វិស្សមកាល​ CLEATS: ដំ​ណើរ​ទៅ​កម្ពុជា

ត្រា​វិញ​​ថ្ងៃ​ទី​ ៣១​ខែកក្កដា ឆ្នាំ ២០១៣, ក្រោយ​ពីការ​ចាត់​តាំងរួច​ស្រេចនូវ​កម្មវិធី​បោះ​ជំរំកីឡា​បាល់​ទាត់រដូវវិស្សមកាល​នៅ​សាកល​វិ​ទ្យា​ល័យ​ត្រា​វិញ​ (ពី​ថ្ងៃ ៦–១២//២០១៣)​ ​​យុវនិស្សិត​ទាំង​ឡាយ​របស់​សាលា​បាន​បន្ត​ការ​ធ្វើ​ដំណើរ​នឹង​នាំ​មក​នូវ​ ក្តី​សុ​បិនលើ​ព្រលាន​ស្មៅឲ្យ​ពួក​ប្អូនៗ​កុមារ​ដែល​មាន​ជីវភាព​ជួប​ក្តី​លំបាក​​ដែលនៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គការ​ Salt Academic នៅ​ខេត្ត​បាត់​ដំបង​នៃ​ប្រ​ទេស​កម្ពុជា ក្នុង​ថ្ងៃ​ទី ១៦– ២៧/​/២០១៣

 

 camp-1

ក្រុម​​អ្នក​ស្ម័គ្រ​ចិត្ត​​វៀត​ណាម​មក​ទស្សនា​នៅ​ប្រា​សាទ​អង្គរ​វត្ត​នៃ​ប្រ​ទេសកម្ពុជា

 

 camp-2  camp-3

ប្អូន​ៗកុមារ​​រំភើប​ចិត្ត​ក្នុង​ការ​ចូល​រួម​ជា​មួយ​នឹង​បណ្តា​សកម្មភាព​ Camp CLEATS

​និស្សិតនៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​កំពុង​ណែរនាំ​នូវ​បំណិន​​ក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​អោយ​ប្អូន​ៗកុមារ

កី​ឡា​ករ​ទាំង​នោះ​ គឺ​សុទ្ធ​តែ​ជា​កុ​មារី​ដែល​មាន​ជីវភាព​ជួប​ក្តី​លំបាកយ៉ាង​ខ្លាំង​ តែ​មានចំ​ណុច​រួម​មួយ​គឺ​ចូល​ចិត្ត​លេង​​​កី​ឡា​បាល់​​ទាត់ ។ ​ក្នុង​ពេល​​ចូល​រួម​ប្អូន​ៗ​រំភើប​ចិត្ត​យ៉ាង​ខ្លាំងពី​ព្រោះ​ប្អូន​ៗបាន​ដឹង​ជាក់​ច្បាស់​ថា​ ក្រៅ​ពី​ការ​យក​ចិត្តទុក​ដាក់​របស់​អង្គ​ការ​Salt Academic និង​អង្គការ​អ្នក​ស្ម័គ្រ​ចិត្ត​អាស៊ី (VIA) នៅ​មាន​ការយក​ចិត្តទុក​ដាក់​របស់​​បណ្តា​បងប្អូន​មក​ពី​ប្រ​ទេស​វៀត​ណាម​និង​សហរដ្ឋ​អាមេរិកទៀត ។

បោះ​ជំរំក្នុង​​រដូវ​វិស្សមកាល​ CLEATS​ បាន​នាំ​មក​ឲ្យ​ប្អូន​ៗ​កុមារ​ក្រ​កំសត់​ទាំង​នោះ​ទទួល​បាន​នូវ​បណ្តា​បទ​ពិសោធន៍​ជីវិត ចំណេះ​ដឹងបំណិន​ជីវិត​តាម​រយៈ​ល្បែង​កំសាន្ត​ទាំង​ឡាយ បំណិន​​ក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​និង​ការ​ហែល​ទឹក ជាពិសេស​ទៀត​គឺ​បាន​បង្ហាត់​បង្រៀន​ភា​សា​អង់​គ្លេស់​ឲ្យ​ប្អូន​ៗ ។ ទន្ទឹម​នឹង​នោះ​ កម្មវិធី​ក៏​ទទួល​បាន​មនោ​សញ្ចេតនា​​យ៉ាង​កក់ក្តៅរបស់​ប្អូន​ៗ​ ក៏​ដូច​ជា​ការ​រំពឹង​ទុករបស់​​កម្មវិធី​នឹង​កើត​មានឡើង​​ជា​បន្ត​ទៀត​ក្នុង​បណ្តា​ឆ្នាំ​ខាង​មុខ​នេះ ។

រួម​ដំណើរជា​មួយ​នឹងការ​បោះ​ជំរំក្នុង​​រដូវ​វិស្សមកាល​ CLEATS​ ប្អូន​ៗ​និស្សិតនៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ចូល​រួម​នួវ​បណ្តា​សកម្មភាព​ហ្វឹក​ហ្វឺន បង្ហាត់​បង្រៀន​ប្អូន​ៗ​កុមារ​នៅ​វៀត​ណាម​និង​កម្ពុជា​។ នេះ​គឺ​ជា​ឱកាស​ដើម្បី​ឲ្យ​ប្អូន​ៗ​ជា​និស្សិត​​ដោះ​ដូរ​ភាសា ស្វែង​យល់​អំ​ពី​វប្បធម៌​និង​មនុស្សជាតិ​នៃ​ប្រ​ទេស​ជា​មិត្ត ហ្វឹក​ហាត់​បន្ថែម​នូវ​បំណិនគ្រប់គ្រង បំណិន​ធ្វើ​ការ​ជា​ក្រុម​ព្រម​ទាំង​បំណិន​ផ្តល់​ជូន​ព័ត៌មាន ។ល។

សកម្មភាព​នេះ​គឺ​ដើម្បី​ស្តារ​នូវ​មនសិការ​ ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កុមារ​ កុមារ​មាន​ជិវភាព​ក្រ​លំបាក លើក​ទឹក​ចិត្ត​ដល់​​កុមារ​ បន្ត​​ឈាន​ឡើង​​​ជំ​នះ​នូវ​ឧបសគ្គ​ឆ្ពោះ​ទៅ​អនាគត​។

អង្គការ SALT ACADEMY

ជា​អង្គកា​ក្រៅ​​រដ្ឋាភិបាល​ជា​មួយ​នឹង​ទិស​ស្លោកអភិវឌ្ឈនបំណិន​កីឡា​បាល់​ទាត់​ និង​​បំណិនគ្រប់គ្រងឲ្យ​យុវជន​កម្ពុជា​ ឆ្លង​តាម​ការ​គួប​ផ្សំ​រវាង​ការ​ហ្វឹក​ហាត់​បំណិន​កីឡា​បាល់​​ទាត់​​ និង​បង្រៀន​បំណិន​ជីវភាព​រស់​នៅ​ឲ្យ​ប្អូន​ៗ​កុមារ​ ។

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វិស្សមកាល​ CLEATS: ដំ​ណើរ​ទៅ​កម្ពុជា