អង្គ​ពិភាក្សា​តុ​មូល​ជួប​ជា​មួយ​​សិស្ស​-និស្សិត​

ត្រា​វិញ,​ 20.8.2013 ថ្ងៃ​ទី ១៦ សីហាកន្លង មហាវិទ្យាល័យ​ភាសា - វប្បធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញ​(TVU) បាន​ចាត់​តាំង​ពិធី​ជួប​ពិភាក្សា​ជា​មួយ​សិស្ស​-​និស្សិត​​រួម​មាន​និស្សិត​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ និស្សិត​កម្ពុជា​ផង​ដែរ​។ អង្គ​ពិភាក្សា​បាន​ទាក់​ទាញ​សិស្ស​-​និស្សិត​ចូល​រួម​ជាង​៣០០ រូប។

 toadamkhmer-1

ចូល​រួម​ជា​វាគ្មិន​រួម​មានថ្នាក់ដឹក​នាំ​​​មហាវិទ្យាល័យ ដេប៉ាតឺម៉ង់ ​ការិយាល័យ​​ចំ​ណុះ​ ព្រម​ទាំង​លោក​ស្រី​ សាស្ត្រាចារ្យរង​​ បណ្ឌិត ផាន​ធី​ធូ​អៀន និង​លោក​បណ្ឌិត ដិញ​ លឺ យ៉ាង។

សំ​នួរ​ជា​ច្រើន​ប្រ​មាន​ ៤០​សំ​នួរ​បាន​ដាក់​ឡើង​ជុំ​វិញ​បញ្ហា​ទាក់​ទង​នឹង​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ កម្មវិធី​សិក្សា គោលនយោបាយ អាហារូបករណ៍​ និង​ឱកាស​ការ​ងារ​ក្រោយ​ពី​ចេញ​សាលា។

បណ្តា​ទុក្ខ​កង្វល់​ បំ​ណង​របស់​និស្សិត​បាន​ថ្នាក់​ដឹក​នាំ​មហាវិទ្យាល័យ​ និងអង្គ​ភាព​ដែល​មាន​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ដោះ​បំ​ភ្លឺ​ដោយ​រួស​រាយ។

ក្នុង​ចំ​ណោយ​សំ​នួរ​នោះ​ និស្សិត​មួយ​រូប​បាន​លើក​ឡើង​ថា៖ បញ្ចប់​បរិញ្ញា​បត្រ​មុខ​ជំ​នាញ​វប្បធម៌​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​អាច​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​កម្ពុជា​បាន​ឬ​ទេ? ដើម្បី​លើក​កម្ពស់​សមត្ថភាព​ភាសា​ខ្មែរ មហាវិទ្យាល័យ​អាច​​ចាត់​តាំងវគ្គ​សិក្សា​ខ្លី​និង​បើក​​សម័យ​​ប្រ​ឡង​ភាសា​ខ្មែរ​ឱ្យ​និស្សិត​ជា​រៀង​រាល់​ឆ្នាំ​បាន​ទេ?

   

ចំពោះ​សំ​នួរ​នេះ លោក​អនុបណ្ឌិត ង៉ូ​ ភូ ហាយ ប្រធាន​ដេប៉ាតឺម៉ង់​ភាសា​វិទ្យា​​ឱ្យ​ដឹង​ថា៖ បញ្ចប់​មុខ​ជំ​នាញ​នេះ​ មិត្ត​ទាំង​ឡាយ​គ្រប់​លទ្ធភាព​​ និង​មាន​សមត្ថភាពយល់​អំពី​វប្បធម៌​ខ្មែរ​​ ប្រើ​ប្រាស់​ភាសា​ខ្មែរ​បាន​ស្ទាត់​ជំ​នាញ​ ងាយ​ស្រួល​ចាប់​យក​ការ​ងារ​គ្រប់​វិស័យ​ដូច​ជា៖​ បំ​រើ​សេវាទូរគមនាគមន៍​ ទេសចរណ៍​ វប្បធម៌ គរុកោសល្យ។ល។ ម្យ៉ាង​វិញ​ទៀត​មិត្ត​ទាំង​ឡាយ​គ្រប់​សមត្ថភាព​​ធ្វើការ​នៅ​បណ្តា​ក្រុម​ហ៊ុន​របស់​វៀត​ណាម​កំពុង​វិនិយោគ​ទុន​នៅ​កម្ពុជា​។​ មហាវិទ្យាល័យ​នូវ​បង្កើត​ក្លប់​វប្បធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ដើម្បី​លត់​ដំ​បំ​ណិន​​សម្រាប់​សិស្ស​-​និស្សិត​ដូច​ បង្ហាត់​ក្បាច់​រាំ របាំ​ប្រ​ពៃណី សម្តែង​សិល្បៈ ​ល្លោន​ សិក្សា​អក្សរសាស្ត្រ​ខ្មែរ។ល។

toadamkhmer-3

toadamkhmer-2

toadamkhmer-5

លោក​ស្រី​បណ្ឌិត​ ង្វៀន​ ធី ហ្វេ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា៖ មហាវិទ្យាល័យ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំ​ពោះ​កិច្ច​ការ​បណ្តុះ​បណ្តាល និង​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ។ ដល់​ឆ្នាំ ២០០៦ មហាវិទ្យាល័យ​នឹង​បើ​ទូ​លាយ​ទម្រង់បណ្តុះ​បណ្តាល​បរិញ្ញាបត្រ​និង​ក្រោយ​បរិញ្ញាបត្រ ឈាន​ទៅ​អនុវត្ត​បណ្តុះ​បណ្តាល​សញ្ញា​បត្រ​ទី​២ ផ្នែក​ភាសា​វិទ្យា វប្បធម៌ និង​វិចិត្រ​សិល្បៈ ឈាន​ទៅ​ប្រើ​ប្រាស់​ស្តង់​ដា​ត្រួត​ពិនិត្យ​ AUN និង​អនុវត្ត​វិធីសាស្ត្រ​បង្ហាត់​បង្រៀន​យក​អ្នក​រៀន​ធ្វើ​ជា​ត្រី​វិស័យ​ សកម្ម​អ្នក​សិក្សា។

ចូលរួមចែក​រំ​លែក​បទ​ពិសោធ លោក​បណ្ឌិត ដិញ​ លឺ យ៉ាង មាន​ប្រ​សាសន៍​៖ មិត្ត​សិស្ស​-​និស្សិត​ទាំង​ឡាយ​កំ​រិត​​សិក្សា​បរិញ្ញាបត្រ​ជា​កំរិត​សិក្សា​មុខ​ជំ​នាញ​ខ្ពស់​ ការ​សិក្សា​មិន​ដូច​ការ​សិក្សានៅ​​វិទ្យាល័យ​នោះ​ទេ។ មិត្ត​ទាំង​ឡាយ​ត្រូវ​ការ​អាន​សៀវ​ភៅច្រើន សិក្សា​ ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​។ នៅ​ទី​នេះ មិន​សំ​ខាន់​ថា​យើង​រាល់​គ្នា​ត្រូវ​ទៅ​ដល់​​គោល​ដៅ​តាម​វិធី​ណា ប៉ុន្តែ​សំ​ខាន់​គឺ​យើង​រាល់​គ្នា​ត្រូវ​ជ្រើស​យក​​វិធី​ណា​ដើម្បី​សម្រាប់​នូវ​គោល​ដៅ​នោះ។

ដំ​ណឹង​និង​រូប​ភាព៖ ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គ​ពិភាក្សា​តុ​មូល​ជួប​ជា​មួយ​​សិស្ស​-និស្សិត​