និង​ជួន​ពរ​ក្រុមការ​ងារ​របស់​ ITC​ ប្រ​កប​ដោយ​ជោគ​ជ័យ​ល្អ​ប្រ​ពៃ។​

 

 

ITC-2

 

ITC-3

និស្សិត​ TVU កំ​ពុង​ធ្វើ​តេស្ត​វិញ្ញាសា​គណិតវិទ្យា

វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​

ITC ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​​ដែល​បាន​ចាប់កំ​ណើត​តាំង​ពី​ឆ្នាំ ១៩៦៤។ ​វិស្វករ និង​អ្នក​ជំ​នាញ​ជាន់​ខ្ពស់​ជិត ១០០០០នាក់​ ក្នុង​វិស័យ​បច្ចេកវិទ្យា​ត្រូវ​បាន​បណ្តុះ​បណ្តាល​នៅ​ទី​នេះ ហើយ​ក៏​បានចូល​រួម​យ៉ាង​សកម្ម​ ទៅ​លើការ​ស្ថាបនា​ឡើង​វិញ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​របស់​ប្រ​ទេស​កម្ពុជា។​

ក្នុង​បរិបទ​បច្ចុប្បន្ន​នៃ​សាកល​ភាវូ​បនី​យកម្ម​ និង​បច្ចេកវិទ្យា​ថ្មីៗ គួប​ផ្សំ​នឹង​ការ​ប្រ​ឈម​មុខ​ចំពោះ​ភាព​ផ្លាស់ប្តូរ​យ៉ាង​លឿន ដែល​ជា​ចរន្ត​ក្នុង​យុគសម័យ​ថ្មីនេះ គោល​ដៅ​ដ៏​សំ​ខាន់​របស់​យើង គឺ​ការ​កំ​ណត់​នូវ​តួ​នា​ទី​របស់​ ITC នៅ​ក្នុង​សង្គម​ជាតិ​ឱ្យ​ស្ថិត​នៅ​លើ​ចំ​នុច​ប្រ​សព្វ​នៃការ​អភិវឌ្ឍន៍​​ប្រ​ទេស និង​ការ​ធ្វើ​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង​នូវ​ប្រ័ពន្ធ​អប់រំ​ក្នុង​វិស័យ​ឧត្តម​សិក្សារបស់​​កម្ពុជា។

 

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​​ផ្តល់​អាហារូបករណ៍ពីរ​ចំ​ណែក​សម្រាប់​​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ